ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

រដ្ឋសភា​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ពិនិត្យ​សេចក្តីស្នើច្បាប់​ដែល​បើកផ្លូវ​ឱ្យ​អតីត​ថ្នាក់ដឹកនាំ CNRP មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ តែ​អាច​រារាំង​លោក សម រង្សុី​ដដែល​


(​ភ្នំពេញ​)៖ នៅ ព្រឹក​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ រដ្ឋសភា​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដើម្បី​ពិនិត្យ​សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ដែល​នឹង​បើកផ្លូវ​ឱ្យ​អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​នោះ ឱ្យមាន​សិទ្ធិ​ពេញលេញ​ក្នុង​ការធ្វើ​នយោបាយ​ឡើង​វិញ​។ ក៏​ប៉ុន្តែ​ចំពោះ​រូបលោក សម រង្សុី​វិញ ទំនងជា​មិន​អាច​មាន​សិទ្ធ​ធ្វើ​នយោបាយ​ឡើង​វិញ​ទេ​។​

​សេចក្តីស្នើច្បាប់​នេះ​ត្រូវបាន​ចុះហត្ថលេខា ដោយ​តំណាងរាស្ត្រ ចំនួន​៨៧​រូប ដោយ​ធ្វើ​វិសោធនកម្ម ទៅលើ​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​បន្ថែម​នូវ​វាក្សខណ្ឌ​មួយ​ថ្មី​ក្នុង​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) ដូចតទៅ​៖

«​បុគ្គល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការ ធ្វើ​សកម្មភាព​នយោបាយ មិន​អាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរ​ឈ្មោះ​ឲ្យគេ​បោះឆ្នោត ឬ​ធ្វើ​សកម្មភាព​ណា មួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បានឡើយ​។ បុគ្គល​ដែល​បាន​តុលាការ សម្រេច​ហាមឃាត់​ការធ្វើ​សកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួលបាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់​ពី​ផុត​រយៈពេល​នៃ​ការហាមឃាត់​ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវបាន​ផ្តល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​»​។​

​សូមបញ្ជាក់​ថា ការរៀបចំ​សេចក្តីស្នើច្បាប់​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍​សំខាន់​មួយ សម្រួល​ដល់​ស្ថានការណ៍​អ្នកនយោបាយ​ក្រុមប្រឆាំង ដែល​ត្រូវ​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​កន្លងទៅ ក៏ដូចជា​សម្រួល​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​នៅ​កម្ពុជា អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ជាដើម​។​

​រាជរដ្ឋាភិបាល​បាន​អំពាវនាវ ដល់​តុលាការ​ឱ្យ​ពន្លឿ​ននីតិវិធី​ចំពោះ​បុគ្គល​ដែលជាប់​ពាក្យបណ្តឹង​នៅ​តុលាការ ឬ​ត្រូវ​បាន​គេ​ចោទប្រកាន់​ស្រប​តាម​នីតិវិធី​ថែមទៀត ដើម្បី​ការពារ​សិទ្ធិ​ពួកគេ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​ក៏​បាន​បើកឱកាស​ឱ្យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) វិទ្យុ​អាស៊ីសេរី (RFA) បើក​ការិយាល័យ​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ហើយ​សម្រាប់​កាសែត Cambodia Daily រាជរដ្ឋាភិបាល​ក៏​បាន​បង្ហាញ​ឆន្ទៈ​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ បើសិនជា​បង់ពន្ធ​ជូន​រដ្ឋ​រួចរាល់​។​

​ក្រៅ​ពី​របៀបវារៈ​ពិនិត្យ​សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ នៅថ្ងៃនេះ រដ្ឋសភា​ក៏​នឹង​ពិនិត្យមើល​សំណើសុំ​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី បរ​ធន​បាល​កិច្ច​ផងដែរ​។​
​ទោះជា​យ៉ាងណា លោក សម រង្សុី​ដែល​សន្និសីទ​អា​ត្លង់​តា​ទើប តែងតាំង​ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​បាន​អំពាវនាវ ពលរដ្ឋ​ខ្មែរ​កុំ​ជឿ​តាម​ការបោកប្រាស់​និង​ល្បិច​នយោបាយ​ចុងក្រោយ​របស់​លលក ហ៊ុន សែន​ហើយ​លោក​សម រង្សុី​នៅ​តែ​អះ អាង​ថា រូបលោក​និង​លោក កឹម សុខា​គឺជា​មនុស្យ​តែ​មួយ​ដដែល​៕
​ដោយ​៖ សិរី​បុត្រ​


Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.