ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប


ខេត្តសៀមរាប ÷ កាលពីរសៀលថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២៣ នេះ នៅស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប មានធ្វើ សន្និបាតបូកសរុបសភាពការណ៍ លទ្ធផលការងារ របស់គណបក្សប្រជាជនកម្ពុជា ឆ្នាំ២០២២ និង លើក ទិសដៅអនុវត្តបន្តឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជាសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិកក្រុមការងារ គណៈអចិន្ត្រៃយ៍បក្សខេត្ត សមាជិកគណៈកម្មាធិការបក្សខេត្ត និងអស់លោក លោកស្រីជាប្រធាន អនុប្រធានក្រុមការងារខេត្ត ក្រុង ស្រុក សាខាបក្សមន្ទីរ អង្គភាព គណបក្សក្រុង ស្រុក ឃុំ សង្កាត់ ប្រមាណជាង៣០០នាក់ចូលរួមផងដែរ ។

ក្នុងកិច្ចស្វាគមន៍របស់ ឯកឧត្តម ទៀ សីហា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មា ធិការ នៃគណបក្សប្រជាជនខេត្ត ក៏បានលើកឡើងពីលទ្ធផល និងភាពជោគជ័យ ដែលសម្រេចបាននៅទូទាំងប្រទេស ដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា លើគ្រប់វិស័យ សំខាន់នៅលើទឹកដីប្រវត្តិសាស្ត្រ នៃខេត្តសៀមរាបផងដែរ ។

ក្នុងនោះដែរក៏មានធ្វើការប្រកាសតែងតាំង លោក ប្រាក់ សោភ័ណ្ឌ ជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជន ខេត្ត សៀមរាប និង ការប្រកាសសមាសភាព និង ការបង្ហាញបេក្ខជនពេញសិទ្ធិ និង បម្រុងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មណ្ឌលសៀមរាប ។ មានប្រសាសន៍ក្នុងឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ ក្នុងអង្គសន្និបាតបូកសរុបសភាពការណ៍ លទ្ធផលការងារ របស់គណបក្សខេត្ត ដោយបានបញ្ជាក់ថា ផ្អែកលើសមិទ្ធផលដែលសម្រេចបាន ក្នុងកិច្ចដំណើរការធ្វើកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការនៅថ្នាក់ក្រោមជាតិកន្លងមក និង ផ្អែកតាមយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ រាជរដ្ឋាភិបាលបានបន្តការប្តេជ្ញាចិត្ត ខាងនយោបាយយ៉ាងមុតមាំ ក្នុងការជម្រុញដំណើរការកំណែទម្រង់នោះ ព្រមទាំងកំណែទម្រង់ដទៃទៀត ឲ្យកាន់តែបានស៊ីជម្រៅថែមទៀត ។ នេះជាវឌ្ឍនភាព នៃកំណែទម្រង់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានសម្រេចបង្កើតមូលនិធិ ឃុំ-សង្កាត់ ដើម្បីលើកកម្ពស់ការឆ្លើយតបទៅនឹងគណនេយ្យភាព របស់ក្រុមប្រឹក្សាឃុំសង្កាត់ ។ សម្តេចក៏បានគូសបញ្ចាក់ផងដែរថា ក្នុងវិបត្តិកូវិដ១៩ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា បានផ្តល់នូវមូនិធិក្នុងការទ្រទ្រង់ប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយវិបត្តិជម្ងឺកូវិដ១៩ ជាសាច់ប្រាក់ ក្នុងការ ទ្រទ្រង់ជីវភាពរបស់បងប្អូន ។ ក្នុងនោះដែរក្រោមការយកចិត្តទុកដាក់របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្នុងការចុះ ជាប់ជាមួយប្រជាពលរដ្ឋ ដែលជួបផលលំបាកនៅក្នុងសហគមន៍ ស្ថិតនៅក្នុងតំបន់បី បឹងទន្លេសាប ហើយបានស្នើសុំទៅ ប្រមុខរាជរដ្ឋាភិបាល ក៏បានធ្វើការកាត់ឆ្វៀល ជូនបងប្អូន ដែលមានលំនៅដ្ឋានរស់នៅតពីដូនតាមក ព្រមទាំងផ្តល់នូវសិទ្ធិកាន់ កាប់ទៀតផង ។ ក្នុងនោះ សម្តេចក៏បានជម្រុញអាជ្ញាធរមូលដ្ឋាន ស្ថិតក្នុងតំបន់បីនោះ ក៏ត្រូវរួមសហការគ្នាធ្វើការអភិរក្ស ថែរក្សា និងធ្វើការដាំកូនឈើលិចទឹកឡើងវិញ នូវតំបន់ព្រៃរីករឹល ដើមី្បជាជម្រកត្រីពងកូននៅរដូវវស្សា សត្វស្លាបរស់នៅ និង ជាតំបន់ធម្មជាតិដែលទាក់ ទាញភ្ញៀវទេសចរណ៍ ចូលទៅទស្សនាកម្សាន្ត ក្នុងការបង្កើនប្រាក់់ចំណូលរបស់ប្រជាពលរដ្ឋផងដែរ ។

ក្នុងនោះដែរសម្តេចក៏បានអំពាវនាវ ដល់សមាជិក សមាជិកាគណបក្ស និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ទាំងថ្នាក់កណ្តាល និង ខេត្តសៀមរាប ត្រូវពង្រឹងការសហការ សាមគ្គីភាពជាមួយថ្នាក់ដឹកនាំ គណបក្សគ្រប់ លំដាប់ថ្នាក់ ជាពិសេសយុវជន ផ្សព្វ ផ្សាយពីគោលនយោបាយរបស់គណបក្ស ឲ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋ ឆ្ពោះទៅកាន់ការបោះឆ្នោត ស្របតាមគោលដៅ នៃកម្មវិធីនយោបាយ អាណត្តិទី៧ ដែលគណបក្សបានដាក់ចេញ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស ។

សម្តេចពិជ័យសេនា ក៏បានជម្រុញដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ត្រូវបន្ដចុះឲ្យបានគ្រប់មូលដ្ឋាននីមួយៗ និងត្រូវបង្កើនសកម្មភាពចុះជួយគាំទ្រ ដល់មូលដ្ឋាន ក្នុងការរៀបចំចាត់ ចែង អនុវត្តផែនការការងារ ឆ្ពោះទៅកាន់ការបោះ ឆ្នោត នាថ្ងៃ អាទិត្យ ទី២៣ កក្កដា ឆ្នាំ២០២៣ ឲ្យបានច្បាស់លាស់ បន្តពង្រឹងការគ្រប់គ្រងសមាជិក និង ការ កសាងពង្រីកសមាជិកថ្មី ជាពិសេសយុវជន ដែលគ្រប់អាយុបោះឆ្នោត តាមគោលការណ៍ “ពង្រឹងចាស់ កសាងថ្មី” គ្រប់សមាជិកត្រូវច្បាស់លាស់ សមាជិកម្នាក់ សន្លឹកឆ្នោត១ សម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជា ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.