ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្លែងជាសមត្ថកិច្ច កាក់ឆែកពលរដ្ឋតាមផ្លូវ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!


រាជធានីភ្នំពេញ ÷ កាលពីវេលាម៉ោងជិត១២យប់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ មានករណីជនស៊ីវិល០២ នាក់ ជិះម៉ូតូ ០១គ្រឿង ដោយមានម្នាក់ដោះអាវ និងម្នាក់ទៀតស្លៀកខោខ្លី បានធ្វើការចុះឃាត់និងឆែកឆេរពលរដ្ឋ រកគ្រឿងញៀន នៅតាមបណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្តាលឲ្យ មានការរិះគន់ពីមហាជន ពេញបណ្តាញសង្គមហ្វេសប៊ុក និងស្វែងរកការបញ្ជាក់ពីសមាសភាពជនទាំង០២ នាក់នេះផងដែរ ថាតើជាសមត្ថកិច្ចខាងណា?

បន្ទាប់ពីបានឃើញព័ត៌មាននេះភ្លាម កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ សហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវរហូតឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង១៤៖៣០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៣ ត្រង់ចំណុច ផ្ទះលេខ១៦៥ ផ្លូវលំ ក្រុម០៧ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងបានរកឃើញថា ជនសង្ស័យរូបនេះ មិនត្រឹមជាសមត្ថកិច្ចក្លែងក្លាយប៉ុណ្ណោះទេ ថែមទាំងថ្លើមធំហ៊ានក្លែងរហូតដល់ លើកស្លាក មូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅផ្ទះរបស់ខ្លួនទៀតផង។

ជនសង្ស័យឈ្មោះ ពេជ្រ និវត្តន៍ ភេទប្រុស អាយុ៣៨ ជាជនស៊ីវិល មានមុខរបបមិនពិតប្រាកដ បានសារ ភាពថាខ្លួន ពិតជាបានក្លែងបន្លំឯកសណ្ឋាន កងរាជអាវុធហត្ថ និងយោធា ដើម្បីធ្វើសកម្មភាព ឃាត់ប្រជាពលរដ្ឋតាមផ្លូវ ឆែករកគ្រឿងញៀន និង គំរាមកំហែងជម្រិតទារប្រាក់ ពិតប្រាកដមែន ដោយធ្វើសកម្មភាពជាមួយ បក្ខពួកម្នាក់ទៀត ឈ្មោះ កី បច្ចុប្បន្នបានគេចខ្លួនបាត់ទៅហើយ ព្រមជាមួយគ្នានោះ សមត្ថកិច្ចអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងជាច្រើនរួមមាន៖ ឯកសណ្ឋានយោធាប៉ារ៉ា ០១កំប្លេ, ឯកសណ្ឋានអាវុធហត្ថ ០២កំប្លេ, អាវកាក់អាវុធហត្ថ ០១, ស្លាកលោហ្គោអាវុធហត្ថ ០១, ស្បែកជើងកវែង ០១គូ, ស្រោមកាំភ្លើង ០២, ស័ក្កិស្មា ០២គូ, មួកប៉េរ៉េ ០២, ត្រាឈ្មោះ ០៤, តាំប៉ុង០២, រូបថតតូចធំ ០២សន្លឹក, មេដាយ ០១, កាបូបប៉ារ៉ា ០១, ម៉ូតូចំនួន០១គ្រឿងម៉ាក ណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា ០.០០០០, ទូរស័ព្ទដៃ ០២គ្រឿង, និងស្លាក កងរាជអាវុហត្ថ ០១ផ្ទាំង ផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ រីឯបក្ខពួកដែលបានរត់គេចខ្លួន សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ស្វែងរកបន្ត៕

យោង #PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.