ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​​ ឧត្តម​សេនីយ៍ឯក​បណ្ឌិត ហ៊ុន ​ម៉ាណែត​ ណែ​នាំ​ដល់​នាយ​ទាហាន​ទាំង​អស់​ ត្រូវ​បន្ត​ការ​ពារ​ទឹក​ដី ​កុំ​ឲ្យ​មាន​សង្គ្រាម ​និង​ការ​បែក​បាក់ ​ឬការ​ឈ្លាន​ពាន​ណា​មួយ


ខេត្តសៀមរាប ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួម ក្នុងពិធីចុះសាកសួរសុខទុក្ខ របស់អង្គភាព សម្ព័ន្ធមេត្រីភាព អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា និងពិធីសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង និងពលទាហាន នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ នៅទីបញ្ជាការកងពលធំ អន្តរាគមន៍លេខ២ ខេត្តសៀមរាប។

នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា នាយទាហានទាំងអស់ ត្រូវត្រៀមលក្ខណៈ បន្តការការពារ​ទឹកដី​របស់យើង​ទៅថ្ងៃមុខ កុំឲ្យសង្គ្រាម និងការបែកបាក់ ឬការឈ្លានពាននៅលើទឹកដីរបស់យើង។ នេះគឺជាគោលការណ៍សំខាន់របស់រាជរដ្ឋាភិបាល។ នេះគឺ​ជាស្មារតីរួមគ្នាខ្លាំងណាស់ ដែលបានជួយគ្នាទៅវិញទៅមក គឺសមរភូមិក្រោយជួយដល់កងទ័ព ហើយកងទ័ពបានជួយការពារជាតិ និង​ប្រជាជន​ទាំងមូល។ នេះពិតជាបានបុណ្យកុសលច្រើនណាស់ គឺបុណ្យសម្រាប់ជាតិនេះ និងជាតិក្រោយ គឺសេចក្តីសុខសម្រាប់​យើងនៅទូទាំង​ប្រទេស​តែម្តង។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ បានចាត់ទុកការជួយឧបត្ថម្ភគាំទ្ររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នាពេលនេះ និងមន្ត្រីទាំងអស់ ដែលបាន​ចូលរួមសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពកងទ័ពមួយនេះ ពិតជាមានន័យខ្លាំងណាស់ គឺចូលរួមជួយទៅដល់ នាយទាហាននាយទាហានរង និងពល​ទាហាន​ទាំងអស់ ដែលបានបំពេញភារកិច្ច៤០ ឆ្នាំដើម្បីបុព្វហេតុជាតិមាតុភូមិរបស់យើង។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធ ការចូលរួមរបស់មហាជន មន្រ្តីរាជការ ប្រជាពលរដ្ឋ នៅក្នុងខឿនការពារជាតិ គឺសំខាន់ណាស់ គឺយើងជួយគ្នាទាំងអស់គ្នា។ ប្រជាពលរដ្ឋ មន្ត្រីរាជការ ជួយគ្នា ចែករំលែកគ្នា ដើម្បីជួយកង​ទ័ពក្នុង​ការបំពេញភារកិច្ច។ សម្តេចតេជោ បានប្រកាសជំហរច្បាស់លាស់ នៃការចូលរួមពីមន្ត្រីរាជការ ក្រុមហ៊ុនស៊ីវិល និងស្ថាប័នជាច្រើន ឲ្យចូលរួម​ជួយគ្នាទៅវិញទៅមក និងបង្កើតសមិទ្ធិផលជាច្រើនបន្ថែម ទៅលើអ្វីដែលគោលរបបរបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ គឺការចូល​រួមដោះស្រាយនូវការលំបាក និងតម្រូវការជាក់ស្តែង ដើម្បីយើងកងទ័ពយើងទាំងអស់គ្នា។

លោកបានរម្លឹកថា «ថ្ងៃនេះ (ថ្ងៃ២ធ្នូ) គឺជាថ្ងៃដែលយើងអបអរសារទរនៅខួប៤០ ឆ្នាំថ្ងៃ២ធ្នូ នៃការបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជា ដែលជា​មូលដ្ឋានយើងចាប់ផ្ដើមឈាន ទៅដល់ការដណ្តើមជ័យជំនះ នៅថ្ងៃ៧មករា ហើយឈានទៅដល់ការ ធ្វើសកម្មភាព និងការ​ពង្រឹង​កសាង​ជាតិ​រហូតទៅដល់ការបញ្ចប់សង្រ្គាមនៅឆ្នាំ១៩៩៨។ នៅសល់តែ២៧ ថ្ងៃទៀតប៉ុណ្ណោះ យើងនឹងប្រារព្ធពិធីខួបទី២០ នៃទិវា​នយោបាយឈ្នះឈ្នះ ដែលបញ្ចប់សង្រ្គាម៥០០ ឆ្នាំនៅក្នុងប្រទេសរបស់យើង។ បើយើងមិនមាននយោបាយឈ្នះឈ្នះទេ ប្រហែលជាវាយប្រយុទ្ធគ្នា ហែកប្រទេស​យើងមិនដឹងជា ប៉ុន្មានកង់នោះទេ។ អញ្ចឹងហើយបានថ្ងៃនេះ និងនៅក្នុងខែនេះ មានការអបអរសាទរជាច្រើន នូវអ្វីដែលយើងមាន»។

លោកឧត្តមសេនីយ៍ ក៏បានកោតសរសើរដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងកងពលធំលេខ២ ក៏ដូចជា នៅទូទាំងកងទ័ព បានធ្វើពលីកម្មច្រើនណាស់ នៅក្នុងបុព្វហេតុជាតិមាតុភូមិ។ កងពលធំលេខ២ ក៏បានចូលរួមនៅក្នុងប្រតិបត្តិការ ការពារការពារបូរណភាពទឹកដី។ «អញ្ចឹងអ្វីដែលយើងនិយាយ គឺជាតថភាពជាក់ស្ដែងនៃការការលំបាក និងលទ្ធផលដែលយើងមាន។ អ្វីដែលយើងអបអរសាទរនៅថ្ងៃនេះ គឺយើងទាំងអស់គ្នា ជាពិសេសនាយទាហានជំនាន់ក្រោយត្រូវដឹង និងចាំឲ្យច្បាស់ ពីគុណូបការៈរបស់នាយទាហាន វីរយុទ្ធជនយើង ដែលបានលះបង់ជីវិត នៅក្នុងបុព្វហេតុរំដោះប្រទេសជាតិ និងកសាងប្រទេសជាតិ មកដល់ពេលនេះ»

សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ នៅក្នុងការលើកស្ទួយជីវភាពកងទ័ព ពង្រឹងកងទ័ព ការហ្វឹកហ្វឺន ការកសាងជម្រកស្នាក់នៅ ការ​បំពាក់សម្ភារដើម្បីត្រៀមប្រយុទ្ធ។ ជាពិសេសមិនត្រឹម តែយកចិត្តទុកដាក់ នៅក្នុងគោលរបបរបស់កងទ័ពនោះទេ គឺមានការចូលរួម ពីមហាជន ជាពិសេសការចូលរួមរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៅពេលនេះ គឺសំខាន់ណាស់ដើម្បីផ្ដល់ដល់យោធិន របស់យើង ដែល​កំពុងឈរ​ជើង​ការពារបូរណភាពទឹកដី។ ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន តែងតែណែនាំ ឲ្យមេបញ្ជាការ ដឹកនាំ ដោះស្រាយជីវភាពប្រចាំថ្ងៃ ពង្រឹងសមត្ថភាពរបស់កងកម្លាំងរបស់យើង។ ដែលនេះគឺជាមោទនភាពរបស់យើង ដែលមានមេដឹកនាំ ដែលគិតគូរអំពីកងទ័ពជាពិសេស លោក​បានគិតគូរគ្រប់វិស័យទាំងអស់។ នេះជាការបញ្ជាក់បន្ថែមពីលោកឧត្តមសេនីយ៍។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា យើងគ្មានថវិកាធំ ដូចប្រទេសមួយចំនួន ប៉ុន្តែយើងក៏មិនដេកស្តូកនោះដែរ គឺយើង​ខិតខំ​កៀងគរ ដើម្បីសម្រេចភារកិច្ច។ នេះគឺជាអ្វី ដែលជាការខិតខំប្រឹងប្រែង និងការចូលរួមជាច្រើន របស់អង្គភាពដែលជាសម្ព័ន្ធមេត្រីភាព ជួយដល់​កងទ័ពរបស់យើង

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.