រាជធានីភ្នំពេញ ÷ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយផ្ទាល់ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ការប្រកួតបាល់ទាត់រវាង កម្ពុជា vs ហ្វីលីពីន។
ការប្រកួតបាល់ទាត់បុរសអាយុក្រោម ២២ ឆ្នាំ រវាងកម្ពុជា និង ហ្វីលីពីន នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នាយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវបានបញ្ចប់ដោយរលូន ក្រោមបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាព ក្នុងលទ្ធផលស្មើគ្នា 1-1។
ក្រលេកមកមើល កងកម្លាំងប្រដាប់អាវុធចម្រុះ បានរួមគ្នាប្រឹងប្រែង ការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ យ៉ាងយកចិត្តទុកដាក់គ្រប់ៗគ្នា ក្នុងនោះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះដឹកនាំដោយផ្ទាល់ផងដែរ៕