ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អបអរសាទរ ទិវា​ជន​ទិវារ​ជនពិការ​អន្តរជាតិ ៣​ធ្នូ លើក​ទី​៣៦ ឆ្នាំ​២០១៨


​រាជធានី​ភ្នំពេញ​៖ ទិវា​ជនពិការ ថ្ងៃ​៣​ធ្នូ ត្រូវ​ប្រារព្ធ​ឡើង ដើម្បី​បង្កើន​ការយល់ដឹង​អំពី​បញ្ហា​ពិការភាព ដោយ​ផ្តោត​លើ​ការ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ជនពិការ​នូវ​លទ្ធភាព​ប្រើប្រាស់​បាន​នៅតាម​ទីសាធារណៈ និង​ឯកជន ក៏​ដូច​ជា​ការ​បំផុស​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន និង​វិស័យ​ឯកជន​អនុវត្ត​ការជ្រើសរើស​ជនពិការ​ឲ្យចូល​បម្រើ​ការងារ ការហ្វឹកហ្វឺន​ប​ផ្នែក​ផ្សេងៗ​ជាច្រើន​។

​បច្ចុប្បន្ន គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​សំខាន់ៗ របស់​រដ្ឋាភិបាល ដោយ​ផ្តោត​លើ​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ជនពិកា​រ ការផ្តល់​សេវា​សុខភាព សមត្ថភាព និង​ការការពារ​ជនពិការ ជាដើម​។ ក្នុងនោះ រដ្ឋាភិបាល បាន​ផ្តល់​កម្មសិទ្ធិ​ដីធ្លី និង​បាន​កសាង​លំនៅដ្ឋាន​ជូន​ជនពិការ ផ្តល់​សេវា​ស្តារ​លទ្ធភាព​ពលកម្ម នៅ​សហគមន៍ ដើម្បី​ចូលរួម​ចំណែក​ជួយ​ដល់​ជនពិការ​ក្រីក្រ លើកកម្ពស់​ជីវភាព ការអប់រំ ការព្យាបាល ការស្តារ​លទ្ធភាព​ពលកម្ម កាយសម្បទា និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មុខរបរ ជាពិសេ​សម្រាប់​ជនពិកា​រគ​ថ្លង់ និង​ជនពិការភ្នែក​ផងដែរ​។ រដ្ឋាភិបាល ក៏​បាន​រៀបចំ​បង្កើតឲ្យមាន​អក្សរ​ស្ទាប និង​ភាសា​សញ្ញា​សម្រាប់​ជនពិការភ្នែក និង​ជនពិកា​រគ​ថ្លង់ ព្រមទាំង​បាន​ដាក់បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា​នៃ​វិស័យ​អប់រំ​។​ល​។

​សូម​គ្រប់​ក្រសួង ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន បន្ត​លើកទឹកចិត្ត​ដល់​ជនពិការ ដែល​មាន​លក្ខណៈសម្បត្តិ និង​សមត្ថភាព​បំពេញ​មុខងារ និង​តួនាទី​ទទួលខុសត្រូវ ក្នុង​មុខតំណែង ឲ្យមាន​សិទ្ធិ​ចូល​បម្រើ​ការងារ​ដោយ​គ្មាន​ការរើសអើង រាប់ទាំង​ការ​បម្រើ​ការងារ​ជា​មន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬ​កម្មសិក្សាការី ជាដើម​៕
​ដោយ ៖ សិរី​បុត្រ​

 


Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.