ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ក្លោងទ្វារ និងកុដិ នៃវត្តធម្មយុត្តិក្នុងស្រុកពួកខេត្តសៀមរាប


ខេត្តសៀមរាប ÷ ក្រោយពីកសាងរួចរាល់ជាស្ថាពរ នូវកុដិ និងក្លោងទ្វារ នៅក្នុងវត្តខេមរាសាមគ្គីមុនរង្សី ហៅវត្តធម្មយុត្តិ ស្ថិតក្នុងឃុំពួក ក្នុងស្រុកពួក ខេត្តសៀមរាប សមិទ្ឋិផលទាំងនេះបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌល សៀមរាប អភិបាលស្រុកពួក និងមន្ត្រីរដ្ឋបាលស្រុក គណៈកម្មការអាចារ្យវត្ត លោកយាយ លោកតា និងប្រជាពុទ្ធបរិស័ទ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ការសំណេះសំណាលជាមួយ ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុង ឱកាសនោះ ឯកឧត្តម សៀង ណាំ បាន សំដែងនូវការសាទរចំពោះ សមិទ្ធិផលថ្មី ដែលបានកើតមានឡើង នៅក្នុងទីអារាមនេះនិងបានកោតសរសើរ ចំពោះ ព្រះចៅអធិការអាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទព្រមទាំងសប្បុរសជនជិតឆ្ងាយ ដែលបានប្រឹងប្រែង យកព្រះទ័យ និងយកចិត្តទុកដាក់ក្នុងការកសាង សមិទ្ធិផល នេះឡើងទុកជាប្រយោជន៏ នៅក្នុងព្រះពុទ្ធ និងជាចំណែកមួយថ្មីបន្ថែមទៀតញ៉ាំងឱយវិស័យពុទ្ធចក្រកាន់តែរីកចំរើនគង់វង្សស្ថិតស្ថេរថែមទៀត។

ឯកឧត្តម មានប្រសាសន៍ថា៖សមិទ្ឋផលនៅទីនេះនិងនៅគ្រប់ទីកន្លែងអាចកើតឡើងបាន អាស្រ័យដោយកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយនិងមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងក្រោមគោលនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំនាំ បាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យទូទាំងប្រទេស ទាំងពុទ្ធចក្រ និងអាណាចក្រ ហើយសុខសន្តិភាពមិនត្រឹមផ្ដល់ឱ្យប្រទេសជាតិ និងប្រជាជនកម្ពុជារស់នៅក្នុងសេចក្ដីសុខសាន្ត និងមានភាពកក់ក្ដៅទាំងផ្លូវចិត្តនិងផ្លូវកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្ដល់ឱកាសបានរួបរួមសាមគ្គីគ្នា កសាងនូវសមិទ្ធផលនានាជាច្រើនឡើងវិញ ទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ឯកឧត្តម បានអំពាវនាវដល់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុគ្រប់ និងមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខានឡើយ ។ ឯកឧត្តមបានប្រគេនថវិកាចំនួន២០លានរៀលសម្រាប់ជួយព្រះចៅអធិការវត្តកសាងឧបដ្ឋានសាលា និងជូនយាយជីតាជីនិង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋចូលរួមក្នុងពិធី ថវិកាចំនួន៧លានរៀលទៀតផងដែរ។

ក្នុងរបាយការណ៍របស់ លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក ថា ៖ កុដិមួយខ្នងនេះមានប្រវែង១១,៥ម គុណនឹង១២,៥ម សាងសង់ពីឥដ្ឋ ស៊ីម៉ងត៍និងដែក និងក្លោងទ្វារសង់នៅជ្រុងផ្លូវចូលខាងលិចបានរំលេចក្បូរក្បាច់និងផ្កាភ្ញីយ៉ាងប្រណិត ។សមិទ្ឋផលទាំងពីរនេះ ចំណាយថវិកាសរុប ៥៦៧០០ដុល្លារ(ប្រាំម៉ឺនប្រាំមួយពាន់ប្រាំពីររយ) បានមកពីសទ្ឋាជ្រះថ្លារបស់ឧបាសិកា ស៊ិន ង៉ិក និងភរិយារួមជាមួយកូនចៅនិងក្រុមគ្រួសារសាច់ញាតិ។សូមជំរាបថា៖វត្តខេមរាសាមគ្គីមុនរង្សី ហៅវត្តធម្មយុត្តិបានកសាងឡើងក្នុងឆ្នាំ១៩១៤ មានចៅអធិការ៤អង្គហើយ បច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងនិងដឹកនាំដោយ ព្រះតេជគុណ ណុប ឡន ជាព្រះគ្រូចៅអធិការ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.