ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សន្និសីទលើកទី១ ក្រោមប្រធានបទ ( ការគ្រប់គ្រងកាកសំណល់ភក់ )


ខេត្តសៀមរាប ÷ ក្រោយពីការបើកសម្ពោធកាត់ខែ្សបូរដាក់ឲ្យដំណើរការជាផ្លូវការ នៃស្ថានីយ៍ប្រព្រឹត្តិកម្មសំណល់ភក់ និង ការផលិតជីសរីរាង្គ នាព្រឹកថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២៣ ហើយនាថ្ងៃនោះដែរ នៅសាលប្រជុំសាលាខេត្តសៀមរាប បានបើកនូវសន្និសីទលើកទី១ ក្រោមប្រធានបទ ( ការគ្រប់គ្រងកាកសំណល់ភក់ ) ក្រោមវត្តមានរបស់លោក អ៊ឹង គឹមលាង អភិបាលរង ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង លោកស្រី អារីយ៉ាណា អាដេហ្ស៊ី ទីប្រឹក្សាសមាគម AIMF និង ជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការ និង លោក Karim ZAIDY តំណាងប្រធានស្ថាប័ន SIAAP ព្រមទាំងវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង អភិបាលក្រុង មកពីសាធារណរដ្ឋសង្គមនិយម វៀតណាម និង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកំពត អភិបាលរងខេត្តព្រះសីហនុ ខេត្តបាត់ដំបង និង តំណាងមកពីសាលារាជធានីភ្នំពេញ ព្រមទាំង ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ឋ ក្នុងខេត្តសៀមរាបមួយចំនួនផងដែរ ។

ក្នុងអង្គសន្និសីទនោះដែរ លោកអភិបាលរងរាជធានីភ្នំពេញ និង មន្ត្រីគ្រប់គ្រងស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់ និង ការផលិតជីសរីរាង្គ រាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ ក៏ដូចខេត្តសៀមរាប បានធ្វើការបង្ហាញជូនដល់អង្គសន្និសីទទាំងមូល អំពីការគ្រប់គ្រង និង ការផលិតជីសរីរាង្គ ក្នុងគោលដៅលើកកម្ពស់សុខមាលភាពសង្គម និង លើកកម្ពស់កម្រិតជីវភាព ដល់បងប្អូនប្រជាកសិករនានា ដោយគម្រោងនេះមានគោលបំណង កែច្នៃភក់ដែលចេញពីកាកសំណល់មនុស្ស(លាមក)ធ្វើជីកសិកម្ម ជី(មមោគ) និង បង្កើតខ្សែច្រវ៉ាក់ទីផ្សារ ជីមមោគឲ្យប្រសើរឡើង ដើម្បីផ្គត់ផ្គង់តាមតម្រូវការ វិស័យកសិកម្ម ដល់ប្រជាកសិករឲ្យមានតម្លៃថោកជាងទីផ្សារ ។

លោកស្រី អារីយ៉ាណា អាដេហ្ស៊ី ទីប្រឹក្សាសមាគម AIMF និង ជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការ បានធ្វើការវាយតម្លៃខ្ពស់ លើបទបង្ហាញរបស់រាជធានីភ្នំពេញ និង ខេត្តព្រះសី ហនុ និង ខេត្តសៀមរាប ដែលជាមូលដ្ឋានគ្រឹះ ក្នុងការផ្តល់នូវបទពិសោធន៍ ដល់បណ្តាខេត្តផ្សេងៗ ក៏ដូចប្រតិភូប្រទេសវៀតណាម និង ឡាវ យកទៅសិក្សាអនុវត្តក្នុងប្រទេសរបស់ខ្លួន សំដៅលើកម្ពស់នូវបរិស្ថាន និង ការងារកសិកម្មទៀតផង ។

មានប្រសាសន៍នោះដែរលោក អ៊ឹង គឹមលាង បានគូសបញ្ជាក់ថា គម្រោងផលិតជីសរីរាង្គ គឺជាគម្រោងដ៏មានតម្លៃពហុវិស័យដែលចូលរួមលើកកម្ពស់សុខ មាលភាពសង្គម និងលើកកម្ពស់កម្រិតជីវភាព ដល់ បងប្អូនប្រជាកសិករនានា ដោយហេតុថា គម្រោងនេះមានគោលបំណង កែច្នៃភក់ដែលចេញពីកាកសំណល់មនុស្ស(លាមក)ធ្វើជីកសិកម្មជីមមោគ) និងបង្កើតខ្សែច្រវ៉ាក់ទីផ្សារ ជីមមោគឲ្យប្រសើរឡើង ដើម្បីផ្គត់ផ្គង់តាមតម្រូវការ វិស័យកសិកម្ម ដល់ប្រជាកសិករឲ្យមានតម្លៃថោកជាងទីផ្សារ។ ម៉្យាងទៀតក៏ជាការកែលម្អអនាម័យសាធារណៈ និង ក្របខណ្ឌទូទៅនៃការគ្រប់គ្រងភក់ ចេញពីលូទឹកសម្អុយ ។ ក្រៅពីនោះវានឹងរួមចំណែកយ៉ាងសំខាន់ ដល់ប្រព័ន្ធគ្រប់គ្រងសំណល់លូទឹក កខ្វក់ក្នុងក្រុងសៀមរាប ក្នុងនោះវានឹងក្លាយជាផ្នែកនៃការជម្រុញឲ្យ ទីក្រុងសៀមរាប ក្លាយជាទីក្រុងដែលមានសោភ័ណភាព និងបរិស្ថានកាន់តែស្រស់ស្អាត ថែមទៀត សក្តិសមជាទីក្រុងទេសចរណ៍ដ៏ល្អ ឯក ផ្អែកលើវប្បធម៌ធម្មជាតិ ប្រវត្តិសាស្រ្តដ៏យូរលង់ និងល្បីល្បាញ ។

លោក អភិបាលរងខេត្ត បានសំដែងអំណរគុណ និង កោតសរសើរដោយស្មោះ ចំពោះម្ចាស់ជំនួយនិងសមាគម អភិបាលក្រុងនិយម និយាយភាសាបារាំង (AIMF ) ទីភ្នាក់ងារទឹកសែនណកម៉ង់ឌី (AESN) សហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស , រដ្ឋបាលខេត្តអូដឺសែន ,អង្គការសមាគម ទីភ្នាក់ងារជាតិ អន្តរជាតិ ដែលបានជួយជ្រោមជ្រែងលើផ្នែកបច្ចេកទេស ថវិកា សម្រាប់កិច្ចដំណើរការ ប្រកបទៅដោយភាពរលូ ទៅតាមផែនការដែលបានគ្រោងទុក ។

លោកមានការសង្ឃឹមជឿជាក់ថា ភាគីបារាំងនឹងបន្តជួយ គម្រោងដូចគ្នានេះនៅជំហានបន្តបន្ទាប់ទៀត ដើម្បីបំពេញតម្រូវការក្នុងក្រុងសៀមរាបផង និងបណ្តាស្រុកជុំវិញក្រុងសៀមរាបផង ដែលកំពុងតែមានការអភិវឌ្ឍលើវិស័យ សំណង់ និងសេវាកម្មនានាយ៉ាងខ្លាំងក្លា ស្របជាមួយនឹងការបង្កើត ទីក្រុងរណបថ្មី នៅប៉ែកខាងកើត និងប៉ែកខាងជើងក្រុង ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.