ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កិច្ចប្រជុំសាមញ្ញលើកទី៤៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣


ខេត្តសៀមរាប ÷ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី ៣ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៨ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២៣ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត តំណាងអាជ្ញាធអប្សារា និង លោក លោកស្រី អាជ្ញាធរក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព លោកនាយក នាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ អង្គភាពនានាជុំវិញខេត្តចូលរួមផងដែរ ។

ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈមួយចំនួនដូចជា ពិនិត្យ ពិភាក្សានិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៧របស់ក្រុមប្រឹក្សាខេត្តសៀមរាប ,ការអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែ មេសា ឆ្នាំ ២០២៣ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប និង អនុម័តលើស សេចក្តីព្រាង សេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាព គណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មខេត្តសៀមរាប ។

ក្នុងនោះសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងនូវបញ្ហាមួយចំនួន និង ស្នើសុំធ្វើការកែ តម្រូវអក្ខរាវិរុទ្ធនៅក្នុងរបាយការណ៍ និង បញ្ហាការងារសណ្តាប់ធ្នាប់ក្នុងក្រុង ,ការអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាព ,បញ្ហាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប និង តំបន់រមណីយដ្ឋានអង្គរ (ពីរង្វង់មូលព្រៃគុយដល់រង្វង់មូលកូនដំរី ) បញ្ហាការធ្វើចារចរណ៍របស់យានយន្តកែ ច្នៃ និង គោយន្តកន្ត្រៃ លើតាមដងផ្លូវសាធារណៈ (ដែលជាហានីភ័យបំផុត) និង បញ្ហាវិវាទដីធ្លីនៅតាមមូលដ្ឋាន ។

ក្នុងនោះ លោក លី សំរិទ្ធ ក៏បានធ្វើការបកស្រាយបំភ្លឺ និងព្រមទាំងបានអនុញ្ញាតិជូនអស់លោក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការបំភ្លឺជូនអង្គប្រជុំផងដែរ ។ មានប្រសាសន៍នោះដែរលោកអភិបាលរងខេត្ត ក៏បានឯកភាពទៅលើរបាយការណ៍ ប្រចាំខែមេសា ព្រមទាំងបានធ្វើការក្រើនរំលឹកដល់មន្ទីរជំនាញពាក់ព័ន្ធ និង កម្លាំងសមត្ថកិច្ច ត្រូវធ្វើការរួមសហការគ្នាឲ្យបានល្អ ក្នុងការអនុវត្តការងាររបស់ខ្លួន ឲ្យមានភាពរលូន និង រាលចំណុចខ្វះខាតដែលសមាជិកសមាជិកាក្រុមប្រឹក្សាខេត្តលើកឡើង ព្រមទាំងធ្វើការកែប្រែនូវប្រពៃណីដ៏អាក្រក់មួយចំនួន របស់យានយន្តមួយចំនួនដែលធ្វើអាជីវកម្មគ្មានច្បាប់ត្រឹមត្រូវ និង មិនបាន គោរពច្បាប់ធ្វើឲ្យខូចនូវសណ្តាប់ធ្នាប់ក្នុងក្រុង បង្កភាពអាណាធិបតេ្តយ្យ ។ យ៉ាងទៀតមន្ទីរជំនាញ និង កងកម្លាំងសមត្ថកិច្ច ត្រូវ មានវិធានការរាល់យានយន្តដែលបានកែច្នៃ ដាក់ភ្លើង(ឡាហ្សែ) ដែលបង្កហានីភ័យដល់អ្នកបើកបរផ្សេងៗ ព្រមទាំងរៀបចំកម្លាំងក្នុងការត្រួតពិនិត្យរាល់យានយន្តដែលមិនបានចូលធ្វើការត្រួតពិនិត្យបច្ចេកទេសយានយន្ត (ឈៀក ) ព្រមទាំងស្លាកលេខ ក្លែងក្លាយ ទាំងស្លាកលេខរាជការ , នគរបាល , ខេមរភូមិន្ទ , និង ស៊ីវិល ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ។

មានមតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំនោះ ឯកឧត្តម អ៊ាន ឃុន បានមានប្រសាសន៍ថា តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៤៨របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលតាមការគ្រោងទុក ។ ជាមួយគ្នានេះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈអភិបាលខេត្ត ក៏ដូចជាមន្ទីរ អង្គភាពទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើងនេះ ព្រោះបញ្ហាទាំងនេះ គឺជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើងជាអន្លើៗ ។

ឯកឧត្តមប្រធាន បានបញ្ជាក់ផងដែរថា ក្នុងខែ មេសានេះ ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត លើកិច្ចការរដ្ឋបាល ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត , ការងារសន្តិសុខសាធារណៈ ,ការងារ គ្រោះមហន្តរាយ ក៏ដូចជាបញ្ហាផ្សេងៗជាដើម ។ សំខាន់ក្នុងរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ដោយមានភ្ញៀវជាតិ អន្តរជាតិចូលមកទស្សនា ប្រមាណជាង២លាន នាក់ ព្រមទាំងរដ្ឋបាលខេត្តបានបដិសណ្ឋាគិច្ចគណៈប្រតិភូជាន់ខ្ពស់ថ្នាក់ជាតិ អន្តរជាតិ ចូលមកខេត្តសៀមរាប និង ការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និង មានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាល ថ្នាក់ក្រោមជាតិផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.