ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ម្ចាស់អង្គុយលេងក្រោមផ្ទះ ភ្លើងឆេះចេញពីខាងលើអស់ទាំងស្រុង


ខេត្តសៀមរាប ÷ នៅវេលាម៉ោង ១៣ និង៤០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ខណះពេលម្ចាស់ផ្ទះ នាំគ្នាអង្គុយលេងនៅក្រោមផ្ទះ  ដោយនៅលើផ្ទះក្ក្តៅខ្លាំង ក៏នាំចុះមកក្រោម ត្រូវភ្លើងឆេះចេញពីខាងលើបណ្តាលឲ្យឆេះគ្មានសល់ តែមួយប៉ព្រិចភ្នែក តែសំណាងល្អ បានយករថយន្តចេញទាន់ ។  ហេតុការណ៍ ករណីឆេះផ្ទះ ពលរដ្ឋនោះបានកើតឡើង ស្ថិតនៅចំណុចភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ។

តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក  ទេព ពុំសែន អធិការនគរបាកស្រុកពួក បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋ ដែលឆេះ មានឈ្មោះ អឿ សំណាង ហៅ វ៉ា ភេទប្រុស អាយុ ៥៨ឆ្នាំ និង ប្រពន្ធឈ្មោះ ជា ផានី ភេទស្រី អាយុ ៥៦ឆ្នាំ មាន(កូន៥នាក់) ស្ថិតនៅភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ លោកបានបន្ថែមថា ករណីនេះមានការខូចខាត : ឆេះផ្ទះអស់ទាំងស្រុង មាន ផ្ទះ ១ខ្នង សង់អំពីឈើខាងលើ ថ្មខាងក្រោម ផ្ទះទំហំ ទទឹង ៧ម X បណ្ដោយ ៩ម ដំបូលប្រក់ក្បឿង ជញ្ជាំងក្តារ មានសំយ៉ាបខាង កើត ៧ម នឹងសំយាបខាងត្បូង ៤ម ។ ក្នុងនោះបាត់បង់ រួមមាន មាសចំនួន ៤ តម្លឹង (រកមិនទាន់ឃើញ) -ប្រាក់ខ្មែរ ចំនួន១០លានរៀល -ម៉ាសុីនកិនស្រូវខ្នាតតូច ១គ្រឿង -ទូរទឹកកក ១គ្រឿង -ទូរស័ព្ទដៃ ២គ្រឿង -ស្រូវពូជ ចំនួន ៦ការ៉ុង និង សម្ភារប្រើប្រាស់មួយចំនួន និងឯកសារអត្តសញ្ញាណប័ណ្ណ បង្កាន់ដៃប្លង់ដី សំបុត្រកំណើត ប័ណ្ណបើកបរ សៀវភៅគ្រួសារ ដែលនៅក្នុងផ្ទះត្រូវបានឆេះអស់ទាំងស្រុង ។

លោកបញ្ជាក់ទៀតថា ក្នុងករណីឆេះផ្ទះពលរដ្ឋនោះ កម្លាំងជំនាញ នៃអធិដ្ឋាននគរបាលស្រុកពួក បានចុះអន្តរាគមន៍ សហការមានប៉ុស្តិ៍សំរោងយា ប៉ុស្តិ៍ខ្នាត  ប៉ុស្តិ៍កែវពណ៌ ប្រជាការពារ និងប្រជាពលរដ្ឋ និងកម្លាំងនគរបាលខេត្ត ដោយមានរថយន្តពន្លត់អគ្គីភ័យនគរបាលស្រុកពួក ១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យនគរបាលខេត្ត ២គ្រឿងប្រើប្រាស់ទឹកអស់៣រថយន្ត បាញ់ទឹកពន្លត់ភ្លើង រលត់អស់ទាំងស្រុង នៅវេលាម៉ោង ១៤ និង ៤០នាទី នាថ្ងៃ ខែ ឆ្នាំដដែល ។

តាមម្ចាស់ផ្ទះ បានបញ្ជាក់ថា មុនពេលកើតហេតុ គាត់នៅក្រោមផ្ទះបានលឺស្នូរផ្ទុះ(ផុស)នៅខាងលើផ្ទះ មិនចាប់ អារម្មណ៍ លុះមួយសន្ទុះក៏ដឹងថា ភ្លើងឆេះនៅផ្នែកលើនៃផ្ទះខ្លាំង ស្ទុះហៅឲ្យគេជួយ ដោយមិនអាចពន្លត់ភ្លើងឈ្នះឡើយ ។

តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញ មូលហេតុឆេះបណ្ដាលមកពីទុសេខ្សែរភ្លើង សរុបជាទឹកប្រាក់ អស់ចំនួនប្រមាណ ជិត៥ម៉ឺនដុល្លារ៕

ដោយ ÷ ពន្លឺ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.