ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

កិច្ចប្រជុំត្រួតពិនិត្យនិងជម្រុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពជាកត្តាដ៏សំខាន់សម្រាប់ការពារសន្តិសុខជូនពលរដ្ឋនៅតាមមូលដ្ឋាន


ខេត្តសៀមរាប ÷ ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ នៃក្រុមត្រួតពិនិត្យ និង ជម្រុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បានថ្លែងថា កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចូលរួមអនុវត្តគោល នយោបាយភូមិ ឃុំ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធ ភាពខ្ពស់បន្ថែមទៀត ព្រោះថាគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព គឺជាកត្តាដ៏សំខាន់សម្រាប់បម្រើការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់ ។

ការលើកឡើងបែបនេះរបស់ឯកឧត្តម លេង វី គឺនៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ជម្រុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងខេត្តសៀមរាប នារសៀលថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តសៀមរាប ដោយឯកឧត្តម បានធ្វើការណែនាំដល់កងកម្លាំងដែលពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសក្នុងការចូលរួមការ ពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់ពេលវេលាគ្រប់កាលៈទេសៈ ដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ និង និន្នាការនយោបាយ បក្សពួកនិយមណាមួយឡើយ ដោយត្រូវខិតខំអនុវត្តនិងបម្រើជូនប្រជាពល រដ្ឋឲ្យអស់ពីកម្លាំងកាយចិត្ត ដែលទាំងនេះគឺជាផ្នែកមួយ ក្នុងការការពារសុវត្ថិភាពសន្តិសុខសណ្ដាប់ធ្នាប់ ជូនគាត់ប្រកបដោយភាពកក់ក្តៅ និងសន្តិសុខខ្ពស់ ។

ជាមួយគ្នានេះឯកឧត្តម លេង វី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំងបីដែលបានខិតខំយកចិត្តទុកដាក់អនុវត្ត គោលនយោបាយនេះ បានយ៉ាងល្អប្រសើនាពេលកន្លងមក ដែលបងប្អូនប្រជាពលរដ្ឋមានជំនឿជឿជាក់យ៉ាងខ្លាំងចំពោះគោលនយោបាយមួយនេះ។

ឯកឧត្តមបានបន្តថាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់សមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការបន្ត ជម្រុញអនុវត្តនូវកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលមកដល់ពេលនេះ មានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ លើការពង្រឹងភាពជាម្ចាស់ការរបស់រដ្ឋបាលមូលដ្ឋាន ក្នុងការបម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់ តម្លាភាព និង គណេនយ្យភាព ។

ឯកឧត្តមក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដែលជាមូលដ្ឋានគ្រឹះ ដែលជាយន្តការសម្រាប់អាជ្ញាធរ កងកម្លាំងទាំងអស់ យកទៅអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលជាកត្តាដ៏សំខាន់សម្រាប់ការពារសន្តិសុខជូនពលរដ្ឋនៅតាមមូលដ្ឋាន។ សូមឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និង ឃុំសង្កាត់ ត្រូវជម្រុញការពង្រឹងលើការងារសន្តិសុខសង្គម ដោយជម្រុញឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ហើយកម្លាំង ប្រជាការពារភូមិ ក៏ជាកម្លាំងស្នូលនៅក្នុងមូលដ្ឋាន ក្នុងការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងត្រូវមានកិច្ចសហការឲ្យបានល្អផងដែរ ។ ឯកឧត្តមក៏បានធ្វើការបកស្រាយពន្យល់ នូវចំណុចទាំង៧ នៃគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិ ភាពផងដែរ ។

ក្នុងកិច្ចស្វាគមន៍ និងសេចក្តីរាយការណ៍របស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានគូសបញ្ជាក់ពីលទ្ធផលការងារ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយបានធ្វើការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និង តាម សាធារណៈ ឆ្នាំ២០២២ បានចំនួន ២ពាន់៦៥៤លើក មានប្រជាពលរដ្ឋចូលរួម សរុប ១៧២៨១១នាក់ ស្រី ១០៣៧៣៥នាក់ និងនៅរយៈពេល៥ខែដើមឆ្នាំ២០២៣ មានចំនួន ១១៧២លើក មានប្រជាពល រដ្ឋចូលរួម សរុបចំនួន ១២៧៨៦២នាក់ ស្រី ៦៦២៦៤នាក់ ។ ចំពោះការងារប្រឡងប្រណាំង អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិ ភាព ឆ្នាំ២០២២ ចំណាត់ថ្នាក់លេខ១ មាន៦៧ ឃុំសង្កាត់ ចំណាត់ថ្នាក់លេខ២ មាន២៤ឃុំសង្កាត់ និង ចំណាត់ថ្នាក់លេខ៣ មាន ០៩ឃុំសង្កាត់ ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តសៀមរាប នារសៀលថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ នៃក្រុមត្រួតពិនិត្យ និង ជម្រុញការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី៩ ឯកឧត្តម តេង សួន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី៩ និង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងអស់លោក លោកស្រី នាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្នងការ ស្នងការរងនគរបាលខេត្ត មេបញ្ជាការ បញ្ជាការរង គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និង នាយ នាយរង មេឃុំ ចៅសង្កាត់ និង មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ទាំង១០០ឃុំសង្កាត់ ចំនួន៣០០នាក់ដែលបានចូលរួមផងដែរ ៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.