ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចករួមជាមួយអាជ្ញាធរសង្កាត់បានផ្តល់គ្រឿងឧបភោគបរិភោគនិងថវិកាជូនដល់គ្រួសារដែលមានជីវភាពក្រីក្រខ្វះខាតនៅភូមិខ្វៀន សង្កាត់គោកចកក្រុងសៀមរាប


ខេត្តសៀមរាប ÷ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះព្រះគ្រូវិចិត្រវង្សាញាតិធម្មោ ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក រួមជាមួយអ្នកស្រី ញ៉ក់ មនោរ័ត្ន សមាជិកក្រុមប្រឹក្សាសង្កាត់ លោក រិន មុន មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក និង លោកឡុង រ៉េត មេភូមិខ្វៀន បាននិមន្តនិងអញ្ជើញយកគ្រឿងឧបភោគបរិភោគនិងថវិកាជូនដល់គ្រួសារដែលមានជីវភាពក្រីក្រខ្វះខាតចំនួន១គ្រួសារដែល ស្ថិតនៅភូមិខ្វៀន សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប ។

ព្រះគ្រូវិចិត្រវង្សា ញាតិធម្មោហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក បានមានសង្ឃដីកា ថាព្រះអង្គ មានការគាំទ្រ និងមានទឹកព្រះទ័យរីករាយ ចូលរួមចំណែកជាមួយការងារមនុស្សធម៌ ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការជួយសង្គ្រោះក៏ដូចជាជួយ សម្រាល ទុក្ខលំបាក របស់ញោមញាតិទីទ័លក្រនៅគ្រប់ទីកន្លែង។ ព្រះគ្រូចៅអធិការ ក៏បានមានសង្ឃដីកាបញ្ជាក់បន្ថែមថា គ្រឿងឧបភោគបរិភោគ ដែលប្រគល់ជូនដល់គ្រួសារដែលមានជីវភាពក្រីក្រខ្វះខាត ស្ថិតនៅភូមិខ្វៀន នាពេលនេះ គឺបានមកពីការប្រគេនរបស់ពុទ្ឋបរិស័ទក្នុងពិធីបុណ្យផ្សេងៗនាពេលកន្លង មក ហើយក៏បានសន្សំ និងប្រមូលបម្រុងទុកសម្រាប់ ចែកជូនដល់គ្រួសារបងប្អូនប្រជាពល រដ្ឋណាដែលមានជីវភាពខ្វះខាត ឬក៏មានការ ជួប ហានិភ័យគ្រោះថ្នាក់ដោយប្រការផ្សេងៗណាមួយផងដែរ ។ សម្ភារ:និងគ្រឿងឧបភោគបរិភោគដែល យកទៅប្រគល់ជូននាពេលនោះរួមមានដូចជា៖អង្ករចំនួន ១០០គីឡូក្រាម.មីម៉ាម៉ា ១កេស. ត្រីខ ២យួ.ទឹកដោះគោ ១៣កំប៉ុង.ទឹកស៊ីអ៉ីវ ៩ដប.ទឹកត្រី៤ដប. ស្ករស២គីឡូក្រាម.អំបិល ២គីឡូក្រាម. ប៊ីចេង ១គីឡូក្រាម.ទឹកសុទ្ធ១០យួ ព្រមទាំងថវិកាចំនួន ២០០.០០០ រៀល(ពីរសែនរៀល)ផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.