ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

មន្ទីរ​ការងារ​ខេត្តសៀមរាប​រៀប​ចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៣៧​នៃ​ទិវាពល​កម្ម​អន្តរ​ជាតិ ១ ឧសភា ក្រោម​ប្រធាន​បទ «សន្តិភាព សុខភាព និងសន្តិសុខការងារ”


ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃទី១១ខែឧសភា ឆ្នាំ២០២៣ នេះមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប បានរៀបចំពិធីអបអរសាទរខួបលើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ” ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព លក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករនិយោជិតនៅកម្ពុជា ដោយមានការចូលរួមជាអធិបតីពីសំណាក់  ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និង លោកស្រី ម៉ន នីរង្សី អភិបាលរងខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក .អង្គការដៃគូជាតិ អន្តរជាតិ និយោជក កម្មករនិយោជិត ម្ចាស់អាជីវកម្មនិង តំណាងសហជីព ក្នុងខេត្តសៀមរាប អញ្ជើញចូលរួមផងដែរ។

លោក ច័ន្ទ សុខុមចិត្តា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានមានប្រសាសន៍ថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់កម្មករនិយោជិត ដែលតែងតែប្រារព្ធជារៀងរាល់ឆ្នាំ។ លោកច័ន្ទ សុខុមចិត្តា ក៏បានបន្តថា ការរៀបចំទិវាពលកម្មអន្តរជាតិ ១ឧសភា នេះឡើងគឺដើម្បីរំលឹកការអនុវត្តនូវលក្ខខណ្ឌការងារ សិទ្ធិសេរីភាពនានា របស់កម្មករនិយោជិត និយោជក ដែលមាននៅក្នុងច្បាប់ ស្តីពីការងារ និងអនុសញ្ញាអន្តរជាតិនានា ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន «ដើម្បីបន្តស្មារតីទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រសួងការងារបានដាក់ចេញរួចហើយ នូវទិសដៅការងារសម្រាប់ឆ្នាំ២០២២ ដែលរួមមានបន្តខិតខំលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើង។

លោកស្រី ម៉ន នីរង្សី អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បាននិងកំពុងជំរុញការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦- ២០២៥ ដែលមានភាពគ្រប់ជ្រុងជ្រោយ ស្របតាមដំណាក់កាល និងកម្រិតនៃការអភិវឌ្ឍន៏ប្រទេស ដែលបាន និងកំពុងអនុវត្ត។ ការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម ឆ្នាំ២០១៩ បានធ្វើឱ្យប្រព័ន្ធសន្តិសុខសង្គមកម្ពុជា កាន់តែមានលក្ខណៈពេញលេញ។ មកទល់ពេលនេះ កម្ពុជាកំពុងអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិតដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពី ការងារ និងមន្ត្រីសាធារណៈ។

លោកស្រីបានមានប្រសាសន៍បញ្ជាក់ថាក្រោយពីវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ កំណើនភ្ញៀវទេសច ជាតិ និងអន្តរជាតិ ចូលមក ទស្សនាខេត្តសៀមរាប ហាក់មានសន្ទុះឡើងវិញគួរជាទីមោទកភាព គួបផ្សំនិងការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ អាជ្ញាធរ និងការចូលរួមពីអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ហើយ ប្រការនេះក៏បានផ្ដល់ឱកាស ការងារជូនបុគ្គលិកសណ្ឋាគារ ពិសេសប្រតិបត្តិករទេសចរណ៍ក្នុងខេត្តឡើងវិញជាបណ្តើរៗផងដែរ។ លោកស្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ -ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើមបានពុះពារជំនះលើឧបសគ្គធំៗ ដឹកនាំជោគវាសនាកម្ពុជា ឈាន ទៅសម្រេចបានសមិទ្ធផលដ៏ធំធេង និងជោគជ័យដ៏ត្រចះត្រចង់ក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម សំដៅការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ។ ដើម្បីឆ្លើយតបទៅនឹងស្មារតីថ្ងៃទី ០១ ឧសភា ខួបលើកទី១៣៧ ឆ្នាំ២០២៣នេះលោកស្រីអភិបាលរងខេត្តសៀមរាបសូមអំពាវនាវដល់និយោជក កម្មករនិយោជិត អង្គការសហជីព អង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់នូវប្រការមួយចំនួនដូចជា ៖ ១-. រក្សាឲ្យបានការសាមគ្គីភាពផ្ទៃក្នុង រវាងនិយោជក និងកម្មករនិយោជិត និងត្រូវមើល ឃើញ ឱ្យច្បាស់អំពីផលប្រយោជន៍ផ្ទាល់ខ្លួន ផលប្រយោជន៍ក្រុមហ៊ុន ព្រមទាំងផលប្រយោជន៍សង្គម ទាំងមូលផងដែរ ២- ត្រូវបង្កើតមនសិកាស្រឡាញ់រាប់អានគ្នា ចេះជួយគ្នាទៅវិញទៅមក ចេះទទួលខុសត្រូវ ចំពោះភារកិច្ច របស់ខ្លួន៣- ត្រូវខិតខំប្រឹងប្រែងដោយខ្លួនឯង ក្នុងការបង្កើនសកម្មភាពការងារបច្ចេកទេសវិជ្ជាជីវៈ ដើម្បីការរីកចម្រើន និងមានអនាគតរឹងមាំភ្លឺស្វាង ៤- ត្រូវខិតខំអនុវត្តច្បាប់ស្ដីពីការងារ និងច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ព្រមទាំងបទប្បញ្ញត្តិពាក់ព័ន្ធនានា ដើម្បីរក្សា ស្ថេរភាព របស់សហគ្រាសគ្រឹះស្ថាន និងជីវភាពរបស់កម្មករនិយោជិត ៥-ត្រូវ ខិតខំពង្រឹងភាពសុខដុមនីយកម្មរវាងនិយោជក និងកម្មករនិយោជិត ដែលជាភាគីដៃគូ ដ៏សំខាន់ និងមិនអាចខ្វះបានសម្រាប់ស្ថិរភាពសង្គម និងរួមចំណែកអភិវឌ្ឍន៏ប្រទេសជាតិ ដូចប្រសាសន៍ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា (កម្មករនិយោជិតត្រូវចាត់ទុក ក្រុមហ៊ុនជាឆ្នាំងបាយ របស់ខ្លួន ហើយនិយោជកត្រូវចាត់ទុកកម្មករនិយោជិតជាដៃគូជីវិត មិនអាចខ្វះ បានឡើយ) ផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.