ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

រដ្ឋមន្ត្រីក្រសួងកសិកម្ម សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃកសិកម្មខេត្តសៀមរាប


ខេត្តសៀមរាប ÷ កាលពីរសៀលថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៣នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលនិងផ្តល់អនុសាសន៍គន្លឺះមួយចំនួន ជូនដល់ថ្នាក់ដឹកនាំនិង មន្ត្រីរាជការមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នៅស្ថានីយ៍កសិកម្មទឹកវិលខេត្ត។

លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានលើកឡើងដោយសង្ខេប អំពីរបាយការណ៍លទ្ឋផលការងារកសិកម្មក្នុងខេត្តឆ្នាំ២០២៣គិតត្រឹមខែឧសភា ថាមានការរីក ចម្រើនគួរឱ្យកត់សម្គាល់ តែយ៉ាងណាក៏ដោយវិស័យកសិកម្មក្នុងខេត្តនៅជួបបញ្ហាប្រឈមមួយចំនួន ដូចជាប្រព័ន្ឋធារាសាស្ត្រមិនទាន់គ្រប់គ្រាន់ស្របតាមតម្រូវ ការប្រើប្រាស់ កង្វះកម្លាំងពលកម្ម និងតម្លៃពលកម្ម កើនឡើង ពុំមានការវិនិយោគកែច្នៃចំណីសត្វតម្លៃទាប ខ្វះឧបករណ៍កែច្នៃផលិតចំណីសត្វ។

លោកប្រធានមន្ទីរបានមានប្រសាសន៍អះអាងថានឹងបន្តខិតខំសិក្សាស្រាវជ្រាវបញ្ចូលសម្ភារៈ ឧបករណ៍កែច្នៃសមស្របទៅនឹងផលិតកម្មកសិកម្មដើម្បីរួមចំណែកកាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្ម និងកាត់បន្ថយតម្លៃដើមផលិត និងជំរុញដល់កសិករតាមរយៈបង្គុំបច្ចេកទេសនិងកសិកម្មល្អ រួមបញ្ចូលសម្ភារៈប្រព័ន្ឋស្រោចស្រព ដើម្បីផលិតផលមានសុវត្ថិភាព និងសមស្របតាមតម្រូវការទីផ្សារ ព្រមទាំងនឹងជំរុញកសិករ ឱ្យក្លាយជាកសិករធុរៈកិច្ច និងទំនើបស្របតាមការ វិវឌ្ឍសកល ព្រមទាំងគាំទ្រនិងលើកទឹកចិត្តវិស័យឯកជនផលិតចំណីសត្វដែលមានតម្លៃទាប។ល។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីតាមវិស័យក្រោមឱវាទមន្ទីរកសិកម្ម ព្រមទាំងអង្គការដៃគូនានាក្នុងខេត្តសៀមរាប ធ្វើការសហកាជាមួយគ្នាឲ្យល្អ ដើម្បីជំរុញផលិតកម្មកសិកម្មតាមរយៈបច្ចេក ទេស ដោយគួរណែនាំដល់ប្រជាកសិករឱ្យយកចិត្តទុកដាក់សិក្សាពីការផលិត និងខ្សែច្រវាក់តម្លៃទីផ្សារ និងត្រូវមានផែនការផលិតច្បាស់លាស់ ជំរុញការធ្វើស្រូវនិងដាំបន្លែ និងថែរក្សាទីផ្សាឱ្យបានគត់មត់។ ចំពោះបណ្តុំអាជីវកម្មបន្លែ គឺចាំបាច់ត្រូវសិក្សាឱ្យច្បាស់លាស់ពីខ្សែច្រវាក់នៃការផ្គត់ផ្គង់ និងទីផ្សារ ត្រូវមានការសហការគ្នាល្អ បង្កើតបណ្តាញតាំងពីអ្នកផលិតរហូតទីផ្សារ និងការចូលរួមរបស់មន្ទីរក្នុងការសម្របសម្រួលរវាងអ្នកទិញ និងកសិករឱ្យមានដំណើរការរលូន។ ជាមួយគ្នានេះដែរ បណ្តុំអាជីវកម្មបន្លែអាចពិចារណា និងពិនិត្យលទ្ធភាពការដាំបន្លែក្នុងផ្ទះសំណាញ់ ដែលផ្តល់ទិន្នផលខ្ពស់ ផ្តល់សុខភាព មានសុវត្ថិភាព និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។

ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍បន្ថែមថា៖បច្ចុប្បន្នកម្ពុជា បានកែប្រែខ្សែច្រវ៉ាក់ផលិតពីការពង្រីកផលិតកម្ម ទៅជាកសិកម្មស៊ីជម្រៅតាមរយៈការប្រើប្រាស់ដីឱ្យបានសមស្រប ការប្រើប្រាស់ជីតាមលក្ខណៈបច្ចេកទេស ដើម្បីផលិតភាពខ្ពស់ គុណភាពល្អ តម្លៃល្អ និងងាយប្រកួតប្រជែង ដែលទាមទារឱ្យមានការតាមដានតម្លៃទីផ្សារ ព្រោះថាបើជំរុញតែការផលិតឱ្យតែបានច្រើន តែមិនបានសិក្សាពីតម្លៃទីផ្សារ វានាំឱ្យខាតបង់កម្លាំងផលិតនិងដើមទុន។

ក្នុងនោះដែរឯកឧត្តម ឌិត ទីណា ក៏បានមានប្រសាសន៍ណែនាំដល់មន្ត្រីព្រៃឈើនិង មន្ត្រីជលផល ឱ្យប្តូរសកម្មភាពពីការបង្រ្កាបបទល្មើសជាក់ស្តែង ទៅជា ការតាមដានស៊ើបអង្កេតវិញទើបមានប្រសិទ្ឋភាពជាងផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.