ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ម្ចាស់ចិញ្ចឹមក្រពើម្នាក់ អាយុ ៧២ឆ្នាំ ត្រូវបានក្រពើរខាំស្លាប់យ៉ាងអាណោចអាធម្ម !!


ខេត្តសៀមរាប ÷ គួរឲ្យរន្ធត់ម្ចាស់អាងក្រពើម្នាក់បានរអិលជើងធ្លាក់ចូលក្នុងអាងក្រពើ ត្រូវបានក្រពើខាំរហូតដល់ស្លាប់ ហើយនៅក្នុងហេតុការណ៍នេះ គឺបានកើតនៅកសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែង ដែលស្ថិតនៅភូមិពុធិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង០៥ និង ៣០នាទីទាបភ្លឺ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ លួន ណាំ អាយុ ៧២ឆ្នាំ ត្រូវបានសត្វក្រពើខាំបណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង។

ភរិយាជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះជាអ្នកចិញ្ចឹមក្រពើ ហើយតែហាត់ប្រាណរាល់ថ្ងៃ ប៉ុន្ដែមិនដឹងយ៉ាងម៉េចស្រាប់តែ រូបគាត់បានក្រោកដើរចេញទៅកន្លែងអាងចិញ្ចឹមក្រពើ ក៏ប្រទះឃើញប្តីរបស់គាត់បានស្លាប់នៅក្នុងអាងចិញ្ចឹមក្រពើតែម្ដង។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុខពេលកើតហេតុ ជនរងគ្រោះ លួន ណាំ អាយុ ៧២ឆ្នាំ មុខរបរជាអ្នកចិញ្ចឹមក្រពរ និងជាគណ: កម្មការវត្តពោធិបន្ទាយជ័យ ស្ថិតនៅភូមិឃុំខាងលើ មុនកើតហេតុ ជនរងគ្រោះ បានក្រោកហាត់ប្រាណ ដូចសព្វមួយដង ក្រោយហាត់ប្រាណរួច នៅវេលាម៉ោង ០៥និង ៣០នាទីទាបភ្លឺ ជនរងគ្រោះ បានដើរឡើងទៅលើអាងចិញ្ចឹមក្រពើរបស់គាត់ ពេលនោះក៏ឃើញក្រពើកំពុងខាំគ្នា ជនរងគ្រោះក៏បានយកព្រនង់ឫស្សី ទៅឆ្កឺះវាសកុំឲ្យពួកវាខាំគ្នាតែជាអកុសលក្រពើបានខាំជាប់ព្រនង់ឫស្សីហើយដោយរូបគាត់ទៅជាមួយហើយត្រូវបានក្រពើព្រួតគ្នាត្របាក់ខាំបណ្តាលឲ្យរូបគាត់បានស្លាប់ភ្លាមៗតែម្តង ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.