ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ពុទ្ធភាសិត និងបុរាណភាសិត បានអប់រំមនុស្សឱ្យចេះដឹង និងធ្វើតែអំពើល្


ខេត្តសៀមរាប ÷ ពុទ្ធភាសិត និងបុរាណភាសិត និងពាក្យស្លោក រាប់រយពាក្យត្រូវបានព្រះគ្រូចៅអធិការវត្តស្វាយរមៀតរៀបចំដាក់បង្ហាញនៅក្នុងបរិវេណវត្ត សម្រាប់ឱ្យយុវជន និងភ្ញៀវទេសចរបានឈ្វេងយល់ និងសិក្សារៀនសូត្រ ព្រោះពុទ្ធភាសិត បុរាណភាសិតទាំងនេះ បានអប់រំមនុស្សចេះដឹងសុខត្រូវ និងធ្វើតែអំពើល្អ។

ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត ស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានមានសង្ឃដីកាឱ្យដឹងថា មូលហេតុដែលធ្វើឱ្យព្រះអង្គរៀបចំ បុរាណភាសិត ពុទ្ធភាសិត និងពាក្យស្លោក ដាក់បង្ហាញនៅក្នុងបរិវេណវត្តនេះ គឺដោយសារតែទីនេះជាទីវត្តអារាមមួយដែលមានវ័យចំណាស់ ដែលមានពុទ្ធបរិស័ទ និងភ្ញៀវទេសចរមកទស្សនា និងឈ្វេងយល់ពីព្រះពុទ្ធសាសនាច្រើន ដូចនេះហើយបានជាព្រះអង្គរៀបចំ បុរាណភាសិត ពុទ្ធភាសិត និងពាក្យស្លោក ដែលមានន័យក្នុងការអប់រំដាក់បង្ហាញដើម្បីឱ្យយុវជនកម្ពុជា ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិបានឈ្វេងយល់ ព្រោះបុរាណភាសិត ពុទ្ធភាសិត និងពាក្យស្លោក មានទាំងអក្សខ្មែរ និងអង់គ្លេស។

ព្រះតេជគុណក៏បានមានសង្ឃដីការបន្តថា បច្ចុប្បន្នភ្ញៀវទេសចរអន្តរជាតិ ដែលបានទៅទស្សនាវត្តស្វាយរមៀត គឺមានការចាប់អារម្មណ៍ច្រើនទៅលើកបុរាណភាសិត ពុទ្ធភាសិត និងពាក្យស្លោក ដោយពួកគេបានលើកឡើងថា បុរាណភាសិត ពុទ្ធភាសិត និងពាក្យស្លោកទាំងនេះ មានន័យល្អៗក្នុងការអប់រំមនុស្ស។

លោក ខាន់ វ៉ាន់ឆាយ ជាអ្នករៀបចំបណ្តាញភ្ញៀវទេសចរណ៍សហគមន៍នៅខេត្តសៀមរាប បានលើកឡើងថា ការដាក់បង្ហាញ បុរាណភាសិត ពុទ្ធភាសិត របស់ព្រះសង្ឃនៅវត្តស្វាយរមៀតនេះ ពិតជាមានសារប្រយោជន៍យ៉ាងច្រើន ដូចជាការចូលរួមអភិរក្សភាសិតរបស់ខ្មែរ ការលើកកម្ពស់ភាសិតខ្មែរ និងបានបង្ហាញឱ្យអន្តរជាតិបានឈ្វេងយល់ និងផ្សព្វផ្សាយទៅកាន់ពិភពលោកកាន់តែទូលំទូលាយផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.