ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

គម្រោងសាងសង់ និងជុសជុលផ្លូវបេតុងអាមេ របស់គម្រោងមូលនិធិឃុំសង្កាត់ ក្នុងឃុំចំនួន២ នៃស្រុក សូទ្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ !


ខេត្តសៀមរាប ÷ គម្រោងសាងសង់ និងជុសជុលផ្លូវបេតុងអាមេ ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម គឺដំដែក និងឃុំកៀនសង្កែ ដែលជាគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៣ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃជាស្ថាបពរហើយ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ដោយក្នុងនោះមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប មន្ត្រីបច្ចេកទេសក្រុងសៀមរាប គណៈកម្មការលទ្ធកម្មនៃឃុំទាំង២ និងក្រុមហ៊ុនម៉ៅការផងដែរ។

លោក ផាន សាយ ប្រធានគណៈកម្មការលទ្ធកម្ម នៅក្នុងឃុំដំដែក បានឲ្យដឹងថា គណៈកម្មការលទ្ធកម្ម ឃុំគឺ បានដាក់ឲ្យដេញថ្លៃ គម្រោងសាងសង់ផ្លូវបេតុងអាមេចំនួនមួយខ្សែដែលមានប្រវែង០,២៤៥ គីឡូ ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់គ្រួស០.១៥ម៉ែត្រ  ដែលស្ថិតនៅក្នុងក្នុងតម្លៃនៃការប៉ានស្មានគឺ ១៤២,៩៤៦,៣៣៩រៀល។ ដោយគម្រោងនេះមានក្រុមហ៊ុន ម៉ៅការ ដាក់សំណើដេញថ្លៃចំនួន ៤ក្រុមហ៊ុន ។ ក្រោយពីបានពិនិត្យ និងវាយតម្លៃលើសំណុំ ឯកសារដំណើរការដេញថ្លៃរបស់អ្នកទទួលការ ក្នុងនោះលទ្ធផលបានទៅលើ ក្រុមហ៊ុន ង៉ោ ឈុត (ម្ចាស់ក្រុមហ៊ុនឈ្មោះ អួន សាវិញ ) ក្នុងទឹកប្រាក់ចំនួន ១៤១.០០០.០០០រៀល។

ចំណែកឯលោក ហុង លី ប្រធានគណៈកម្មការលទ្ធកម្ម នៅក្នុងឃុំកៀនសង្កែ បានឲ្យដឹងថា គណៈកម្ម ការ លទ្ធកម្មគឺបានដាក់ឲ្យដេញថ្លៃ គម្រោងជួសជុលផ្លូវដីក្រាលគ្រួសក្រហមចំនួនមួយខ្សែ ដែលមានប្រវែង ១១០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាសគ្រួស ០,១៥ម៉ែត្រ និងសាងសង់លូកាត់ផ្លូវ ៨កន្លែង ដែលគម្រោងនេះស្ថិតនៅក្នុងតម្លៃនៃការប៉ានស្មានគឺ ១១៤,៦២២,៩០៩រៀល។ ដោយគម្រោងនេះមានក្រុមហ៊ុនម៉ៅការដាក់សំណើដេញថ្លៃចំនួន៤ក្រុមហ៊ុន ។ បន្ទាប់ពីគណៈកម្មការលទ្ធកម្មបានពិនិត្យនិងវាយតម្លៃលើសំណុំ ឯកសារដំណើរការដេញថ្លៃរបស់អ្នកទទួលការ ក្នុងនោះលទ្ធផលបានទៅលើ ក្រុមហ៊ុន អុឹង លីសួរ ក្នុងទឹកប្រាក់ចំនួន ១៣១.៦៤០.០០០រៀល។

ជាមួយគ្នានោះ ក្រុមហ៊ុនទាំងអស់ដែលបានដេញថ្លៃតម្លៃទាបទី១ នៅក្នុងគម្រោងជុសជួលផ្លូវក្រាលគ្រួសក្រហម និង គម្រោងសាងសង់ផ្លូវមេតុងអាមេ ដែលស្ថិតនៅក្នុងឃុំដំដែក និងឃុំកៀនសង្កែ បានធ្វើការប្ដេជ្ញាចិត្ត ដោយសន្យាថា នឹងធ្វើឲ្យបានត្រឹមត្រូវទៅតាមគំនូសប្លង់បច្ចេកទេស ស្របតាមបទដ្ឋានគតិយុទ្ធនៃការសាងសង់ និង គោរពតាមលក្ខណ្ឌដូចមានចែងនៅក្នុងកិច្ចសន្យា៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.