ព័ត៌មាន​ទាន់ហេតុការណ៍
ពិព័រណ៍ផ្ទាំងគំនូរមាសដើម្បីផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ នាពេលនេះ គឺជាឱកាសក្នុងការបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងសិល្បៈ ដែលកើតចេញពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នារបស់ប្រទេសទាំងពីរ - ចំនួនគ្រោះថ្នាក់ និង អ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តសៀមរាបក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤មានការកើនឡើងជាង៧០% - សូមអនុមោទនាបុណ្យចូលព្រះវស្សា - លោក សាយ សំអាល់ ៖ ស.ស.យ.ក ជាចលនាមហាជនដ៏ធំ និងជារណសិរ្សទូលំទូលាយ ដែលបាននិងកំពុងចូលរួមកសាងសហសម័យកម្ពុជា - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្រួមបញ្ហាដីធ្លីជូនបងប្អូនប្រជាពលរដ្ឋស្ថិតក្នុងភូមិអូរឧកញ៉ាហេង ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ - សមិទ្ធិផលនានានៅក្នុងវត្តចន្ធីភូមិថ្មី ដែលស្ថិតក្នុងភូមិថ្មី ឃុំតាអាន ស្រុកក្រឡាញ់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់! - ទៀនព្រះវស្សា និងទ័យវត្ថុរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងស្រុកប្រាសាទ ខេត្តសុរិន្ទប្រទេសថៃត្រូវបានវេរប្រគេនដល់វត្តចំនួន១១នៅក្នុងក្រុងសៀមរាប!  - សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបប្រគល់ផ្ទះផ្ទះមនុស្សធម៌ទី៩៣ ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ី វីរៈនិងលោកជំទាវ យីសុភា  - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ ៨៥៩ ត្រូវបានចែកជូនបងប្អូនប្រជាពលនៅភូមិស៊ីធរលិច ឃុំស៊ីធរ និងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល - អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានដឹកនាំក្រុមការងារ បន្តលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសំណង់ លើគម្រោងសាងសង់អគាររោងចក្ររបស់ក្រុមហ៊ុន តៃអ៉ីហ្សី អ៉ិនធើណេសិនណល
0

ពីរនាក់បងប្អូនបង្កើត លួចម៉ូតូលើកទី១ ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការទាំងពីរនាក់!


រាជធានីភ្នំពេញ ÷ កាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ អាវុធហត្ថរាជធានីភ្នពេញ ទទួលបានព័ត៌មាន តាមរយៈប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍២៤ម៉ោង លេខ ១២៩១ ថាមានករណី លួចម៉ូតូ០១គ្រឿង ម៉ាក ធូដេ ពណ៌ផ្កាឈូក នៅចំណុច ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ភ្លាមៗនោះ កម្លាំងជំនាញតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌក្នុងរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវតាមស្វែងរកជនសង្ស័យ រហូតមកដល់វេលាម៉ោង ២១និង៣០នាទី ថ្ងៃដដែល កម្លាំងជំនាញអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយ អាវុធហត្ថខណ្ឌសែនសុខ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវ២០០៤ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដោយចាប់យកវត្ថុតាង ម៉ូតូ០១គ្រឿងម៉ាក ធូដេ ពណ៌ផ្កាឈូក ស៊េរី២០១១ ស្លាកលេខ ភ្នំពេញ 1IJ-5405 ជារបស់ជនរងគ្រោះ បានប្រគល់ជូនម្ចាស់ដើមវិញ។

ជនសង្ស័យទាំង០២នាក់ ជាបងប្អូនបង្កើតនឹងគ្នា មានឈ្មោះ៖

១-ឈ្មោះ វុត សំណាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

២-ឈ្មោះ វុត សុខា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ពួកគេទាំងពីរនាក់ ឆ្លើយសារភាពថា មិនធ្លាប់ដែល លួចម៉ូតូពីមុនមកឡើយ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាង សុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

យោង #PhnomPenhGRK

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2024 រស្មីក្រុងយើង | Rasmey Krong Yoeng. All rights reserved. XHTML / CSS Valid.