ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

ក្បួន​រថយន្ត​វប្បធម៌​មួយ​ក្រុម​បាន​ធ្វើ​ដំណើរ​មក​ពី​ភ្នំពេញ​ចូល​រួម​ផ្សព្វផ្សាយ​ពី​គោល​ដៅ​​ទេសចរណ៍​នានា​នៅ​ក្នុង​ខេត្ត​សៀមរាប


ខេត្តសៀមរាប ÷ នាពេលថ្មីៗនេះ ក្បួនរថយន្តវប្បធម៌មួយក្រុមនៅភ្នំពេញ បានធ្វើដំណើរមកកាន់ខេត្តសៀមរាប ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយពីគោលដៅទេសចរណ៍នានា នៅក្នុងទឹកដីអច្ឆរិយ ដែលដឹកនាំដោយឯកឧត្តម ទៀ ស្យាម ប្រធានក្រុមរថយន្តវប្បធម៌ (Cambodia Car Cultures) បានសហការជាមួយអាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា ដែលជាក្រុមរថយន្ត Super Car កម្ពុជា បានរៀបចំកម្មវិធីដោយក្បួនរថយន្តវប្បធម៌មួយក្រុម (Cambodia Car Culture)។

ប្រធានក្រុមក្បួនរថយន្តវប្បធម៌ ឯកឧត្តម ទៀ ស្យាម បានបង្ហាញថា ក្រុមការងាររបស់យើងបានរៀបចំថតកម្មវិធីក្បួនរថយន្ត Super Cars កម្ពុជា នៅបរិវេណ Pub-Street និងបរិវេណទីធ្លាប្រាសាទអង្គរវត្ត ក្នុងគោលដៅ ដើម្បីផ្សព្វផ្សាយពីសេវាកម្មទេសចរណ៍កន្លងមកក្នុងខេត្តសៀមរាប។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម ទៀ ស្យាម ប្រធានក្រុមរថយន្តវប្បធម៌ (Cambodia Car Cultures) ដែលបានរៀបចំក្បួនរថយន្ត Super Cars កម្ពុជា បានធ្វើដំណើរទៅតាមតំបន់ទេសចរណ៍គោលដៅនានាក្នុងខេត្តសៀមរាប ដើម្បីចូលរួមផ្សព្វផ្សាយពីផលិតផលនៃសេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ឲ្យមានភាពទាក់ទាញ តាមេយ:ក្រុមរថយន្តវប្បធម៌ (Cambodia Car Cultures) ។

តាមការគ្រោងទុករបស់ឯកឧត្តម ទៀ ស្យាម ប្រធានក្រុមរថយន្តវប្បធម៌ (Cambodia Car Cultures)  បានឲ្យដឹងថា កម្មវិធីនេះ យើងបានរៀបចំថតក្បួនរថយន្តវប្បធម៍មួយក្រុមនៅម្តុំតំបន់ Pub-Street ក្នុងក្រុងសៀមរាប ហើយ បន្ទាប់មកក្រុមការងារក្បួនរថយន្តវប្បធម៍ បានធ្វើដំណើរឆ្ពោះទៅកាន់តំបន់អង្គរវត្ត ព្រមទាំងប្រគេនទេយ្យទាន ដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តអង្គរខាងជើង និងការថតក្បួនរថយន្តនៅចំណុចបរិវេណច្រកអង្គរប៉ែកខាងកើត និងថតរូបក្បួនរថយន្ត ដែលបានបើកបរឆ្លងកាត់តំបន់អង្គរ និងបរិវេណខាងជើងប្រាសាទបាយ័ន និងទីលានជល់ដំរីផងដែរ។

គោលបំណងចម្បងនៃការរៀបចំក្បួនរថយន្តវប្បធ៌មនេះ គឺដើម្បីចូលរួមផ្សព្វផ្សាយពីផលិតផលនៃសេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ក៏ដូចជាការបង្ហាញ ពីកត្តាសុខសន្តិភាព ពីទំនៀមទំលាប់ប្រពៃណីវប្បធម៌ អរិយធម៍ ពីបិតិកភ័ណ្ឌពិភពលោក ដែលបុព្វបុរសយើងបានបន្សល់ទុកឲ្យកូនចៅជំនាន់បានឃើញ បានយល់ច្បាស់ពីវប្បធម៍ដ៏ផូរផង់នេះ តាមរយ:ក្រុមរថយន្តវប្បធម៌ (Cambodia Car Cultures)។ ក្នុងន័យនេះ ឯកឧត្តម ប្រធានក្រុមរថយន្តវប្បធម៌ក៏បានស្នើសុំការអនុញ្ញាពីឯកឧត្តមអភិបាលខេត្ត និងអគ្គនាយកអាជ្ញាធរជាតិអប្សរា ដើម្បីផ្ដល់កិត្តិយសអញ្ជើញចូលរួមក្នុងកម្មវិធីប្រគេនទេយ្យទានដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តអង្គរខាងជើងផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ទេសចរណ៏, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.