ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សាលា អន្តរជាតិភ្យូឆឺរប្រាយ ប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិជូនដល់សិស្សានុសិស្សជ័យលាភីឆ្នាំសិក្សា២០២១-២០២២


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២៣ នេះ សាលា អន្តរជាតិភ្យូឆឺរប្រាយខេត្តសៀមរាបបានរៀបចំពិធីបប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិជូនសិស្សានុសិស្សជ័យលាភីឆ្នាំសិក្សា២០២១-២០២២ ព្រមទាំងផ្ដល់ប័ណ្ណសរសើរជូនសិស្សានុសិស្សរៀនពូកែ និងលោកគ្រូ អ្នកគ្រូមានស្នាដៃឆ្នើម ដែលស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គោស៊ុំ សារឿត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយស នៃសាលាអន្តរជាតិភ្យូឆឺរប្រាយ ព្រមទាំងមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប លោកប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធ និង គណៈគ្រប់គ្រង បុគ្គលិកលោកគ្រូអ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សនិង ប្អួនៗសិសិស្សានុសិស្សទាំងអស់ចូលរួមផងដែរ។

លោក បណ្ឌិត សៀន សុវណ្ណា ប្រធានក្រុមប្រឹក្សា ភិបាល នៃសាលាអន្តរជាតិភ្យូឆឺរប្រាយ បានមានប្រសាសន៍ថា ដោយមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកប ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតិឱ្យវិស័យអប់រំឯកជនចូលរួមអភិវឌ្ឍធនធានមនុស្សចាប់ពីកម្រិតមតេយ្យសិក្សា ដល់កម្រិតឧត្តមសិក្សា ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ ។

លោកបានបន្តទៀតថាដើម្បីលើកកម្ពស់គុណភាពអប់រំឱ្យឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តរបស់ក្រសួងអប់រំ យុវជន និងកីឡា យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន សាលា អន្តរជាតិភ្យូឆឺរប្រាយបានកំណត់នូវចក្ខុវិស័យ និងបេសកកម្មយ៉ាងច្បាស់លាស់ ព្រមទាំងបានបង្កើតផែនការយុទ្ធសាស្រ្តចំនួន ៣គឺ ផែនការយុទ្ធសាស្រ្តឆ្នាំ ២០០៩-២០១៣ ផែនការយុទ្ធសាស្រ្ត ឆ្នាំ២០១៤-២០១៨ និងផែនការ យុទ្ធសាស្រ្តឆ្នាំ២០១៩-២០២៤សម្រាប់ដឹកនាំគ្រប់គ្រង ការបណ្តុះបណ្តាលកម្មវិធីសិក្សាកម្រិតមត្តេយ្យសិក្សា កម្មវិធីសិក្សាចំណេះទូទៅគ្រប់កម្រិតសិក្សា និងកម្មវិធីសិក្សាភាសាអង់គ្លេសរបស់ សាលា អន្តរជាតិភ្យូឆឺរប្រាយ ។

លោកបណ្ឌិត សៀន វណ្ណា ក៏បានមានប្រសាសន៍បញ្ជាក់បន្ថែមឲ្យដឹងដែរថាសាលាអន្តរជាតិភ្យូឆឺរប្រាយត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ មានការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា តាមប្រកាសលេខ ១៩៨៩ អយក.ប្រក ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០០៩ ដើម្បីបណ្តុះបណ្តាលកម្មវិធីសិក្សាកម្រិតមត្តេយ្យសិក្សា កម្មវិធីសិក្សាចំណេះទូទៅគ្រប់កម្រិតសិក្សា និងកម្មវិធីសិក្សាភាសាអង់គ្លេសប្រកប ដោយគុណភាពកម្រិតស្តង់ដារជាតិ និងអន្តរជាតិ សំដៅឱ្យពួកគេបន្តការសិក្សាកម្រិតឧត្តមសិក្សាក្នុង និងក្រៅប្រទេសប្រកបដោយជោគជ័យ អាចធ្វើការងារ ព្រមទាំងអាចរស់នៅក្នុងយុគ្គសម័យសាកលភាវូបនីយកម្ម និងសង្គមពុទ្ធិ ។

មានប្រសាសន៍សំណេះសំណាលនាពេលនោះដែរ ឯកឧត្តមបណ្ឌិត គោស៊ុំ សារឿត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយស នៃសាលាអន្តរជាតិភ្យូឆឺរប្រាយ បានមានប្រសាសន៍វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះគណៈគ្រប់គ្រង បុគ្គលិក និងលោកគ្រូ អ្នកគ្រូ នៃសាលា អន្តរជាតិភ្យូឆឺរប្រាយ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន នាំឱ្យសាលា អន្តរជាតិភ្យូឆឺរប្រាយមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងព្រះរាចណាចក្រកម្ពុជា ជាពិសេសក្រុងសៀមរាប ខេត្តសៀមរាប និងទទួលបានជោគជ័យនាពេលនេះ ។ ឯកឧត្តមបណ្ឌិត ក៏បានសំដែងនូវការកោតសរសើរដោយស្មោះចំពោះក្មួយៗសិស្សានិសិស្សជ័យលាភី សិស្សានុសិស្សរៀនពូកែ និងគ្រូបង្រៀនឆ្នើមទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្រៀន និងរៀនសូត្ររហូតទទួលបានជ័យលាភីនាពេលនេះផងដែរ ។

ឯកឧត្តមបណ្ឌិត គោស៊ុំ សារឿត ក៏បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៍ត្រឹមត្រូវប្រកប ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រឈ្នះឈ្នះ និងយុទ្ធសាស្ត្រចតុកោណ ហើយបានប្រែក្លាយប្រទេសកម្ពុជាឱ្យរួចផុតពីសង្គ្រាមរ៉ាំរ៉ៃ នាំមកនូវសុខសន្តិភាព ស្ថេរភាពពេញលេញ មានការគោរពសិទ្ធិមនុស្សស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ មានការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅដោយមានសេចក្តីសុខក្សេមក្សាន្ត មានជីវភាពធូរធារ និងរីកចម្រើនជារៀងរាល់ថ្ងៃ។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអប់រំជាអនុវិស័យមួយដ៏មានសារ សំខាន់ ក្នុងការអភិវឌ្ឍមូលធនមនុស្ស ដើម្បីនាំកម្ពុជាឆ្ពោះទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសអភិវឌ្ឍនាថ្ងៃអនាគត ចក្ខុវិស័យវែងឆ្ងាយខាងលើរបស់រាជរដ្ឋាភិបាលបានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សនៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ដើម្បីចូលរូមអភិវឌ្ឍសេដ្ឋកិច្ចជាតិស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្ត្រក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិត គោ ស៊ុំសារឿត ក៏បានមានប្រសាសន៍ស្នើសុំឱ្យគណៈគ្រប់គ្រង នៃសាលា អន្តរជាតិភ្យូឆឺរប្រាយ ត្រូវ ខិតខំប្រឹង ប្រែង បន្ថែមទៀតលើការបណ្តុះបណ្តាលកម្មវិធីសិក្សាកម្រិតមត្តេយ្យសិក្សាកម្មវិធីសិក្សាចំណេះទូទៅគ្រប់កម្រិតសិក្សា និងកម្មវិធីសិក្សាភាសាអង់គ្លេសប្រកបដោយគុណភាពកម្រិតស្តង់ដារជាតិ និងអន្តរជាតិ ដើម្បីផ្តល់ចំណេះដឹង បំនិន ជំនាញ និងឥរិយាបទដល់សិស្សានុសិស្សឱ្យឆ្លើយតបទៅនឹងបរិបទអប់រំអាស៊ាន និងអន្តរជាតិ សំដៅធានាឱ្យពួកគេអាចធ្វើការងារ ព្រមទាំងរស់ក្នុងយុគ្គសម័យសាកលភាវូបនីយ៍កម្ម និងសង្គមពុទ្ធិ និង ពង្រីកវិសាលភាពបណ្តុះបណ្តាលនៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសឱ្យអ្នកសិក្សាបានចូលរៀន និងទទួលបានគុណភាពអប់រំពិតប្រាកដ សំដៅអភិវឌ្ឍជីវិតប្រកដដោយជោគជ័យ អភិវឌ្ឍសង្គមគ្រួសារ និងចូលរួមអភិវឌ្ឍប្រទេសជាតិ ។

ឯកឧត្តម ក៏បានមានប្រសាសន៍ផ្តាំផ្ញើរ ដល់ប្អូនៗសិស្សានុសិស្សដែលទទួលបានជ័យលាភីទាំងអស់ និងទទួលសញ្ញាបត្រនាពេលនេះ ប្រាកដជាយកចំណេះដឹង និងបទពិសោធដ៏ល្អៗ ដែលបានសិក្សានៅសាលា អន្តរជាតិ ភ្យូឆឺរប្រាយ ទៅបន្តការសិក្សាកម្រិតបន្ទាប់ និងកម្រិតឧត្តមសិក្សា សំដៅបម្រើដល់សង្គមជាតិរបស់យើង ហើយសូមអោយប្អូនៗរៀបចំខ្លួនជាបញ្ញាជនប្រកបដោយវិចារណញ្ញាណ មានសីលធម៌ល្អ និងមានស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជារបស់យើងឱ្យបានសម្រេចតាមគោលដៅរបស់រាជរដ្ឋាភិបាលផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.