ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

​ឯកឧត្តម វង សូ​ត និង​លោកជំទាវ ដឹកនាំ​គណៈ ប្រតិភូ​ក្រសួង​សង្គមកិច្ច​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​រណសិរ្ស​២​ធ្នូ


ខេត្ត​ក្រចេះ ៖ នា​រសៀល​ថ្ងៃ​សៅរិ៍ ៩​រោច ខែ​កត្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៨ ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច្ និង​លោកជំទាវ បាន​ដឹកនាំ​គណៈប្រតិភូ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​សង្ក​ម​កិច្ច ចូលរួម ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន យុទ្ធ​នារី ពលី នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បច្ចុប្បន្ន​ជា​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា នៅ​វិមាន​២​ធ្នូ នា​ភូមិ​ជើង​ឃ្លូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។

​ពិធី​គោរព​វិញ្ញាណក្ខន្ធ​បាន​ប្រារព្ធ​ឡើង​មួយថ្ងៃ មុន​ពិធី​អបអរសាទរ​ខួប​អនុ​ស្សវ​រីយ៍ លើក​ទី​៤០ ថ្ងៃកំណើត​រណសិរ្ស​២​ធ្នូ (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០១៨)​។

​ឯកឧត្តម​រដ្ឋមន្ត្រី ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​សង្គមកិច្ច បាន​សំដែង​នូវ​មនោសញ្ចេតនា​គោរព​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​ដល់​ស្ថាបនិក និង​យុទ្ធជន យុទ្ធ​នារី​ទាំង​អស់ ដែល​បាន​លះបង់ គ្រប់បែបយ៉ាង ដើម្បី​បុព្វហេតុ​រំដោះជាតិ មាតុភូមិ​និង​អាយុជីវិត​ប្រជាជន​កម្ពុជា ឱ្យ​រួចផុត​ពី​គ្រោះមហន្តរាយ​ប្រល័យពូជសាសន៍ និង​បានប្រែក្លាយ​ប្រទេសជាតិ ឱ្យមាន​ការអភិវឌ្ឍ រីក​ចម្រើន​រហូត​ដល់​សព្វថ្ងៃ​។​

​នា​រសៀល​ថ្ងៃ​សៅរិ៍ ៩​រោច ខែ​កត្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៨ ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច និង​លោកជំទាវ បាន​ដឹកនាំ​គណៈប្រតិភូ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​សង្ក​ម​កិច្ច ចូលរួម ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន យុទ្ធ​នារី ពលី នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បច្ចុប្បន្ន​ជា​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា នៅ​វិមាន​២​ធ្នូ នា​ភូមិ​ជើង​ឃ្លូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។ ពិធី​គោរព​វិញ្ញាណក្ខន្ធ​បាន​ប្រារព្ធ​ឡើង​មួយថ្ងៃ មុន​ពិធី​អបអរសាទរ​ខួប​អនុ​ស្សវ​រីយ៍ លើក​ទី​៤០ ថ្ងៃកំណើត​រណសិរ្ស​២​ធ្នូ (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០១៨)​។

​ឯកឧត្តម​រដ្ឋមន្ត្រី ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​សង្គមកិច្ច បាន​សំដែង​នូវ​មនោសញ្ចេតនា​គោរព​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​ដល់​ស្ថាបនិក និង​យុទ្ធជន យុទ្ធ​នារី​ទាំង​អស់ ដែល​បាន​លះបង់ គ្រប់បែបយ៉ាង ដើម្បី​បុព្វហេតុ​រំដោះជាតិ មាតុភូមិ​និង​អាយុជីវិត​ប្រជាជន​កម្ពុជា ឱ្យ​រួចផុត​ពី​គ្រោះមហន្តរាយ​ប្រល័យពូជសាសន៍ និង​បានប្រែក្លាយ​ប្រទេសជាតិ ឱ្យមាន​ការអភិវឌ្ឍ រីក​ចម្រើន​រហូត​ដល់​សព្វថ្ងៃ ៕

ដោយ ៖​ សិរីបុត្រ

 


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.