ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម សៀង ណាំ អញ្ជើកាត់ខ្សែបូរ សម្ភោធដាក់អោយប្រើប្រាស់ស្ពានថ្មថ្មីនៅព្រំប្រទល់ស្រុកពួកនិងស្រុកក្រឡាញ់


ខេត្តសៀមរាប ÷ ស្ពានបេតុងមួយកន្លែងដែលមានទំហំទទឹងប្រវែង ៤ម៉ែត្រ បណ្តោយ ២៣ម៉ែត្រ និងកម្ពស់ ៥ម៉ែត្រ ដែលតភ្ជាប់រវាងភូមិធាស្នា ឃុំស្នួល ស្រុកក្រឡាញ់ និងភូមិពង្រ(គោកលៀប) ក្នុងឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ត្រូវបានកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និងវត្តមានលោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សា អាជ្ញាធរស្រុក ឃុំ នៃឃុំព្រៃជ្រូកស្រុកពួក និងមេឃុំស្នួល ស្រុកក្រឡាញ់ លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋជាច្រើនផងដែរ។

លោក សុខ ណារ៉េត អភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់ ឱ្យដឹងថា៖ស្ពាននេះ មានដើមកំណើតចាប់តាំងពីឆ្នាំ២០១៧ មកម្លេះ ដោយបានមើលឃើញ ពីទុក្ខ លំបាក របស់បងប្អូនប្រជាពលរដ្ឋ មានផលវិបាកក្នុងការធ្វើដំណើរឆ្លងកាត់ពីភូមិមួយទៅភូមិមួយ ដើម្បីយកចង្ហាន់មកប្រគេនព្រះសង្ឃ ក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗ និងធ្វើដំណើរឆ្លងកាត់ផង ញាតិញោមពុទ្ធបរិស័ទបានយកផ្ទះឈើចាស់ៗមកប្រគេនច្រើនផងនោះ ទើបព្រះសង្ឃនិងអាជ្ញាធរមូលដ្ឋាន បានផ្ដួចផ្ដើមសាងសង់ស្ពានឈើឆ្លងកាត់ស្ទឹងផ្លាំង សម្រាប់សម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ។

លុះដល់ឆ្នាំ ២០២៣ ស្ថានភាពស្ពានឈើ មានការ ទ្រុឌទ្រោមយ៉ាងខ្លាំងធ្វើអោយបងប្អូនពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ ក៏បានមូលមតិគ្នាជាឯកច្ឆន្ទសាងសង់ជាស្ពានថ្មថ្មីកាលពី ខែមករា ឆ្នាំ២០២៣ ចំណាយថវិកាសរុបអស់ ១០៤.៦២៦.០០០រៀល (មួយរយ បួនលានប្រាំមួយរយម្ភៃប្រាំមួយពាន់រៀលគត់)។

មានប្រសាសន៍សំណេះសំណាលនាពេលនោះដែរ ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ បានមានប្រសាសន៍ថាផ្តើមចេញពីថ្ងៃជ័យជម្នះថ្ងៃ៧មករា ១៩៧៩និងដោយមានការដឹកនាំដ៏ត្រឹមត្រូវ ពិសេសចាប់ពីចុងឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវសុខសន្តិភាព បង្រួបបង្រួមជាតិ ផ្សះផ្សារជាតិក្រោមដំបូលសន្តិភាពតែមួយ រួមគ្នាធ្វើការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចឃើញជាក់ស្តែងទាំងអស់គ្នាស្រាប់ ។

ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត បានបញ្ជាក់ថា៖មានសម្តេចតេជោសែន មានសន្តិភាពនិងមានការអភិវឌ្ឍន៏គ្រប់ទីកន្លែង ហេតុនេះ សូមអំពាវនាវដល់ លោកតា លោកយាយ អ៊ុំពូមីង បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុគ្រប់ និងមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាល ទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខានឡើយ ដើម្បីជ្រើសរើសប្រមុខដឹកនាំគិតគូរពីសុខទុក្ខប្រជាពលរដ្ឋនិង សម្រាប់បន្តការអភិវឌ្ឍន៏ រីកចម្រើនរុងរឿងលើគ្រប់វិស័យ និងប្រកបដោយសុខសន្តិភាព និងស្ថេរភាពសង្គម ជាពិសេសត្រូវនាំគ្នាថែរក្សាសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយកុំឱ្យបាត់បង នូវសន្តិភាពដែលរកបានមកដោយលំបាកនេះ។

ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ចាត់ទុកស្ពានថ្មីនេះ ថាជាសមិទ្ឋិផលថ្មីបន្ថែមទៀតសម្រាប់គាំទ្រដល់អ្នករស់នៅមូលដ្ឋានជនបទ កាត់បន្ថយបានទាំងពេលវេលានិងថវិកា ក្នុងការធ្វើដំណើរ ជាពិសេសពេលស្ត្រីឆ្លងទន្លេ ការដឹកជញ្ជូនអ្នកជំងឺយប់ព្រលប់ និងជួយបង្កលក្ខណៈងាយស្រួលក្នុងការទាក់ទងគ្នា និងដឹកកសិផលពីជនបទទៅកាន់ទីប្រជុំជន ។ល។

ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត ក៏បានចូលរួមថវិកាកសាងស្ពានចំនួន២០លានរៀលផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.