ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ព្រះអគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម ដង្ហែជុំវិញបឹងទន្លេសាបបានមកដល់ទឹកដីប្រវត្តិសាស្ត្រ ខេត្តសៀមរាបវិញហើយ


ខេត្តសៀមរាប ÷ សកម្មភាព ការដង្ហែភ្លើងគប់(ព្រះអគ្គិជ័យកីឡា)បានចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្កណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង, ខេត្តពោធិសាត់ ,ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ មកកាន់ខេត្តសៀមរាប តាមផ្លូវជាតិលេខ៥និងលេខ៦ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ក្រោយត្រឡប់មកពីបណ្តាប្រទេសអាស៊ាន ក្បួនដង្ហែភ្លើងគប់តាមផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រខេត្តសៀមរាប បានឆ្លងកាត់តាមស្រុក ក្រឡាញ់ , ស្រុកពួក ក្រុងសៀមរាប ហើយត្រូវបានដង្ហែយកទៅតំកល់ទុកនៅវត្តរាជបូណ៌ ក្រុងសៀមរាប  ។  ក្នុងនោះដែរនៅតាមបណ្តាក្រុង ស្រុក តាមដងផ្លូវជាតិលេខ៦ នៅតាមមុខលំនៅដ្ឋានប្រជាពលរដ្ឋ ក៏បានធ្វើការចង់ទង់ជាតិ ទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូដង្ហែព្រះអគ្គិជ័យកីឡា ព្រមទាំងបានចេញមកអបអរសាទរប្រកបដោយ ទឹកមុខរីករាយក្រៃលែង ។ ក្នុងនោះយើងក៏សង្កេតឃើញមាន ទាំងព្រះសង្ឃបានសូត្រស្វាធ្យាយជយន្តោ  ផ្តល់ពរជ័យដល់គណៈប្រតិភូ និងក្រុមកីឡាករកីឡាការិនី ក្នុងក្បួនដង្ហែរព្រះអគ្គិជ័យកីឡា ក៏បានឆ្លងកាត់មុខព្រះរាជដំណាក់ និង ព្រះវិហារព្រះអង្គចេកព្រះអង្គចម ឆ្ពោះយកទៅតំកល់ទុកនៅក្នុងទីវត្តរាជបូណ៌ ក្រុងសៀមរាប ។

ប្រតិភូដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម២០២៣ ជុំវិញបឹងទន្លេសាបបានមកដល់ខេត្តសៀមរាប  ដើម្បីបន្តដង្ហែឆ្ពោះទៅកាន់រាជធានីភ្នំពេញ ។  ពិធីដង្ហែនេះ ក្រោមការដឹកនាំរបស់ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងតំណាងនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) ។

ឱកាសទទួលស្វាគមន៍ក្បួនដង្ហែព្រះអគ្គិជ័យកីឡា ស៊ីហ្គេមនេះ  ក៏មានវត្តមានរបស់ឯកឧត្តម អ៊ាន ឃុន  ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងឯកឧត្តម លោកឧកញ៉ា លោកជំទាវ  សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរិទ្ធកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្ស និស្សិត បណ្តាបុគ្គលិក្រុមហ៊ុននានាក្នុងខេត្ត ព្រមទាំងបងប្អូនប្រតិបត្តិករទេសចរណ៍ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ ។

ក្នុងការទទួលបដិសណ្ឋា កិច្ច គណៈប្រតិភូ យើងសង្កេតឃើញ មានសម្រែកសាទរកងរំពោងតាម ឧឃោសនស័ព្ទ  ដោយមានកាន់ទង់ជាតិ  ទង់អាស៊ាន បក់រស់រវើកប្រកបដោយភាពទន់ភ្លន់ ក្នុងទឹកមុខស្រស់ស្រាយទៀតផង។ការដង្ហែព្រះអគ្គិជ័យកីឡាជាព្រឹត្តិការណ៍កម្រ ដែល កម្ពុជាបានរង់ចាំ៦៤ឆ្នាំកន្លងហើយ ទម្រាំបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាកម្រិតអន្តរជាតិមួយនេះ។ ទោះបីយើងមិនបានចូលរួមដោយផ្ទាល់នៅទីលានប្រកួតក៏ពិតមែន តែអាចទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយគ្រប់មធ្យោបាយ និងមានទឹកចិត្តសប្បាយរីករាយជាមួយប្រមុខរាជរដ្ឋាភិបាលដែលបានខិតខំខ្នះខ្នែងធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមគួរជាទីមោទនៈសម្រាប់ជាតិ។

មានប្រសាសន៍ក្នុងពិធីប្រគល់និងទទួលព្រះអគ្គិជ័យកីឡាយកទៅរក្សាទុកក្នុងទីវត្តរាជបូណ៌ ឯកឧត្តម ទៀ សីហា បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ ស៊ីហ្គែមលើកទី៣២ និង អាស៊ាមប៉ារ៉ាហ្គែមលើកទី១២ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជារង ចាំអស់រយៈពេល៦៤ឆ្នាំ រហូតកម្ពុជាមានលទ្ធភាពទទួលធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣នេះ ក្រោមប្រធានបទ (កីឡារស់ក្នុង សន្តិភាព ) ជាមោទនៈភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ដែលសបញ្ជាក់ឲ្យឃើញពីសុខសន្តិភាពបរិបូណ៌ និង ការអភិវឌ្ឍ លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបាន ធ្វើឲ្យកម្ពុជាមានអ្វីៗគ្រប់យ៉ាង និងធ្វើឲ្យមានភាពសុសសាយលើឆាកអន្តរជាតិ ។

ឯកឧត្តមបានបន្តទៀតថា ការចូលរួមអបអរ សាទររបស់បងប្អូនប្រជាពលរដ្ឋ សិស្ស និសិ្សត ប្រកបដោយក្តីរំភ្លើប ធ្វើឲ្យខេត្តសៀមរាប ក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ ស៊ីហ្គេម ដោយទទួលវិញ្ញាសារចំនួន៤ គឺវិញ្ញាសារកង់គួក ,ជិះកង់ឡើងភ្នំ ,វិញ្ញាសារ រត់ និង ដើរផងដែរ ។ ឯកឧត្តមក៏បានបញ្ជាក់ ផងដែរថា ក្នុងការទស្សនាការផ្សាយបន្តផ្ទាល់ពីការប្រកួតកីឡាបាល់ទាត់ រវាងកម្ពុជា និងហ្វីលីពីន មានបងប្អូនមកទស្សនានៅទីសួនច្បារព្រះរាជដំណាក់ ប្រមាណជាង ៥ពាន់នាក់ផងដែរ ។

មានប្រសាសន៍នោះដែរឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានបញ្ជាក់ថា វិស័យកីឡា គឺជាថាមពលដ៏ខ្លាំង និង ជានិមិត្តរូបនៃសុជីវធម៌បរិសុទ្ធ សន្តិភាព សាមគ្គីភាព និង ការអភិវឌ្ឍន៍ ។ ឯកឧត្តមបន្តទៀតថា ព្រះអគ្គិជ័យកីឡា បានចាប់ផ្ដើមធ្វើពិធីដង្ហែទៅកាន់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងទីម័រខាងកើត មានរយៈពេលជាង១ខែ ពោលគឺចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ សហការជាមួយស្ថានទូត និង តំណាងនៃកម្ពុជា ប្រចាំប្រទេសនានា។ ក្រោយចាកចេញពីមាតុភូមិ ប្រតិភូពិសេសកម្ពុជាបានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយជោគជ័យ និងទទួលបានការគាំទ្រ យ៉ាងផុសផុលជាបន្ដបន្ទាប់ក្នុងការដង្ហែទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន ហើយបាន មកដល់កម្ពុជា ហើយត្រូវបានធ្វើការដង្ហែព្រះអគ្គិជ័យកីឡា តាមបណ្តាខេត្តជុំវិញបឹងទន្លេសាប និងឆ្ពោះទៅរាជធានីភ្នំពេញ ហើយព្រះអគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម នឹងទៅដល់ពហុកីឡាដ្ឋានជាតិ មរតកតេជោ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ។

លុះនៅព្រឹកថ្ងៃទី ០៤ ខែ ឧសភា ពិធីដង្ហែព្រះអគ្គិជ័យកីឡា បានបន្តដំណើរឆ្ពោះទៅរាជធានីភ្នំពេញ ដោយឆ្លងកាត់ស្រុក ប្រាសាទបាគង , ស្រុកសូទ្រនិគម និង ស្រុកជីក្រែង រហូតដល់ព្រំប្រទល់ខេត្តកំពង់ធំ និង ធ្វើការផ្ទេរប្រគល់ជាអ្នកបន្តដង្ហែព្រះអគ្គិជ័យកីឡាជុំវិញបឹងទន្លេសាប ឆ្ពោះទៅរាជធានីភ្នំពេញ ហើយព្រះអគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម នឹងទៅដល់ពហុកីឡាដ្ឋានជាតិ មរតកតេជោ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ៕

ដោយ ÷ ពន្លឺ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.