ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

ឯកឧត្តម ​បណ្ឌិត​ ហ៊ុន ​ម៉ាណែត ​អញ្ជើញ​ជា​អធិបតី ​កាត់​ខ្សែ​បូរ​សម្ពោធ​អគារ​សិក្សា​ថ្មី​នៃ​សាកល​វិទ្យា​ល័យ​អង្គរ​ខេត្ត​សៀម​រាប


ខេត្តសៀមរាប ÷ អគារសិក្សាថ្មីមួយខ្នង ដែលបាន សាងសង់អស់រយៈជាង១៥ខែនៅលើផ្ទៃដី១.៤០០ ម៉ែត្រក្រឡា មានទទឹងប្រវែង២៨ម៉ែត្រ បណ្តោយប្រវែង៤៤ម៉ែត្រ និងមានកម្ពស់៥ជាន់ដោយចំណាយ ថវិកាសរុបអស់ចំនួនប្រមាណជាង១៥០០០ដុល្លារ ។ ហើយអគារសិក្សាថ្មីនេះបានរៀបចំចែកចេញជារួមមាន៖ បន្ទប់សិក្សា បណ្ណាល័យ ការិយាល័យ បន្ទប់ទទួលភ្ញៀវ សាលប្រជុំ បន្ទប់ហាត់ការ ទីកន្លែងហាត់ប្រាណ ព្រមទាំងបំពាក់ដោយជណ្តើរយន្ត និងបំពាក់សម្ភារឧបទេសសិក្សាព្រមទាំងបានសាងសង់រួចរាល់ ហើយត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៩ខែឧសភាឆ្នាំ២០២៣ស្ថិតក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និសិ្សតក្រីក្ររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និង វត្តមានឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំអង្គភាពមន្ទីរស្ថាប័នពាក់ព័ន្ឋ លោកគ្រូអ្នកគ្រូ សិស្ស និស្សិត បានចូលរួមយ៉ាងច្រើនកុះករផងដែរ ។

ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ ប្រធានក្រុមប្រឹក្សានៃសាលវិទ្យាល័យអង្គរបានមានប្រសាសន៍ ថា៖សាកលវិទ្យាល័យអង្គរស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានបង្កើតឡើងនៅឆ្នាំ២០០៤ ហើយបច្ចុប្បន្នសាកលវិទ្យាល័យអង្គរ បានបង្កើតរចនាសម្ព័ន្ធសម្រាប់គាំទ្រដល់ការរៀន និងបង្រៀនប្រកបដោយគុណភាពខ្ពស់ ដែលមានសាកលវិទ្យាធិការដ្ឋាន ការិយាល័យចំនួន០៤ មជ្ឈមណ្ឌលចំនួន០៤ បណ្ណាល័យចំនួន ០១ និងក្លឹបចំនួន០៤។

ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ បានមានប្រសាសន៍បន្ថែមទៀតថា ដោយសារតែមានកំណើននិស្សិតជាមធ្យម ៥០ភាគរយជារៀងរាល់ឆ្នាំ តម្រូវ ការសំណង់ និងធនធាន រូបវន្តនានាសម្រាប់ការងារបណ្តុះបណ្តាល ជាពិសេសដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ. បានសម្រេចសាងសង់នូវអគារសិក្សាថ្មីនៅខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។

មានប្រសាសន៍សំណេះសំណាលនាពេលនោះដែរ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការសាទរចំពោះ សាកលវិទ្យាល័យអង្គរ ទទួលបានវិញ្ញាបនបត្រសម្រាប់ឆ្នាំ២០២២-២០២៦ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមជាមួយនឹងការសម្ពោធអគារសិក្សាថ្មីដ៏ទំនើប និងធំស្កឹមស្កៃ។

ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ថា ទាំងនេះ គឺជាគុណតម្លៃនៃការខិតខំប្រឹងប្រែងដ៏សកម្មរបស់ ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ និង ថ្នាក់ដឹកនាំសាកលវិទ្យាល័យអង្គរ.សាស្ត្រាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ នៅក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស និងការពង្រឹងគុណភាពអប់រំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយសព្វថ្ងៃសាកលវិទ្យាល័យអង្គរ ក៏មានឈ្មោះល្បីល្បាញ និងត្រូវបានទទួលស្គាល់ថាជាសាកលវិទ្យាល័យឈានមុខមួយក្នុងខេត្តសៀមរាប ដែលបណ្ដុះបណ្ដាលមុខជំនាញជាច្រើន ដោយរាប់ចាប់ពីជំនាញក្សេត្រសាស្រ្ដ ដល់ជំនាញសុខាភិបាល ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា៖ រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខ មានបំណងប្រាថ្នាចម្បងតែមួយគត់ គឺការផ្តល់ឱ្យប្រជាពលរដ្ឋនូវជីវភាពធូរធារចម្រុងចម្រើន និងការរស់នៅប្រកបដោយភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព ព្រមជាមួយនិងសិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាងក្នុងការកសាងអភិវឌ្ឍន៏ខ្លួនឱ្យទទួលបានជោគជ័យ។ ពិតណាស់ ការប្រែក្លាយគំនិតឱ្យចេញជាលទ្ធផលជាក់ស្តែងប្រកបដោយនិរន្តរភាពនៃការរីកចម្រើន គឺទាមទារនូវចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ក៏ដូចជាការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការជម្នះនូវរាល់គ្រប់ឧបសគ្គ។ ក្នុងន័យនេះ សូមប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមថែរក្សា និងប្រឹងប្រែងចាប់យកឱកាសអំណោយផលពីកត្តាសុខសន្តិភាព ស្ថិរភាព និងកំណើន ឱ្យបានជាប្រយោជន៍សម្រាប់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។

ជាមួយគ្នានោះដែរ ឯកឧត្តម បណ្ឌិត ម៉ា ណែត ក៏បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប ដែលបានរួមគ្នាជាកម្លាំងសរុបក្នុងការលើកកម្ពស់កិត្យានុភាពជាតិ តាមរយៈការចូលរួមសហការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន, ព្រឹត្តិការណ៍បំបែកឯតទគ្គកម្មពិភពលោកបត់បេះដូងជិត ៤ លាន និងរាំម៉ាឌីហ្សុនដែលមានអ្នករំាច្រើនជាងគេសរុប ៤.៩៩៩ នាក់ ព្រមទាំងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ក្នុងវិញ្ញាសារត់ម៉ារ៉ាតុង និងដើរប្រណាំង ជាដើម ដោយព្រឹត្តិការណ៍ទាំងអស់នេះ សុទ្ធតែបានរួមចំណែកក្នុងការផ្សព្វផ្សាយ និងលើកតម្កើងកិត្តិយសជាតិខ្មែរនៅលើឆាកអន្តរជាតិផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.