ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ប្តីប្រពន្ធឈ្មោះ ធី និងស្រឿន នាំគ្នាចាក់ដីរំលោភយកផ្ទៃបឹងក្រឡាញ់ ក្នុងភូមិ ឈូកស ឃុំសឹង្ហ ស្រុកសំរោងខេត្តតាកែវធ្វើកម្មសិទ្ធិខ្លួនយ៉ាងរំភើយ តើមន្ត្រីពាក់ព័ន្ធនិងអភិបាលស្រុកសំរោងបានដឹឬទេ?


ខេត្តតាកែវ ÷ ភាពលោភលន់ចង់មានបាន ខុសរឿង ទាំងខុសច្បាប់ គឺជាការលើកអំរែក«ទុក្ខ»ដាក់លើស្មាខ្លួនឯង។ មួយជីវិតបាយអស់ប៉ុន្មានចានអស់ប៉ុន្មានស្លាបព្រា? តើជីវិតចុងក្រោយរបស់អ្នកលោភ លន់ យកអ្វីបានខ្លះតាមទៅនរកបាន?។

ពលរដ្ឋក្នុងឃុំសឹង្ហដែលសុំលាក់ឈ្មោះបានឲ្យអស្កាយញូសិ៍ដឹងថា៖ មានការចាក់ដីរំលោភយកផ្ទៃបឹងក្រឡាញ់ជាបឹងសាធារណៈ ដែលស្ថិតនៅក្នុង ភូមិឈូកស ឃុំសឹង្ហ ស្រុកសំរោង ដើម្បីធ្វើកម្មសិទ្ធរបស់ខ្លួន ដោយមានប្តីនិងប្រពន្ធពីរនាក់ដែលប្តីឈ្មោះ ធី ប្រពន្ធឈ្មោះ ស្រឿន បានយកផ្ទៃបឹងមួយផ្នែកធំ បានយ៉ាងរំភើយ អត់ខ្លាចនរណាបន្តិចសោះឡើយ។

ប្រភពខាងលើដដែលអោយដឹងថា៖ បឹងក្រឡាញ់គឺជាដីបឹងសាធារណៈ សម្រាប់បងប្អូនក្នុងភូមិឈូកស ឃុំសឹង្ហ ប្រើប្រាស់ជាប្រយោជន៍រួម បានរក្សាទុកគង់វង់តាំងពីជីដូនជីតាមកម៉្លេះ។ ប៉ុន្តែដោយមូលហេតុ កន្លងមកឈ្មោះធីនិងប្រពន្ធឈ្មោះស្រឿន បានសុំ ទិញដីនៅជាប់នឹងចំណីបឹងក្រឡាញ់នេះ ទិញបានក្បាលដីបន្តិចបន្តួចពីឈ្មោះ ប៊ុនធឿន«គេមិនទាន់ដឹងថាឈ្មោះធឿនមានកម្មសិទ្ធិលើដីដែលលក់អោយឈ្មោះធី+ស្រឿននោះត្រឹមត្រូវស្របច្បាប់ឬគ្មាននៅឡើយទេ»។

ប្រភពបន្តថា ៖ បន្ទាប់ពីប្តីឈ្មោះធីនិងប្រពន្ធឈ្មោះស្រឿន ទិញដីពីឈ្មោះធឿនបានសម្រេច ស្រាប់តែពួកគាត់ប្តីប្រពន្ធបែកគំនិតហៅឡានចាក់ដីរំលោភ យកបឹងឈឹបៗតែម្តងទាំងអ្នកស្រុកដឹងថា ដីដែល ទិញពីឈ្មោះប៊ុនធឿននោះមានក្បាលដី និងបណ្តោយ ដីប្រវែងកន្ទុយអណ្តើកសោះ បែរជាចាក់ដីលប់បឹង យកបំពានច្បាប់យ៉ាងមុខក្រាស់តែម្តង។

លោកធី«ទាហានជើងទឹក»និងអ្នកស្រីស្រឿនដែលរង ចោទប្រកាន់ថា ថ្លើមធំចាក់ដីរំលោភយកបឹងក្រឡាញ់ បំពានច្បាប់នោះ យើងនៅមិនទាន់សុំការបកស្រាយបានទេព្រឹកនេះ។ ដោយឡែកលោកប៊ុនធឿនដែលជាអ្នកលក់ដីឲ្យប្តី+ប្រពន្ធក៏មិនទាន់សុំការបកស្រាយទាក់ទងនឹងឯកសារគតិយុត្តិរឿងលក់ដីនិងរឿងហេតុដែលឈានដល់ការបាំងដៃមើលឈ្មោះធី+ប្រពន្ធចាក់ដីរំលោភយកបឹងសាធារណៈបាននៅឡើយដែរ។

ដោយឡែកមន្រ្តីភូមិបាលស្រុក និងអភិបាលស្រុក មិនថាបានជ្រាបឬក៏សើមដែរដោយសារទូរសព្ទ័លោកអភិបាល មិនដែលភ្ជាប់បានម្តងឡើយ៕

ដោយ ÷ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.