ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សុខសន្តិភាព​ស្ថេរភាព​នយោបាយ​និង​លំនឹង​ម៉ាក្រូ​សេដ្ឋកិច្ច​បាន​បង្ក​លក្ខណៈ​ឲ្យ​ក្រសួង​បរិស្ថាន ​សម្រេច​បាន​នូវ​សមិទ្ធផល​ជា​ច្រើន


ខេត្តកំពង់ស្ពឺ ÷ នេះការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាននៅក្នុងឱកាសបឋកថាស្តីពីការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា ជូនថ្នាក់ដឹកនាំ មន្ត្រី និងសិក្ខាកាមវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និងបច្ចេកទេសអក្សរសម្ងាត់នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា វៀតណាម ចំនួន ២៣៧នាក់ ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៣ ។

ឯកឧត្តមបានបន្តថា កត្តាសុខសន្តិភាព បានធ្វើឲ្យប្រជាជនកម្ពុជាងាកចេញពីការពឹងផ្អែកទាំងស្រុងលើធនធានធម្មជាតិ មកប្រកបរបរកសិកម្មបែបប្រពៃណី លក្ខណៈគ្រួសារ មកជាឧស្សាហកម្មពឹងលើគ្រឿងចក្រ និងបញ្ញាសិប្បនិមិត្ត ហើយបានផ្លាស់ប្តូរផ្នត់គំនិតវិជ្ជមាន និងការប្រតិបត្តិមេត្រីភាពបរិស្ថាន។ ឯកឧត្តមបន្តថា សច្ចធម៌ប្រវត្តិសាស្ត្រ និងដំណើរកម្ពុជា គឺជាគ្រឹះដែលយើងទាំងអស់គ្នាក្នុងនាមជាកូនខ្មែរ ជាមន្រ្តីរាជការស៊ីវិល ជានគរបាល និងជាកងកម្លាំងគ្រប់ប្រភេទ ត្រូវយល់ឲ្យច្បាស់ថា យើងចេញពីសមុទ្ រឈាម គំនរឆ្អឹង និងផេះផង់នៃសង្គ្រាម ដោយសារ «គោលនយោបាយ ឈ្នះ-ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេស ស្ថិរភាពនយោបាយ និងការឯកភាពជាតិពេញលេញ ដែលមិនធ្លាប់មានក្នុងរយៈពេលប្រហែល៥០០ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្រដ៏យូរ លង់ របស់ប្រទេសកម្ពុជា ហើយកម្ពុជាកំពុងឆ្ពោះទៅការបើកទំព័រសករាជថ្មី ជាសង្គមស៊ីវិល័យ រដ្ឋរឹងមាំ រស់រវើក ប្រជាជនមានសមត្ថភាព មានការរំពឹងទុកខ្ពស់ជាងមុន ចង់បានបរិស្ថានស្អាត និងបៃតង។ ក្រសួងបរិស្ថាន ក្នុងនាមជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យបរិស្ថាន មានបេសកកម្មដឹកនាំ និងគ្រប់គ្រង កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ សម្បត្តិធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថាន មានវិស័យសំខាន់ចំនួន៥ ÷

១-អគ្គនាយកដ្ឋានគោលនយោបាយ: ជាអ្នកគូសវាសគោលនយោបាយវិស័យបរិស្ថានឲ្យស្របទៅនឹង កម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាបាលភិបាលដើម្បីរួមចំណែក ដល់ការសម្រេចចិត្តឲ្យបានត្រឹមត្រូវ

២-អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ :ជាអ្នកគាំទ្រដល់ដំណើរការប្រព្រឹត្តិរបស់ក្រសួង កសាងរដ្ឋបាលទំនើប ធានានូវការសម្របសម្រួលសម្ភារៈបច្ចេកទេស មធ្យោបាយធ្វើដំណើរ ដល់អគ្គនាយកដ្ឋានផ្សេងៗ

៣-អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានៈ ជាអ្នកលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈការផ្តល់ពូជសត្វ ពូជបន្លែ និងអនុវត្តតាមអនុសាសន៍របស់សម្តេចតេ ជោ «នាំចេញនៅនឹងកន្លែង»

ជម្រុញអេកូទេសចរណ៍ក្នុងសហគមន៍ «លំនឹងប្រពន្ធ័អេកូឡូស៊ី និងជួយចិញ្ចឹមជីវិតប្រជាជនយើងប្រកបដោយចីរភាព»

៤-អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ :ជម្រុញការងារកំណត់ព្រំដី ចុះបញ្ជី និងបោះបង្គោលដីរដ្ឋក្នុងតំបន់ការពារធម្មជាតិ

៥-អគ្គនាយកដ្ឋានគាំពារបរិស្ថាន: ពិនិត្យគុណភាពទឹក ដី ខ្យល់ និង ការងារសំរាម ដោយធ្វើការជិតសិទ្ធ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីកំណត់សេវាប្រមូល មធ្យោបាយដឹកជញ្ជូន ការគ្រប់គ្រងប្រពន្ធ័ប្រមូលសំរាម ទីលានទុកដាក់សំរាម បង្កលក្ខណៈងាយស្រួលជាមួយ ម្ចាស់អាជីវកម្ម ម្ចាស់សិប្បកម្មកែច្នៃសំនល់គ្រប់ប្រភេទ និងបងប្អូនអេតចាយ ធ្វើយ៉ាងណាកាត់បន្ថយសំនល់ឲ្យបានជាអតិប្បរមា

៦-អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ផ្សព្វផ្សាយឃោសនាអប់រំ លើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជម្រុញប្រតិបត្តិមេត្រីភាពបរិស្ថាន តាមរយៈរូបភាព និង វីដេអូ ស្អាត «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី» និង «ស្រលាញ់ជាតិស្គាល់ទឹកដី»។

នៅក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការដឹងគុណនិងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះកងកម្លាំងគ្រប់ប្រភេទ ពិសេសនគរបាលជាតិ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ទាំងកម្លាំងកាយនិងកម្លាំងចិត្ត ប្រកបដោយវីរភាពអង់អាចក្លាហានក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នា និងការទទួលខុសត្រូវខ្ពស់ ដើម្បីជាបង្អែកយ៉ាងរឹងមាំក្នុងការរក្សាឱ្យបាននូវឯករាជ្យ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយរបស់សង្គមជាតិ ជាពិសេសការរៀបចំព្រឹត្តិការជាតិធំៗដូចជា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់, ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន, ការរៀបចំព្រឹត្តិការណ៍ ASEAN Games និង ASEAN Para Games , និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ខាងមុខ និងក៏ដូចជាបានរួមចំណែកយ៉ាងធំធេង ក្នុងបុព្វហេតុការពារធនធានធម្មជាតិ សម្រាប់បម្រើឱ្យឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជា៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.