ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាន ក.ជ.អ.ច. បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល GGGI និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន


រាជធានីភ្នំពេញ ÷ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាន ក.ជ.អ.ច. បានទទួល ជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតង សកល GGGI និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលបានសម្រេចរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការ ជាមួយនឹង GGGI ក្នុងការពន្លឿនរបៀបវារៈអភិវឌ្ឍន៍បៃតងនៅកម្ពុជារយៈពេលមួយទស្សវត្សរ៍កន្លងមកនេះ ចាប់តាំងពីកម្ពុជាចូលជាសមាជិកដំបូងកាលពីឆ្នាំ២០១៣មក។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានមានប្រសាសន៍លើកឡើង ពីអាទិភាពការងារសំខាន់ៗដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងរក្សាបានកិច្ចគាំពារបរិស្ថាន ការរស់នៅដោយចីរភាព ពាក់ព័ន្ធនឹងការដឹកជញ្ជូនដោយនិរន្តរភាព ថាមពលនិរន្តរភាព ការគ្រប់គ្រងសំណល់រឹងនិងរាវដោយនិរន្តរភាព មូលប័ត្រនិងសញ្ញាប័ណ្ណបៃតង និងមូលនិធិប្រសិទ្ធភាពថាមពល ដែលមានកិច្ចសហការជាមួយក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធ។ ឯកឧត្តមបន្តទៀតថា ក្រសួងបរិស្ថាន សូមស្វាគមន៍ចំពោះការបន្តកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ GGGI ក្នុងការកៀរគរធនធាន ដើម្បីឆ្លើយតបកំណើនគម្រោង វិនិយោគពាក់ព័ន្ធនឹងការអភិវឌ្ឍបៃតងនៅកម្ពុជា។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល១០ឆ្នាំនៃភាពជាដៃគូររវាងក្រសួងបរិស្ថាន និង GGGI នេះ យើងបានសម្រចលទ្ធផលសំខាន់ៗមួយចំនួនដូចជា (១). ផែនការទីក្រុងនិរន្តរភាពរាជធានីភ្នំពេញ ២០១៨-២០៣០ (២). ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងនិរន្តរភាព ឆ្នាំ២០២០-២០៣០ សម្រាប់ទីក្រុងចំនួនប្រាំពីរ (ព្រះសីហនុ កែប សៀមរាប បាត់ដំបង បាវិត កំពុងចាម និងសួង) (៣). ការសិក្សាការវាយតម្លៃសក្ដានុពលការភិវឌ្ឍន៍បៃតងនៅកម្ពុជា និងផល ប៉ះពាល់បរិស្ថាន សេដ្ឋកិច្ច និងសង្គមនៃការអភិវឌ្ឍន៍ឧស្សាហកម្មបៃតង និង(៤). ការអនុវត្តថាមពលនិរន្តរភាពក្នុងវិស័យកាត់ដេរ និង(៥) លទ្ធផលមួយចំនួនទៀតស្ថិតក្នុងគម្រោងកំពុងអនុវត្តនាពេលបច្ចុប្បន្ន។

ក្រសួងបរិស្ថាន និង GGGI នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពរួមមាន៖ ឧស្សាហកម្មបៃតង និងអគារបៃតង ការកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន ការគ្រប់គ្រងសំណល់រឹង និងរាវប្រកបដោយនិរន្តរភាព ការដឹកជញ្ជូនដោយនិរន្តរភាព និង ហិរញ្ញប្បទានបៃតងប្រកបដោយនវានុវត្តន៍ដូចជា ហិរញ្ញប្បទានកាបូន និងមូលប័ត្រ និងសញ្ញាប័ណ្ណបៃតងជាដើម៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.