ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ផ្លូវដីសប្រវែងជិត៥គីឡូម៉ែត្រនៅក្នុងឃុំខ្នាសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកការដ្ឋានសាងសង់ ដើម្បីសម្រួលដល់ការធ្វើដំណើរ ប្រកមុខរបររបស់ប្រជាពលរដ្ឋ 


ខេត្តសៀមរាប ÷ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូន ផលិតផលកសិកម្ម ក៏ដូចជាទៅទទួលសេវាផ្សេងៗ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី បានសាងសង់ផ្លូវដីស មួយខ្សែ ប្រវែង ៤.៥០០ម៉ែត្រ ដល់ឃុំខ្នាសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ។

លោក រិន ឡូត អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី បានមានប្រសាសន៍អោយដឹងថា ផ្លូវដីស មួយខ្សែ ដែលបានបើកការដ្ឋានសាងសង់ ថ្ងៃនេះមានប្រវែង ៤.៥០០ម៉ែត្រ ទទឹង៧ម៉ែត្រ ពីចំណុច ភូមិទួលក្រឡាញ់ តភ្ជាប់ទៅដល់ភូមិអូរម្នាស់ ឃុំខ្នាសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយផ្លូវមួយនេះពីមុន ជាផ្លូវរទះគោ ដោយឃើញពីការលំបាក និងសំណូមពរពីប្រជាពលរដ្ឋ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី បានផ្ដល់ផ្លូវមួយខ្សែសនេះ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋទូទៅធ្វើដំណើរឆ្លងកាត់។

ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី មានប្រសាសន៍ថាដោយហេតុតែកង្វះខាតនៃការតភ្ជាប់ខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធ បងប្អូនប្រជាពលរដ្ឋ តែងជួបការលំបាកក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល ពិបាកក្នុងការទៅទទួលសេវារដ្ឋបាល សេវាសុខាភិបាល ក៏ដូចជាការបញ្ជូនកូនចៅទៅមកសាលារៀន ដែលផ្លូវមួយខ្សែនេះ ពិតជាមានសារះសំខាន់ខ្លាំងណាស់ ប្រៀបដូចសរសៃ ឈាមរបស់ប្រជាពលរដ្ឋ សម្រាប់ធ្វើដំណើរ និងដឹកជញ្ជូន ផលិតផលកសិកម្ម ប្រចាំថ្ងៃ ដែលកន្លងមក បងប្អូន ប្រជាពលរដ្ឋ តែងតែទទូចចង់បានផ្លូវមួយខ្សែនេះ សម្រាប់ការធ្វើដំណើរ ប្រកមុខរបរ ចិញ្ជិមជីវិត ប្រចាំថ្ងៃរបស់ពួកគាត់។

ឯកឧត្តមបានបន្តថាផ្លូវមួយខ្សែនេះ កើតឡើងដោយ សារការចូលរួមថវិការរបស់ ឯកឧត្តមផ្ទាល់រួមជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី បានចំនួន១៦.០០០ដុល្លារ ជាពិសេសការចូលរួមសហការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងការលះ បង់ដីមួយចំនួនក្នុងការឈូសឆាយធ្វើផ្លូវថ្មីនេះផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.