ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ប្រជាកសិករក្នុងឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ស្នើសុំថ្នាក់លើ ដកសិទ្ធិគ្រប់គ្រងប្រឡាយទឹករដ្ឋ ផ្តាច់មុខ ពីលោក គីម ធន់ ដើម្បីអោយពួកគាត់ប្រើប្រាស់បានទាន់ពេលវេលា


ខេត្តសៀមរាប ÷ ប្រជាកសិករចំនួនពីរភូមិនៅក្នុងឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានស្នើសុំថ្នាក់លើ ដកសិទ្ធិគ្រប់គ្រងប្រឡាយទឹករដ្ឋ ផ្តាច់មុខ ពីលោក គីម ធន់ មកដាក់ក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ ដើម្បីអោយពួកគាត់ប្រើប្រាស់បានទាន់ពេលវេលា។

ប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងភូមិចំនួនពីរ នៃឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានធ្វើលិខិតស្នើសុំបង្កើតសហគម ដាក់ម៉ាស៊ីនបូមទឹក នៅលើទីតាំងអូរធំព្រំប្រទល់ភូមិកោះក្របៅ និងភូមិសំពៅ លូន ដើម្បីបូមទឹកយកពីស្ទឹង មកប្រើប្រាស់ស្រោចស្រពស្រែប្រាំង របស់ប្រជាកសិករដែលមានដីទំហំប្រមាណ ១២៥ ហិកតា នៅភូមិកោះក្របៅ និងភូមិសំពៅលូន នៃឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប បន្ទាប់ពីបានដាក់លិខិតស្នើរសុំបង្កើត សហគមន៍ ដាក់ម៉ាស៊ីនបូមទឹកនៅលើទីតាំងអូរធំ នៅរដ្ឋបាលស្រុកក្រឡាញ់ ច្រើនខែមក មិនមានដំណោះស្រាយជូនពួកគាត់ ទើបពួកគាត់ទទូចស្នើរសុំអោយថ្នាក់លើ ជួយដោះស្រាយអំពីទុក្ខកង្វល់របស់ពួកគាត់ពេលនេះផង។

តំណាងប្រជាពលរដ្ឋក្នុងពីរភូមិ បានរៀបរាប់ថា ច្រើនឆ្នាំកន្លងមកប្រជាកសិករធ្វើស្រែប្រាំង ដោយទិញទឹកស្រោចស្រពពីម្ចាស់ទឹកឯកជន ត្រូវបានជួបបញ្ហាប្រឈម យ៉ាងច្រើនដូចជា បូមទឹកដាក់ស្រែប្រាំងមិនគ្រប់គ្រាន់ និងទាន់ពេលវេលាតាមតម្រូវការលូតលាស់តាមអាយុកាលរបស់ស្រូវ ជាហេតុ ធ្វើអោយស្រូវថយទិន្នផលយ៉ាងខ្លាំង និងខាតបង់ប្រាក់ដើមយ៉ាងច្រើនជារៀងរាល់ឆ្នាំ។ ពួកគាត់ទទូចស្នើសុំទៅថ្នាក់លើ មេត្តាដកសិទ្ធ ពីលោក គិម ធន់ ដែលកំពុងគ្រប់គ្រងផ្តាច់មុខ នៅប្រឡាយទឹករបស់រដ្ឋ ឲ្យមកជាប្រឡាយទឹកឯកជនរបស់រដ្ឋ ដើម្បីផ្តល់សិទ្ធិអោយប្រជាពលរដ្ឋ អាចមានសិទ្ធិគ្រប់គ្រាន់ ក្នុងការបូមទឹកដាក់ស្រែប្រាំងបានគ្រប់គ្រាន់ និងទាន់ពេលវេលាតាមតម្រូវការលូតលាស់តាមអាយុកាលរបស់ស្រូវ។

សូមជម្រាបជួនផងដែរថា៖ រដ្ឋបាលស្រុកក្រឡាញ់ បានឯកភាពជាគោលការណ៍ អនុញ្ញាតឲ្យ លោក គិម ធន់ ធ្វើការស្តារអូរ-ប្រឡាយចាស់ចំនួន ០១កន្លែង ប្រវែងចំនួន ២,៥០០ម៉ែត្រ និងដាក់លូ ចំនួន ០៣ កន្លែង សម្រាប់ឆ្លងកាត់ ដែលមានទីតាំងស្ថិតនៅភូមិសំពៅលូន និងភូមិកោះក្របៅ ឃុំក្រឡាញ់ ដើម្បីបានបងប្អូនប្រជាពលរដ្ឋ ទប់ទឹកសម្រាប់ធ្វើស្រែប្រាំង និងពេលរដូវវស្សាកាណូត ឬ ទូក, អាចបើកបរឆ្លង កាត់បាន។ ជាមួយគ្នានេះដែរ ដើម្បីឲ្យការស្ដារអូរ-ប្រឡាយចាស់ និងដាក់លូ បានប្រព្រឹត្តទៅមានភាពរលូន និងមិនខុសលក្ខណៈបច្ចេកទេស ខ្ញុំសូមលោកធ្វើការសហការជាមួយអាជ្ញាធរឃុំ ការិយាល័យធនធានទឹក និងឧតុនិយមស្រុក និងបងប្អូនប្រជាពលរដ្ឋដែលមានផ្ទៃដីស្រែនៅជាប់អូរ-ប្រឡាយចាស់ ឲ្យចូលរួមសហការ កុំខានបើទោះជា ទទួលបានការអនុញ្ញាតពីអាជ្ញាធរស្រុកក្រឡាញ់បែបនេះក្តី ប្រជាពលរដ្ឋបានអះអាងថា ពួកគាត់នៅតែមិនទទួលបានទឹកសម្រាប់ធ្វើស្រែប្រាំងតាមតម្រូវការរបស់ពួកគាត់ឡើយ។

ទាក់ទងការស្នើសុំរបស់ប្រជាពលរដ្ឋនេះ អ្នកយកព័ត៌មាន នៅមិនទាន់អាចទាក់ទងលោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ ដើម្បីសុំការពន្យល់បានទេ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.