ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ត្រឹម​រយៈ​ពេល​១១​ខែ​​ឆ្នាំ​២០១៨​​ ​កម្ពុជា​​ទទួល​​ចំណូល​​ជាង​១រយ​​លាន​​ដុល្លារ​​ ​ពី​​ការ​​លក់​​សំបុត្រ​​ចូល​​ទស្សនា​​អង្គរ​


ខេត្តសៀមរាប៖ នៅ​រយៈពេល១១ខែ​ឆ្នាំ២០១៨នេះ​ ​ពោល​គឺ​ចាប់ពី​ខែមករា​ ​ដល់​ខែវិច្ឆិកា​ ​កម្ពុជា​ទទួល​បាន​ចំណូល​ចំនួន​ ​១០៤,៥២៧,៥៣១ដុល្លារ​ ​ពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ ​ដែល​ចំនួន​នេះ​កើតឡើង៩.២៧ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ ​កាលពី​ឆ្នាំ២០១៧​។

យោង​តាម​របាយការណ៍​ផ្លូវការ​របស់​គ្រឹះស្ថាន​អង្គរ​ ​ចេញផ្សាយ​នៅ​ថ្ងៃទី០១​ ​ខែធ្នូ​ ​ឆ្នាំ២០១៨នេះ​បាន​បញ្ជាក់​ថា​ ​នៅ​រយៈពេល១១ខែ​ដូចគ្នា​នេះ​ ​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ ​២,៣២៣,១៦៨នាក់​ ​បាន​ទិញ​បណ្ណ​ចូល​ទស្សនា​អង្គរ​ ​កើនឡើង​ ​៦.០៩ភាគរយ​។

បើ​តាម​របាយការណ៍​ ​ចំណូល​ដែល​ទទួល​បាន១០៤លាន​ដុល្លារ​នេះ​ ​រាជរដ្ឋាភិបាល​បាន​ដក​ចំនួន​ ​៤,៦៤៦,៣៣៦ដុល្លារ​ ​ឧបត្ថម្ភ​ចូល​មន្ទីរពេទ្យ​គន្ធបុប្ផា​ ​ដើម្បី​ទ្រទ្រង់​ដំណើរការ​ពិនិត្យ​ ​និង​ព្យាបាល​កុមារ​កម្ពុជា​។

គួរ​បញ្ជាក់​ដែរ​ថា​ ​បណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ​ ​ដែល​ត្រូវលក់​ដល់​អ្នកទេសចរ​បរទេស​ត្រូវ​បាន​បែងចែក​ជា៣ប្រភេទ​៖

  • ប្រភេទ​ប័ណ្ណចូល​ទស្សនា១ថ្ងៃ​ ​មានតម្លៃ​ ​៣៧ដុល្លារ​។
  • ប្រភេទ​ប័ណ្ណចូល​ទស្សនា៣ថ្ងៃ​ ​មានតម្លៃ​ ​៦២ដុល្លារ​ ​និង​មាន​សុពលភាព១០ថ្ងៃ​។
  • ប្រភេទ​បណ្ណ​ចូល​ទស្សនា៧ថ្ងៃ​ ​មានតម្លៃ​ ​៧២ដុល្លារ​ ​និង​មាន​សុពលភាព០១ខែ​៕

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.