ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្តសៀមរាប​បើក​វគ្គ​ផ្សព្វផ្សាយ​ស្តី​ពី​សុជីវធម៌​ផ្ទាល់​ខ្លួន​ ដើម្បី​ទប់​ស្កាត់​ការ​បើក​បរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង


ខេត្តសៀមរាប ÷ ដោយមានការគាំទ្រពីអង្គការទ្រទ្រង់សុវត្ថិភាពកម្ពុជា (CAMSAFE) នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហកម្ពុជាខេត្ត បានសហការជាមួយសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប និងវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវនៃអង្គការសហប្រជាជាតិ បើកវគ្គផ្សព្វផ្សាយស្តីពី សុជីវធម៌ផ្ទាល់ខ្លួន ដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ដើម្បីចូលរួមចំណែកកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួស ពិការ ដែលបង្កដោយការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ជូនដល់និស្សិតចំនួន ៦០នាក់។

វគ្គផ្សព្វផ្សាយនេះដែរ មានការចូលរួមពីក្រុមការងារគ្រូបង្គោល មកពីមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត លោកសាស្ត្រាចារ្យសាកលវិទ្យាល័យ និងមន្ត្រីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ដោយផ្តោតលើប្រធានបទមួយចំនួនដូចជា៖ ១.ជនរងគ្រោះថ្នាក់ចរាចរណ៍ ,២.ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ,៣.គ្រឿងស្រវឹង និងបទបញ្ញតិ្តពាក់ព័ន្ធក្នុងប្រទេសកម្ពុជា និង ៤.បង្កាខ្លួនពីការទទួលទានគ្រឿងស្រវឹងហើយបើកបរ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ប៊ុន ធុយ តំណាងសាកលវិទ្យាធិការនៃ វិទ្យាល័យ បៀលប្រាយ បានថ្លែងអំណរគុណដល់ អង្គការទ្រទ្រង់សុវត្ថិភាពកម្ពុជា ដែលបានសហការជាមួយសាខាកាកបាទក្រហកម្ពុជាខេត្តសៀមរាប និងក្រុមការងារគ្រូបង្គោលទាំងអស់ ដែលបានចុះមកបើកវគ្គដ៍មានសារសំខាន់នេះ។ លោកបន្តថា នេះជាលើកទី២ ហើយ ដែលសាកលវិទ្យាល័យ បានសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងអ្នកពាក់ព័ន្ធក្នុងការចុះមកអប់រំផ្សព្វផ្សាយចំណេះដឹងស្តីពីសុវត្ថិភាពចរាចរណ៍ដល់ប្អូនៗជានិស្សិត ដើម្បីយល់ដឹង និងចូលរួមការពារកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងកើតមានជារៀងរាល់ថ្ងៃ ដែលបណ្តាលមកពីការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ហើយជាការបើកបរមិនប្រុងប្រយ័ត្ន មិនគោរពច្បាប់ចរាចរណ៍ជាដើម។ ជាងនេះទៅទៀត គឺត្រូវបើរ បរដោយពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ទាំងអ្នកបើកបរ និងអ្នករួមដំណើរ ប្រុងប្រយ័ត្ននៅចំណុចផ្លូវប្រសព្វ និងថ្មើជើង រឺ បើកបរដោយគោរពតាមគន្លងផ្លូវ ដូចបានចែងក្នុងច្បាប់ចរាចរណ៍ផ្លូវគោក។

សូមជម្រាបថា ការផ្សព្វផ្សាយនាពេលនេះដែល ក៏មានការប្រើប្រាស់សម្ភារដែលឧបត្ថម្ភពីមន្ទីរ សាធារណៈការ និងដឹកជញ្ជូនខេត្តសៀមរាបដូចជា៖ សៀវភៅច្បាប់ចរាចរណ៍ ១០០ក្បាល, សៀវភៅ អ្វីដែលអ្នកបើកបរយានយន្តត្រូវយល់ដឹង ១០០ក្បាល, សន្លឹកប័ណ្ណ ប្រកាសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ ១០០សន្លឹក និងសន្លឹកប័ណ្ណកាកបាទក្រហកម្ពុជា ផ្តោតលើបរិយាបន្ទពិការភាព និងសុវត្ថិភាពចរាចរណ៍ ១០០សន្លឹកផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.