ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រុមកីឡាមកពីប្រទេសឥណ្ឌូនេស៊ី ទទួលបានជ័យលាភីមេដាយមាស ក្នុងវិញ្ញាសារប្រកួតកង់ភ្នំជាក្រុមបណ្ដាក់គ្នា រយៈចំងាយ១៤,៨គីឡូម៉ែត្រ នៃប្រភេទកីឡាទោចក្រយាន


ខេត្តសៀមរាប ÷ កីឡាករ កីឡាការនីមកពីប្រទេស ឥណ្ឌូនេស៊ី បានឈ្នះមេដាយមាស លើវិញ្ញាសារកង់ភ្នំជាក្រុមបណ្ដាក់គ្នា Cross Country Reley (XCR) នៃប្រភេទកីឡាទោចក្រយាន សម្រាប់ព្រឹត្ដិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ លើចម្ងាយផ្លូវ១៤,៨គីឡូម៉ែត្រ វិលជុំស្មើនឹង៤ជុំ ដែលប្រព្រឹត្តទៅនៅតំបន់ឧទ្យានជាតិភ្នំគូលែន ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣នេះ ដោយមានអត្តពលិកចំនួន២៤រូប មកពី៦ប្រទេស រួមមាន ប្រទេសកម្ពុជា , ថៃ , ឥណ្ឌូនេស៊ី , ម៉ាឡេស៊ី , ហ្វីលីពីន និងប្រទេសវៀតណាម ដោយក្នុងក្រុមនីមួយៗតម្រូវឲ្យមានកីឡាករ២នាក់ និងកីឡាការិនី២នាក់ ។

បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញក្នុងវិញ្ញាសារប្រកួតកង់ភ្នំ (XCR)បានបញ្ចប់ទៅ ក្រុមកីឡាករ-កីឡាការិនី មកពីប្រទេសឥណ្ឌូនេស៊ី ទទួលជ័យលាភី មេដាយមាស ខណៈក្រុមកីឡាករ-កីឡាការិនី ប្រទេស ថៃ ទទួលបានមេដាយប្រាក់ និងមេដាយសំរិទ្ធិ បានទៅលើក្រុមកីឡាករ-កីឡាការិនី មកពីប្រទេស ហ្វីលីពីន ។

កីឡាករមកពីប្រទេសឥណ្ឌូនេស៊ី បានបង្ហាញក្ដីរំភើប បន្ទាប់ពីក្រុមរបស់ខ្លួនបានទទួលជ័យជំនះលើការប្រកួតវិញ្ញាសារកង់ភ្នំ ជាក្រុមបណ្ដាក់គ្នា។ ម្យ៉ាងទៀត កីឡាកររូបនេះ ក៏បានកោតសសើរប្រទេសកម្ពុជា ដែលជាម្ចាស់ផ្ទះរៀបចំព្រឹតិ្តការណ៍ស៊ីហ្គេមលើកទី ៣២នេះថា បានយកចិត្តទុកដាក់ខ្ពស់ទាំងលើទីតាំង និងការទទួលបដិសណ្ឋាកិច្ចអត្តពលិក ។

សូមបញ្ជាក់ថា នេះគឺជាថ្ងៃទី២ហើយ នៃការប្រកួតលើវិញ្ញាសាកង់ភ្នំ ដោយថ្ងៃនេះការប្រកួតមានតែមួយវិញ្ញាប៉ុណ្ណោះ គឺការជិះកង់ជាក្រុមបណ្តាក់គ្នា ក្នុងរយៈចម្ងាយផ្លូវ១៤,៨គីឡូម៉ែត្រ នៅតំបន់ឧទ្យានជាតិភ្នំគូលែន ។ គួររំលឹកថា ការប្រកួតប្រភេទកីឡាប្រណាំងកង់ភ្នំនេះ មានចំនួន៩វិញ្ញាសាររួមមានវិញ្ញាសារកង់ភ្នំបុរស មានរយៈចម្ងាយផ្លូវ២៤គីឡូម៉ែត្រ ,កង់ភ្នំនារីមានរយៈចម្ងាយផ្លូវ២៤គីឡូម៉ែត្រ, កង់ភ្នំបណ្តាក់ជាក្រុមបុរស-នារី មានរយៈចម្ងាយផ្លូវ១៤,៨គីឡូម៉ែត្រ, កង់ភ្នំបុរសមានរយៈចម្ងាយផ្លូវ២៤គីឡូម៉ែត្រ និងកង់ភ្នំនារី មានរយៈចម្ងាយផ្លូវ២៤គីឡូម៉ែត្រ ហើយការប្រកួតមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ នៅតំបន់ឧទ្យានជាតិភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ៕

ដោយ ÷ ពន្លឺ


Filed in: កីឡា, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.