ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កិច្ចប្រជុំប្រចាំខែឧសភាឆ្នាំ២០២៣ របស់គណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ.សរ) បានរៀបចំកិច្ចប្រជុំប្រចាំខែឧសភាឆ្នាំ២០២៣ ក្រោមកិច្ចដឹកនាំរបស់ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការ ដៃគូពាក់ព័ន្ឋចូលរួមផងដែរ  ។

អង្គប្រជុំបានពិនិត្យទៅលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភាឆ្នាំ២០២៣ ពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈមមួយចំនួន ដែលក្រុមការងារបានអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាមគ្រប់រូបភាព ដោយមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ឋទាំងអស់ នៅតាមមូលដ្ឋានភូមិ ឃុំ ដូច ជា ធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញ ដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ការជួញដូរមនុស្សឆ្លងដែន គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព វេទិកាសាធារណៈច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះដោយការរត់ពន្ធមនុស្ស និងការជួញដូរមនុស្សឆ្លងដែន។ល។

នៅក្នុងកិច្ចប្រជុំក៏បានលើកយកបញ្ហាជាច្រើនមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា សម្រាប់ការពារជនរងគ្រោះ និងងាយរងគ្រោះដោយសារការរត់ពន្ឋឆ្លងដែន។ សរុបជារួមនៅក្នុងខែឧសភាឆ្នាំ២០២៣ នេះ គណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានអនុវត្តយ៉ាង យកចិត្តទុកដាក់នូវទិសដៅ ភារកិច្ចរបស់ខ្លួនតាមការគ្រោងទុក ដោយមានការចូលរួមកាន់តែសកម្មពីមន្ត្រីអនុវត្តនៃបណ្តាមន្ទីរអង្គភាព អង្គការពាក់ព័ន្ឋ អាជ្ញាធរ មូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរ ជាតិ និងទីភ្នាក់ងារសហប្រជាជាតិផងដែរ។

ក្នុងនាមជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប លោកស្រី យូ សុភា ក៏បានមានប្រសាសន៍លើកឡើង ពីស្ថានភាពទូទៅក្នុងខេត្តពាក់ព័ន្ឋទៅនឹងអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការរត់ពន្ធមនុស្ស និងការជួញដូរមនុស្សឆ្លងដែន នៅតែមានភាពស្មុគ្រស្មាញ បត់បែន និងជ្រកក្រោមរូបភាពស្របច្បាប់ផ្សេងៗដែលជនល្មើសអាចប្រើប្រាស់ដើម្បីកេងប្រវ័ញ្ច លើប្រជាពលរដ្ឋបានយ៉ាងងាយស្រួលដូចជា ការធ្វើអាជីវកម្មផ្លូវភេទតាមរូបភាពជាសេវាកំសាន្ត ខារ៉ាអូខេ ម៉ាស្សា ការងារតាមហាងបៀរហ្គាដិន រូបភាពភ្ជាប់ពាក្យឬអាពាហ៌ពិពាហ៌នាំស្ត្រីចេញទៅក្រៅប្រទេសតាមទិដ្ឋាការទេសចរណ៍ តែក្នុងគោលបំណង រកគូស្រករឬលក់កម្លាំងពលកម្ម ឬកេងប្រវ័ញ្ចផ្លូវភេទ និងសុំទាន ជាដើម។

លោកស្រី យូ សុភា បានជំរុញនិងសុំណូមពរដល់អាជ្ញាធរមូលដ្ឋានកម្លាំងសមត្ថកិច្ច និងអង្គការដៃគូនានា បន្តយកចិត្តទុកដាក់ពិនិត្យតាមដានគ្រប់រូបភាពទៅលើការរំលោភបំពានកុមារតាមអនឡាញដោយប្រើទូរស័ព្ទ ហេតុនេះទាមទារឱ្យគ្រប់ភាគីនៃក្រុមការងារ គ.ខ.ប.ជ បង្កើនកិច្ចខិតខំប្រឹងប្រែងសហការ ដើម្បី ការពារ ទប់ស្កាត់ ករណីរំលោភ បំពារបំពានលើកុមារតាមគ្រប់រូបភាពនៃប្រព័ន្ឋអនឡាញ តាម រយៈការផ្សព្វផ្សាយឱ្យមានការប្រុងប្រយ័ត្នខ្ពស់  ពីព្រោះ បច្ចុប្បន្នជាយុគសម័យរីកចម្រើនខាងប្រព័ន្ឋព័ត៌មានវិទ្យា ហើយកុមារជាទំពាំងស្នងឬស្សី ជា សសរទ្រូងត្រូវបន្តវេនក្នុងការរួមចំណែកកសាងប្រទេសជាតិនាពេលអនាគតដ៏មានសារៈសំខាន់ផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.