រាជធានីភ្នំពេញ ÷ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសឡាវចូលមកកម្ពុជា និងចាប់ខ្លួនមនុស្សចំនួន ៣នាក់ រថយន្ត ២គ្រឿង ម៉ូតូ ៣គ្រឿង ។
ការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៣ អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
សរុបលទ្ធផល ៖ ឃាត់ខ្លួនជនសង្ស័យ៖ ៣នាក់ :
១.ឈ្មោះ សុខ ណារ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ
២.ឈ្មោះ ឆៃយិត សេយ៉ាង ហៅ ប៉ន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ
៣.ឈ្មោះ យ័ន គុយហេង ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ(មេខ្លោង )
ចាប់យកវត្ថុតាង :
– មេតំហ្វេតាមីន(ICE) ទម្ងន់ 205 kg 407 g
– កេតាមីន(KETMINE) ទម្ងន់ 40 kg 281.04 g
– មេតំហ្វេតាមីន(ម្សៅចំរុះពណ៍) ទម្ងន់ 822.40 g
– សរុបរួមទម្ងន់ 246 kg 510.44 g












