ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្លាំង​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​តាម​បណ្តា​គោល​ដៅ​ការពារ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​​ពី​ថ្នាក់​ដឹក​នាំ​ព្រម​ទាំង​សប្បុរស​ជន​នានា!


រាជធានីភ្នំពេញ ÷ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ២០២៣ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ គឺចាប់ផ្តើមពីថ្ងៃទី០៥ ដល់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ក្នុងនោះផងដែរ ដោយអនុវត្តតាមការដឹកនាំបញ្ជាពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បាននិងកំពុងចូលរួមបំពេញបេសកកម្មយ៉ាងមមាញឹក តាមបណ្តាគោលដៅ ការពារ សន្តិសុខ សុវត្ថិភាព និង រក្សាសណ្ដាប់ធ្នាប់ នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ដោយមើលឃើញពីសកម្មភាពដូចនេះ និងដោយមានការយកចិត្តទុកដាក់លើភាពហត់នឿយរបស់កងកម្លាំងគ្រប់ប្រភេទ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជា ការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំង សប្បុរសជននានាដែលស្រឡាញ់គាំទ្រ កងរាជអាវុធហត្ថ បានឧបត្ថម្ភនូវអំណោយជាបន្តបន្ទាប់ រួមមាន ភេសជ្ជៈ ទឹកសុទ្ធ និងថវិកា ផ្តល់ជូនដល់ មេបញ្ជារការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចែកជូនបន្តដល់កម្លាំងក្រោមឱវាទដែលកំពុងបំពេញបេសកកម្ម ទុកជាការលើកទឹកចិត្ត និងបំពេញបន្ថែមនូវការហូបចុក ឆ្លើយតបទៅនឹង ការហត់នឿយ របស់កងកម្លាំង។

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ឲ្យ លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ក៏ដូចជា លោកមេបញ្ជាការ តាមបណ្តាគោលដៅការពារ ការប្រកួតកីឡាស៊ីហ្គេម ធ្វើការបែងចែកអំណោយទាំងនោះ ជូនដល់ ដៃបងប្អូន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលកំពុងឈរជើងតាមគោលដៅគ្រប់ៗគ្នា៕

យោង #PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.