ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​ប្រតិភូ​អញ្ជើញ​ចូលរួម​ក្នុង​ពិធី អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ​


ខេត្ត​ក្រចេះ ៖ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​ប្រតិភូ​អញ្ជើញ​ចូលរួម​ក្នុង​ពិធី អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ក្រោម​ធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃអាទិត្យ ខែ​កត្តិក ឆ្នាំច​ ​សំរឹទ្ធិ​ស័ក ពុទ្ធ​សករាជ ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៨ ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ត្រូវ​បាន​កើតឡើង​ដោយ​កម្លាំង​មហា​សាមគ្គី ប្រជាជន​ទាំងមូល​ទាំង​ក្នុង និង​ក្រៅប្រទេស ដែលមាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្តេច​អ​គ្គ​មហាបតី​តេជោ ហ៊ុន សែន និង​វីរជន​ស្នេហា​ជាតិ ជាច្រើរូប​ទៀត​ជា​ប្រមុខ​ដឹកនាំ​។

​មូលហេតុ​ដែល​នាំឲ្យមាន រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ ដោយសារ​៖
​ក្នុង​អំឡុង​ឆ្នាំ ១៩៧៥-១៩៧៨ ក្រោម​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត សភាពការណ៍ ប្រទេសជាតិ បាន​ធ្លាក់​ចូលទៅក្នុង​ជ្រោះ​មហន្តរាយ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​។ ពេល​នោះ​ពួក​ឃាតក ប៉ុល ពត បាន​រុញច្រាន​ប្រទេសជាតិ ឲ្យ​ក្រឡាប់​ចាក់ធាក់​ថយ ក្រោយ​យ៉ាង ឆ្ងាយ​ដាច់​សង្វែង ដែល​គ្មាន​អ្នកណា​ម្នាក់​នឹកស្មាន​ដល់​។​

​ក្រោម​ផ្លាក​សញ្ញា​បដិវត្តន៍​ដាច់ខាត ពួកគេ​បាន​ចាប់ផ្តើម​បោសសម្អាត​សង្គម​ខ្មែរ​ជា​បន្តបន្ទាប់ ដោយ​បំបាត់ចោល​ទីក្រុង ចាប់បង្ខំ​ប្រជាជន​ទីក្រុង ទីផ្សារ​រាប់លាន​នាក់ ឲ្យ​ចាកចោល​ផ្ទះ​សម្បែង ទ្រព្យសម្បត្តិ​របស់​ខ្លួន​ឲ្យទៅ​រស់នៅ​ជនបទ ព្រៃ​ភ្នំ​ក្រំ​ថ្ម​ក្នុង​ស​ភាពលំបាក វេទនា និង​ចាប់បង្ខំ​ឲ្យធ្វើ​ការជា​ទម្ងន់​។​

​ខួប​៤០​ឆ្នាំ​នៃ​ការបង្កើត​ចលនា​តស៊ូ​រំដោះជាតិ ដែល​ចារឹក​ជាប់​ក្នុង​ក្រអៅបេះដូង​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​មិនអាច​បំភ្លេច កម្មវិធី​ជា​ច្រើន​ត្រូវបាន​គេ​បង្កើតឡើង ដើម្បី​រំលឹក​ដល់​វីរភាព​ដ៏​អង់អាច​ក្លាន​នៃ​ចលនា​រំដោះ​ជាតិ​មួយ​នេះ​។

​នៅ​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​ទៀតសោត មហា​អង្គ​មិ​ទ្ទិញ​ដ៏​ធំ​មួយ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​យ៉ាង​មហោឡា​រឹក​នៅ​វិមាន «២​ធ្នូ​» ស្ថិត​នៅក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ ទី​ដែល​ក្រុម​យុវជន​កម្ពុជា​ជំនាន់​មុន និង​ជា​ថ្នាក់ដឹកនាំ ឥស្សរជន​នយោបាយ​ជាន់ខ្ពស់​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​បាន​ប្រមូលផ្តុំ​ប្រកាស​បង្កើត​ជា​ចលនា​មួយ​ឡើង ដើម្បី​រំដោះ​ជាតិ និង​ទាញ​យក​ជីវិត​ប្រជាពលរដ្ឋ​ចេញ​នរក​អ​វ​ចី​។

​ពិធី​ដ៏​សែន​មហោឡា​រឹក​នេះ នឹង​ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​ពញា​ចក្រី ហេង សំរិន ដែល​ជា​ប្រធាន​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កាលពី​៤០​ឆ្នាំ​មុន​នោះ ហើយក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​មហាជន​យ៉ាងច្រើន​កុះករ​ផង​ដែរ ៕

ដោយ ៖​ សិរីបុត្រ

 


Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.