ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ផ្ទះមនុស្សធម៌១ខ្នងត្រូវបានប្រគល់ជូនចាស់ជរាពិការនៅក្នុងឃុំស្វាយសរស្រុកវ៉ារិនខេត្តសៀមរាប


ខេត្តសៀមរាប ÷ ផ្ទះមនុស្សធម៌១ខ្នង ដែលបានឧបត្ថម្ភថវិកាសាងសង់ដោយ លោក ស៊ន់ កាន់ ផ្តល់តាមរយៈសាខាកាកបាទក្រហមខេត្តសៀមរាប ដែលមានផ្ទះទំហំ ៦ម៉ែត្រ X ៦ម៉ែត្រ, មាន២បន្ទប់ ដំបូលប្រក់ស័ង្កសីភ្លឺក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី០.៥០ម៉ែត្រ ដោយសង់លើផ្ទៃដីផ្ទាល់ខ្លួនទំហំ ១២ X ១៧ម៉ែត្រ ត្រូវបានធ្វើពិធីប្រគល់ ជូនលោកយាយ តូក ទន់ អាយុ៦៦ឆ្នាំ(នៅលីវ)ជរាទុរគត ពិការខ្លីជើងស្តាំម្ខាងពីកំណើតពិបាកក្នុងការធ្វើដំណើរឆ្ងាយ ទៅស្រែក៏មិនបាននៅតែផ្ទះហើយ លោកយាយបានចិញ្ចឹមចៅស្រី១នាក់ ដែលជាកូនរបស់ក្មួយគ្រាន់បានជាគ្នា ដែលមានទីលំនៅក្នុងភូមិឫស្សីតូច ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ ២០២៣ ក្រោមវត្តមាន លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហម ខេត្តសៀមរាប ។

មានប្រសាសន៍នោះ លោកជំទាវ ទាង អេង ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ឯកឧត្តម ទៀ សីហា ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការ នយោបាយណាមួយឡើយ។

លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមខេត្តសៀមរាប ក៏ បានមានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម ជាពិសេសលោកយាយ ដែលបានទទួលផ្ទះថ្មី សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនូវការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមភូមិកុំឲ្យធ្វេសប្រហេសពីជំងឺ កូវីដ-១៩ឱ្យសោះ យើងរួមគ្នាការពារ ត្រូវពាក់ម៉ាស លាងដៃជាមួយសាប៊ូ ឬអាល់កុល ជាប្រចាំត្រូវអនុវត្ត ឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាលព្រមទាំងឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងផ្សែង ដោយរដូវរំហើយ ក្តៅ ស្ងួត ងាយទទួលរងគ្រោះអគ្គីភ័យបំផុត ។

ក្នុងនោះដែរក៏មានអំណោយមនុស្សធម៌បន្ថែមជូនដល់លោកយាយ តូក ទន់ សម្រាប់សង្កត់ផ្ទះបន្ថែមទៀត រួមមាន ៖អង្ករចំនួន៦០គីឡូក្រាម .មី១កេស . ត្រីខ១ យួរ.ទឹកត្រី១យួរ. អំបិល២គីឡូក្រាម. ស្កសរ២ គីឡូ ក្រាម.ប៊ីចេង២០កញ្ចប់តូច.កន្ទេល២.ឃីត១កញ្ចប់. ខ្នើយ២ និងសម្ភារៈផ្ទះបាយមួយចំនួនព្រមទាំងថវិកាចំនួន៤០ម៉ឺនរៀលនិង១០០ដុល្លារផងដែរ ។

សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមពិធីចំនួន៥០នាក់ដោយម្នាក់ៗទទួលបាន៖ អង្ករ៣០ គីឡូក្រាម.មី១កេស.ត្រីខ១យួរ.ទឹកត្រី១យួរ .អំបិល១ គីឡូក្រាម. ស្កសរ១គីឡូក្រាម.ប៊ីចេង១០កញ្ចប់តូច. ឃីត១កញ្ចប់ និងថវិកាចំនួន៨ម៉ឺនរៀល ផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.