ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

យុទ្ឋនាការ“អន្ទាក់សូន្យ” នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងទឹកដីនៃខេត្តសៀមរាប


ខេត្តសៀមរាប ÷ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងមានការចូលរួមយ៉ាងច្រើន កុះករពី ស្ថាប័នរដ្ឋ រដ្ឋបាលស្រុក ក្រុងទាំង១២ក្នុងខេត្ត វិស័យឯកជន អង្គការដៃគូរកងកម្លាំងប្រដាប់អាវុធ សិស្សានុ សិស្ស សរុបជាង៥០០នាក់ បានចូលរួមក្នុងយុទ្ឋនាការអន្ទាក់សូន្យដំណាក់កាលទី២នៅសួនច្បារក្នុងក្រុងសៀមរាប ក្នុងគោលបំណងដើម្បីលុប បំបាត់អន្ទាក់គ្រប់ប្រភេទនៅក្នុងព្រៃនៃប្រទេសកម្ពុជា បញ្ឈប់ការដាក់អន្ទាក់ ការបរបាញ់ ការជួញដូរ និងការបរិភោគសត្វព្រៃគ្រប់ប្រភេទ រួមគ្នាអភិរក្សនិងថែទាំធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប មានប្រសាសន៍ថា៖ចំពោះការគ្រប់គ្រង ថែរក្សា អភិរក្សធនធានធនធម្មជាតិ ជីវៈចម្រុះ និងការបង្ការ ការ ទប់ស្កាត់ និងការបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមទាំងបទល្មើសបរបាញ់ និងការដាក់អន្ទាក់ចាប់សត្វព្រៃ នៅក្នុងតំបន់ការពារធម្មជាតិ មន្ទីរបរិស្ថាន ដែលមានមន្ត្រីនិងមន្ត្រីឧទ្យានុរក្ស បានអនុវត្តការងារជាប្រចាំ និងមានកិច្ចសហការល្អជាមួយគណៈបញ្ជាការឯកភាពខេត្ត អយ្យការអមសាលាដំបូងខេត្ត អង្គភាពពាក់ព័ន្ធ អាជ្ញាធរ ក្រុង ស្រុក ឃុំសង្កាត់ ប្រជាសហ គមន៍ និងអង្គការដៃគូក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ជាពិសេសការបរបាញ់ និងការដាក់អន្ទាក់ចាប់សត្វព្រៃ។ ម្យ៉ាងវិញទៀត អាជ្ញាធរមូលដ្ឋាន បានដើរតួយ៉ាងសំខាន់ក្នុងការជួយអប់រំផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋស្តីពីសារៈសំខាន់ធនធានធម្មជាតិ ជីវចម្រុះ និងតម្លៃនៃការអភិរក្សសត្វព្រៃ។

តាមការអង្កេត សិក្សាស្រាវជ្រាវ មានប្រភេទសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិភូមិសាស្រ្តខេត្តសៀមរាប បាននឹងកំពុងថយចុះគួរឱ្យព្រួយបារម្មណ៍។ ប្រភេទសត្វព្រៃមួយចំនួនដូចជា ទន្សោង តេះ ទោច ខ្លាឃ្មុំ ពង្រូល ប្រើស អណ្តើក និងប្រភេទសត្វស្លាបនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លសាប បាននឹងកំពុងទទួលរងការគំរាមកំហែង និងបានចាត់ទុកជាប្រភេទសត្វកម្រនិងជិតផុតពូជក្នុងបញ្ចីក្រហមIUCN។

ឯកឧត្តម ប៉ែន សេរី សមាជិកក្រុមប្រឹក្សាខេត្តតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍ថា៖ការកាប់ព្រៃឈើនិងការដាក់អន្ទាក់សត្វព្រៃគឺជាការគំរាមកំហែងដល់តុល្យភាពនៃធម្មជាតិ។ ការសម្លាប់សត្វព្រៃយកសាច់មិនត្រឹមតែជាអំពើខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សដែរ ព្រោះសាច់សត្វព្រៃមានវិរុះមេរោគជាច្រើនដែលនាំឱ្យមានជំងឺធ្ងន់ធ្ងរនិងស្លាប់។

ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋលេខាធិការ និងជា តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា៖យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នៅខេត្តសៀមរាបនេះគឺដើម្បីផ្លាស់ប្តូរនូវឥរិយាបទជារួមរបស់ប្រជាពលរដ្ឋក្នុងទូទាំងប្រទេសដើម្បីឱ្យពួកគាត់បោះបង់ចោលនូវគំនិតថា ហូបសាច់សត្វព្រៃនាំឱ្យមានសុខភាពល្អឬប្រើប្រាស់ សំនាកឈាមនិងឆ្អឹងដើម្បីព្យាបាលជំងឺ។ លើសពីនេះ ការរៀបចំយុទ្ឋនាការអន្ទាក់សូន្យក្នុងខេត្តសៀមរាបនេះព្រោះថាខេត្តសៀមរាបជាប៉ូលទេសចរណ៍ដ៏សំខាន់របស់ជាតិ តាមរយៈយុទ្ឋនាការនេះគឺចង់បង្ហាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានដឹងថាខេត្តបានមានវិធានការក្នុងការទប់ស្កាត់ការ ជួញដូរសត្វព្រៃគ្រប់ប្រភេទ និងជាសារមួយប្រាប់ពួកគាត់ថាយើងបានរួមគ្នាក្នុងការផ្តល់សុវត្ថិភាពទៅឱ្យសត្វព្រៃ បញ្ឈប់ឱ្យមានការដាក់អន្ទាក់ បរបាញ់ និងមិនបរិភោគសាច់សត្វព្រៃនោះឡើយ។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា៖ «ការបរិភោគសាច់សត្វព្រៃគឺផ្តល់ហានិភ័យខ្ពស់ណាស់ដល់សុខភាពព្រោះវាសម្បូរដោយមេរោគដែលមិនអាចមើលឃើញដោយភ្នែកទទេរបានទេ ហើយសាច់សត្វព្រៃក៏មិនអាចព្យាបាលជម្ងឺនានាបានដែរ។ យុទ្ឋនាការនេះដែរមានគោលបំណងចម្បងសំខាន់ៗក្នុងការការពារធនាធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិឱ្យមានការកើនឡើង។ទប់ស្កាត់ការលក់ដូរសត្វព្រៃដើម្បីការពារពីការចម្លងជំងឺផ្សេងៗ។ បញ្ឍប់តម្រូវការសាច់សត្វព្រៃ និងផលិតផលសត្វព្រៃ តាម រយៈការលើកម្ពស់ការយល់ដឹងអំពី សារៈសំខាន់សត្វព្រៃ និងបរិស្ថាន។ អន្ទាក់គឺជាឃាតករលាក់មុខដែលបាននិងកំពុងគំរាមកំហែងសត្វព្រៃនិងជីវៈចម្រុះ និងចូលរួមចំណែកទប់ស្កាត់ហានិភ័យនានាដែលអាចមានផលប៉ះពាល់លើសុខភាពសាធារណៈកើតចេញពីការទំនាក់ទងផ្ទាល់ជាមួយសត្វព្រៃ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.