ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កីឡាករជាតិ ជូ ស៊ិនទិ និង សឿត ណាវ៉ា ធ្លាប់ជា អតីតកីឡាករ U13 របស់ក្លឹបអធិរាជភ្នំស្វាយ ខេត្តបន្ទាយមានជ័យ ជាក្លឹបដែលឯកឧត្តម រ័ត្ន ស្រ៊ាង បានបង្កើតនិងទំនុកបម្រុងដោយផ្ទាល់ កាលពីជាង១០ឆ្នាំមុន


រាជធានីភ្នំពេញ ÷ ជាមោទកភាពណាស់ ដែលបានឃើញ អតីតកីឡាករ U13 ដែលខ្ញុំធ្លាប់បានបណ្តុះឡើងមក ក្លាយជាកីឡាករជម្រើសជាតិក្នុងថ្ងៃនេះ។ ជូ ស៊ិនទិ និង សឿត ណាវ៉ា ធ្លាប់ជា អតីត កីឡាករ U13 របស់ក្លឹបអធិរាជភ្នំស្វាយ ខេត្តបន្ទាយមានជ័យ ជាក្លឹបដែលខ្ញុំបាន បង្កើតនិងទំនុកបម្រុងដោយផ្ទាល់ កាលពីជាង១០ឆ្នាំមុន កាលនោះខ្ញុំនៅជាមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ។ ការជួបថ្ងៃនេះ ធ្វើឲ្យខ្ញុំនឹកដល់អនុស្សាវរីយ៍ជាច្រើន កាលនៅបម្រើការងារនាខេត្តបន្ទាយមានជ័យផងដែរ។

ក្រៅពីពួកគាត់ទាំងពីរនាក់នេះ ក៏នៅមានកីឡាករជាច្រើនរូបទៀត ដែលបាន បដិសន្ធិចេញពី អតីត U13 របស់ក្លឹបអធិរាជភ្នំស្វាយ ហើយត្រូវបានជ្រើសរើសឲ្យចូលហ្វឹកហាត់នៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី រហូតអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករជម្រើសជាតិនិងលេងឲ្យក្លឹបល្បីៗថ្នាក់ជាតិជាច្រើន ដូចជា៖ កីឡាករ រី លាភផេង, កីឡាករ គឹម អាន, កីឡាករ ជួង មករា, កីឡាករ ស្រួច ជីវ័ន្ត, កីឡាករ ឱ ភារុណ, កីឡាករ ពៅ ចាន់ថេត, កីឡាករ គង់ ភីឡុត, កីឡាករ សៀង ណាំឈីវ, កីឡាករ ស្វែង សំណាង, កីឡាករ ចាន់ ហួង កីឡាករ ដោ រ៉ូហ្សាន់, កីឡាករ សុវណ្ណ ដូណា …។ល។


Filed in: កីឡា, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.