ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

​ឧកញ៉ា ហង្ស ស៊ីផា រកស៊ី​នាំ​រថយន្ត​អត់​ពន្ធ​ចង្កូត​ស្តាំ​ចូល​ស្រុក​ខ្មែរ​យូរ​ហើយ​ទើប​និង​បែកធ្លាយ​ហើយ​


ខេត្ត​បន្ទាយមានជ័យ ៖  មន្ត្រី​គយ​ក្រសួង​ចូលចាប់​រថយន្ត​ទំនើប​ក្នុង​ភូមិគ្រិះ​លោក​ឧកញ៉ា​ហង្ស ស៊ីផា​ស្ថិតនៅ​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយ​មាន​ជយ័ ដែល​មាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​អយ្យការ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី​០១.​ខែ​ធ្នូ​. ឆ្នាំ​២០១៨.​ប្រភព​ច្បាស់​ការណ៍​បាន​ប្រាប់​អោយដឹងថា ឧកញ៉ា ហង្ស ស៊ីផា​ដែលជា​មេ​ឈ្មួញ​ធំ​ក្នុង​ជំនួញ​រថយន្ត​ចង្កូត​ស្តាំ​គឺ ជា​ទីប្រឹក្សា​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។

​ប្រភព​បញ្ជាក់ថា រថយន្ត​ទំនើប​២​គ្រឿង​ប្រភេទ​រថ​ទូរ​ពណ៌​ស​សុទ្ធតែ​មាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លា​ក្នុង​មួយ​គ្រឿង​។ រថយន្ត​ទាំង​ពីរ​គ្រឿង​ដែល​មន្ត្រី​គយ​ចល័ត​ក្រសួង​ចាប់​រឹបអូស​យក​ទៅក្សា​ទុក​១-​ម៉ាក​តូយ៉ូតា​អាល់​ហ្វា​រ៉ូ​(Toyota Alpharo) និង​២-​តូយ៉ូតា  វែល ហ្វាយ​អឺ ( Toyota Vell Fire) ។​

​លោក សុ​ទ្ធា វ៉ាន់​ណា​រី មន្ត្រី​គយ​ចល័ត​តំបន់​៥​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋា​ការ​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​២.​ខែ​ធ្នូ​.​ឆ្នាំ​២០១៨​នេះ​ថា : រថយន្ត​រថ​ទូរ​ទំនើប​ផលិត​ឆ្នាំ​២០១៦​ទាំង​២​គ្រឿង​របស់​លោក​ឧ​កញ្ញ៉ា ហង្ស ស៊ីផា ដែល​ត្រូវ​រឹបអូស​យក​មក​រក្សាទុក​ចោល​នេះ​គឺ​គយ​មិន​មាន​គោលការណ៍​អោយ​បង់ពន្ធ​ឡើយ ៕

ដោយ ៖​ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.