ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

ក្បូនដង្ហែព្រះអគ្គិជ័យកីឡាបានចេញដំណើរពីក្រុងសៀមរាបឆ្ពោះទៅក្រុងភ្នំពេញ


ខេត្តសៀមរាប ÷ ព្រះអគ្គិជ័យកីឡា ក្រោយពីបាន វិលត្រឡប់ពីបណ្តាប្រទេសអាស៊ានចូលដល់មាតុ ប្រទេសកម្ពុជាវិញ ហើយបានបន្តដំណើរក្បួនដង្ហែឆ្លងកាត់តាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ហើយបានមកដល់ខេត្តសៀមរាប នៅថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០២៣ ត្រូវបានទទួលស្វាគមន៍ពីព្រះសង្ឃ ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរិទ្ធកម្ពុជា យុវជនកាកបាទក្រហម កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ និង ត្រូវបានប្រគល់ជូន អាជ្ញាធរខេត្តសៀមរាប យកទៅរក្សាដំកល់ទុកព្រះអគ្គិជ័យកីឡានៅវត្តរាជបូណ៌ ក្រុងសៀមរាប។

លុះនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ត្រូវបានធ្វើការប្រគល់ដល់គណៈប្រតិភូគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) ក្រោមការដឹកនាំរបស់ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ។

ក្នុងការទទួលស្វាគមន៍នោះដែរ នៅមុខទីបញ្ជាការដ្ឋានយោធិភូមិភាគទី៤ ដែលមានលោកមេបញ្ជាការ បញ្ជាការរង នាយ នាយរងការិយាល័យ នាយទាហាន ពលទាហាន បានអញ្ជើញធ្វើការបដិសណ្ឋាកិច្ច ចំពោះគណៈប្រតិភូ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) ដែលបានធ្វើការដង្ហែឆ្លង កាត់ក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង តាមបណ្តោយផ្លូវជាតិលេខ៦  រហូតទៅដល់ព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តកំពង់ធំ ដើមី្បធ្វើការផ្ទេរប្រគល់បន្តដំណើរដង្ហែព្រះអគ្គិជ័យកីឡា និង គប់ភ្លើងស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្ពោះទៅកាន់រាជធានីភ្នំពេញ នឹងទៅដល់ពហុកីឡាដ្ឋានជាតិ មរតកតេជោ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ប្រកបដោយទឹកមុខរីករាយស្រស់ស្រាយ ដោយមានលាយឡំនូវសម្រែកជ័យឃោសប្រកបដោយសុជីវធម៌បរិសុទ្ធ សន្តិភាព សាមគ្គីភាព ក្រោមប្រធានបទ (កីឡារស់ក្នុង សន្តិភាព ) ។

ក្នុងនោះដែរលោកឧត្តមសេនីយ៍ទោ  សុខ រិនណា មេបញ្ជាការរងយោធភូមិភាគទី៤  បានសង្ឃឹមយ៉ាងមុតមាំថា គ្រប់អត្តពលិកកម្ពុជាយើង និង បញ្ចេញនូវគ្រប់បច្ចេកទេសដែលខ្លួនបានហ្វឹកហាត់ ក្នុងការប្រកួតគ្រប់វិញ្ញាសារកីឡាស៊ីហ្គេម និង ទទួលបានមេដាយបានច្រើនជូនជាតិមាតុភូមិខ្លួន ។ លោកបានបន្តទៀត ថា ព្រឹត្តិការណ៍ ស៊ីហ្គែមលើកទី៣២ និង អាស៊ាម ប៉ារ៉ាហ្គែមលើកទី១២ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជារងចាំអស់រយៈពេល៦៤ឆ្នាំ រហូតកម្ពុជាមានលទ្ធភាពទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣នេះ ក្រោមប្រធានបទ (កីឡារស់ក្នុងសន្តិភាព ) ជាមោទនៈភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូលដែលសបញ្ជាក់ឲ្យឃើញពីសុខសន្តិភាពបរិបូណ៌ និង ការអភិវឌ្ឍ លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបាន ធ្វើឲ្យកម្ពុជាមានអ្វីៗគ្រប់យ៉ាង និង ធ្វើឲ្យមានភាពសុសសាយលើឆាកអន្តរជាតិ ។ ក្នុងព្រឹត្តិការណ៍ស៊ីហ្គែមលើកទី៣២ និង អាស៊ាមប៉ារ៉ា ហ្គែមលើកទី១២នេះ  កងកម្លាំងនៃយោធភូមិភាគទី៤ ក៏ បានចូលរួមលើការងាររក្សាសន្តិសុខ សុវត្ថិភាព ជូនដល់ក្រុមកីឡាករ កីឡាការិនី និង ប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្ត ក្នុង ការប្រកួតស៊ីហ្គែមលើក ទី៣២ និង អាស៊ាមប៉ារ៉ាហ្គែមលើកទី១២នេះ  ដែល មកប្រកួតវិញ្ញាសារជឹះកង់ឡើងភ្នំ, រត់ និងដើរ នៅលើទឹកដីខេត្តសៀមរាបផងដែរ៕

ដោយ ÷ ពន្លឺ

 

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.