ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

តំណាងរាស្ត្រមណ្ឌលសៀមរាប ថា៖មានសន្តិភាពទើបមានការអភិវឌ្ឍនិងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរួមសាមគ្គីគ្នារក្សាសុខសន្តិភាព ដើម្បីបន្តការអភិវឌ្ឍក្នុងមូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត 


ខេត្តសៀមរាប ÷ ថ្លែងក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលមួយចំនួនក្នុងវត្តអារញ្ញសាគរ ស្ថិតក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្ត មណ្ឌលសៀមរាប មានប្រសាសន៍ថា៖ផ្តើមចេញពីថ្ងៃជ័យជម្នះថ្ងៃ៧ មករា១៩៧៩និងដោយមានការដឹកនាំដ៏ត្រឹមត្រូវ ពិសេសចាប់ពីចុងឆ្នាំ១៩៩៨ ក្រោមគោលនយោ បាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវសុខសន្តិភាព បង្រួបបង្រួមជាតិ ផ្សះផ្សារជាតិក្រោមដំបូលសន្តិភាពតែមួយ រួមគ្នាធ្វើការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចឃើញជាក់ស្តែងទាំងអស់គ្នាក្នុងនោះវិស័យព្រះពុទ្ឋសាសនាក៏មានការរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។

ឯកឧត្តមបានអំពាវនាវដល់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុគ្រប់ និងមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខានឡើយ ដើម្បីជ្រើសរើសប្រមុខដឹកនាំដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋនិង សម្រាប់បន្តការអភិវឌ្ឍ ក្នុងមូលដ្ឋានជាបន្តទៀត ជាពិសេសត្រូវនាំគ្នាថែរក្សាសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយកុំឱ្យបាត់បង នៅសន្តិភាពដែលរកបានមកដោយលំបាកនេះ។

ឯកឧត្តម សៀង ណាំ បានកោតសរសើរចំពោះព្រះចៅអធិការវត្ត ព្រះសង្ឃគ្រប់ព្រះអង្គ គណៈកម្មការវត្តអារញ្ញសាគរព្រមទាំង លោកតា លោកយាយ សប្បុរសជន មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់សៀមរាប ដែលបានខិតខំយកព្រះទ័យ និងយកចិត្តទុកដាក់ សហការជួយគ្នា កសាងលេចចេញជាសមិទ្ធផលនានាច្រើនក្នុងវត្ត ធ្វើឲ្យវត្តកាន់តែមានសោភ័ណ្ឌស្រស់ស្អាត ឡើង សម្រាប់ប្រជាពលរដ្ឋធ្វើបុណ្យទានផ្សេងៗ។ ឯកឧត្តម បានចាត់ទុកសមិទ្ឋផលថ្មីមានដូចជា ក្លោងទ្វា ការកែលំអសួនច្បារ ក្នុងវត្ត ថាជាជំហានរីកចម្រើនថ្មីមួយថែមទៀតសម្រាប់បំរើឱ្យវិស័យព្រះពុទ្ឋសាសនា។

ឯកឧត្តម មានប្រសាសន៍ថា៖ ការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសលើផ្នែកព្រះពុទ្ធសាសនា គឺដោយ សារប្រទេសជាតិ មានសុខសន្តិភាព និងស្ថេរភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយកត្តាសុខសន្តិភាព ស្ថិរភាពនិងការរីកចម្រើន រួមជាមួយនឹងគោលនយោបាយ និងយុទ្ឋសាស្ត្រប្រកបដោយភាពសាកសិទ្ឋជាក់ស្តែង ប្រាកដនិយម និងម៉ឺងម៉ាត់ បានធ្វើឱ្យតំបន់ជនបទ មានការអភិវឌ្ឍន៍និងប្រែមុខមាត់ថ្មីក្នុងក្តីសង្ឃឹមយ៉ាងឆាប់រហ័ស។

ក្នុងឱកាសនោះ ឯកឧត្តម សៀង ណាំ បានប្រគេនព្រះចៅអធិការវត្តចំនួន១០លានរៀលនិងជូនដល់លោកតា លោកយាយ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ចូលរួមក្នុងពិធីអស់ថវិកាចំនួន៦លាន រៀលទៀត សរុបថវិកាចំនួន១៦លានរៀល។

ក្នុងរបាយការណ៍ ព្រះតេជគុណ ហ៊ាក់ គឹមហ៊ត់ ព្រះចៅអធិការវត្តអារញ្ញសាគរ ឱ្យដឹងថា៖សមិទ្ឋផលថ្មីបន្ថែមនេះ ចាប់ផ្តើមកសាងនិងជួសជុលកែលំអពីដើមឆ្នាំ២០២២ដល់ឆ្នាំ២០២៣ ចំណាយថវិកាសរុបចំនួន៤៤.០០០ដុល្លារ មានដូចជាក្លោងទ្វារចំនួន១ រៀបចំសួនច្បារ ក្រាលថ្មម៉ាប ក្នុងវត្ត ដែលថវិកាទាំងនេះបានពីការសាមគ្គី ចូលរួមគាំទ្រ បរិច្ចាគតាមសទ្ឋារបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជនជិតឆ្ងាយ និងញាតិញោមចំណុះជើងវត្ត៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.