ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

ការប្រកួតកង់ភ្នំវិញ្ញាសា Cross Country Elimination ( XCE ) បុរស-នារី ចំងាយ១០០០ម នៅទីតាំងជើងភ្នំគូលែន 


ខេត្តសៀមរាប ÷ វិញ្ញាសាកង់ភ្នំ ( XCE ) ចំងាយ ១០០០ម នាតំបន់ជើងភ្នំគូលែន នៅថ្ងៃទី០៨ ខែឧសភានេះ ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់ ដោយមានអត្តពលិកចំនួន ២៦រូប មកពី ៩ប្រទេស ខណៈប្រទេសឡាវ និងព្រុយនេ បន្តអន្តវត្តលើវិញ្ញាសានេះ ។ វិញ្ញាសាប្រកួតកង់ភ្នំ Cross Country Elimination ( XCE )  ផ្នែកបុរស១៤ នាក់ និងផ្នែកនារី១២នាក់ ដោយប្រកួតយ៉ាងស្វិតស្វាញលើចំងាយ ១០០០ម  និងមានប្រកួតជម្រុះវិលជុំ ឆ្លងកាត់ផ្លូវ បត់បែន លើផ្លូវឧបសគ្គច្រើន ដោយប្រើរយ:ពេលប្រមាណជិត ៤ម៉ោង។ ជាលទ្ធផលក្រុមកីឡាករផ្នែកបុរសមេដាយមាស បានទៅលើកីឡាករ Methasit Boonsane មកពីប្រទេសថៃ មេដាយប្រាក់ បានទៅលើកីឡាករ ឃីម ម៉េងឡុង  កម្ពុជា និងមេដាយសំរិទ្ធ បានទៅលើកីឡាករ  Ihza Muhammad មកពីប្រទេសឥណ្ឌូនេស៊ី ។

វិញ្ញាសាផ្នែកនារី មេដាយមាស បានទៅលើកីឡាការិនី Dara Latifah មកពីប្រទេសឥណ្ឌូនេស៊ី មេដាយប្រាក់កីឡាការិនី Ariana Thea Patrice Evangelista មកពីប្រទេសហ្វីលីពីន និងមេដាយសំរិទ្ធបានទៅលើការិនី Warithorn Phetpraphanមកពីប្រទេសថៃ ។

កីឡាករ ឃីម ម៉េងឡុង ម្ចាស់មេដាយប្រាក់ វិញ្ញាសាកង់ភ្នំ Cross Country Elimination បានបង្ហាញអារម្មណ៍រំភើប និងមានមោទកភាពជាទីបំផុតក្នុងនាមតំណាងឱ្យប្រទេសកម្ពុជា ដែលជាប្រវត្តិសាស្រ្តដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ។ សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើវិញ្ញាសាកង់ភ្នំ បានបញ្ចប់ទៅដោយជោគជ័យ ដោយចំណាយរយៈពេល៣ថ្ងៃ ចាប់ផ្ដើមកាលពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅជើងភ្នំគូលែន នៅស្រុកបន្ទាយស្រី ខេត្ដសៀមរាប កម្ពុជាដណ្តើមបានមេដាយចំនួន២ គឺមេដាយប្រាក់ ១ លើវិញ្ញាសាប្រណាំងកង់ភ្នំចំងាយ១០០០ម និងមេដាយសំរិទ្ធ ១ លើវិញ្ញាសាប្រណាំង២៤គីឡូម៉េត្រ ៕

ដោយ ÷ ពន្លឺ


Filed in: កីឡា, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.