ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ផ្លូវបេតុងប្រវែងជាង១ពាន់ម៉ែត្រដែលជាអំណោយរបស់ព្រះសង្ឃ ពុទ្ធបរិស័ទ និង សមាគមសម្ព័ន្ធប្រជាជនដើមី្បសន្តិភាពស្ថិតនៅភូមិកក្រាញ់សង្កាត់សៀមរាបក្រុងសៀមរាបត្រូវបានបើកការដ្ឋានសាងសង់


ខេត្តសៀមរាប ÷ក្រោយពីបានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា ផ្លូវក្រាលកៅស៊ូចូលទៅវត្ត អធ្វារ ប្រវែង១.០៣៨ម៉ែត្រ ដែលតភ្ជាប់ពី ផ្លូវលេ៦៣ ទៅដល់មណ្ឌលសុខភាព ត្រូវបានសាងសង់ជាបេតុងដែលជាអំណោយរបស់ព្រះសង្ឃ ពុទ្ធបរិស័ទ និង សមាគមសម្ព័ន្ធប្រជាជន ដើមី្បសន្តិភាព ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានបើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី ៣០ ខែ មេសា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់ លោកស្រី ឡៅ សុគន្ធមាលា អគ្គលេខាធិការរង នៃសមាគមសម្ព័ន្ធប្រជាជន ដើមី្បសន្តិភាព និង លោក ង៉ូវ សេងកាក់ ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយមូលដ្ឋានសង្កាត់សៀមរាប និង ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ពុទ្ធបរិស័យ អាជ្ញាធរអប្សរា ចៅសង្កាត់ និងក្រុមការងារថ្នាក់ខេត្ត សមាជិកសមាជិក សមាគមសម្ព័ន្ធប្រជាជន ដើមី្បសន្តិភាព និងប្រជាពលរដ្ឋប្រមាណ៣០០នាក់។

លោក ម៉ៃ សាម៉េត ចៅសង្កាត់សៀមរាប បានឲ្យដឹង ថា ផ្លូវបេតុងដែលបានបើកការដ្ឋានស្ថាបនា នាពេលនេះ បន្ទាប់ពីសាងសង់រួច ផ្លូវនេះនឹងក្លាយទៅជាផ្លូវមួយដែលមានសក្តានុពលសម្រាប់បម្រើ ឲ្យសេចក្តីត្រូវការចាំបាច់ របស់ព្រះសង្ឃ ពុទ្ធបរិស័ទ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ឆ្លងកាត់ ក៏ដូចជាបង្កភាព ងាយស្រួល ទៅទស្សនាប្រាង្គប្រាសាទ ។ ផ្លូវនេះបានតភ្ជាប់ពីផ្លូវលេខ៦៣ ទៅភ្ជាប់ផ្លូវភូមិត្រៀក ដោយឆ្លងកាត់២ភូមិ ត្រូវធ្វើការចាក់បេតុង សរុបថវិកាក្នុងការប្រើប្រាស់ស្ថាបនា សរុប ១៧៣៥០០ដុល្លារ ដោយផ្លូវនេះស្ថិតក្នុងដែនសមត្ថកិច្ច អាជ្ញាធរជាតិអប្សរា ៥០% ដែនរដ្ឋបាលសង្កាត់ ៥០% ។

ក្នុងឱកាសនោះ លោក ង៉ូវ សេងកាក់ ក៏បានលើកឡើងថា ផ្លូវមួយខ្សែនេះក្រោយពីសាងសង់រួចរាល់ បានបង្កលក្ខណៈ ងាយស្រួលដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និង ប្រជាពលរដ្ឋក្នុងភូមិ សំខាន់ចំពោះភ្ញៀវទេសចរណ៍ ចូលមកទស្សនាកម្សាន្តនូវ ប្រាសាទអធ្វារនេះទៀតផង ។ លោកបន្តទៀតថា ខេត្តសៀមរាប មានសក្តានុពល ដែលសំបូរទៅដោយកន្លែងផ្តល់សេវាកម្មទេសចរណ៍ធ្វើឲ្យទាក់ទាញ ព្រមទាំងបានស្រូបទាញយកភ្ញៀវទេសចរជាតិ អន្តរជាតិ មកកម្សាន្ត និង សូមឲ្យចូលរួមថែរក្សានូវអនាម័យ បរិស្ថាន នៅតាមដងផ្លូវនេះផងដែរ ។ លោកបានលើកឡើងថា សមិទ្ធផលថ្មី យើងទទួលបានជាបន្ដបន្ទាប់នេះ កើតឡើង ក្រោមដំបូលសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់         សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យយើងមានឱកាសគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍមូលដ្ឋាន ក៏ដូចជាសេដ្ឋកិច្ចគ្រួសាររបស់យើងទាំងអស់គ្នា ឲ្យកាន់តែមានជីវភាពធូរធារសម្បូរសប្បាយ ។ លោកក៏បានសូមឲ្យប្រជាពលរដ្ឋរស់តាមដង ស្ទឹងសៀមរាបនេះ ចូលរួមថែរក្សាបរិស្ថានអនាម័យដងស្ទឹង ឲ្យកាន់តែមានសោភ័ណ្ឌភាពស្រស់ត្រកាលឡើងវិញផងដែរ ។

ជាមួយគ្នានោះដែរលោកស្រី ឡៅ សុគន្ធមាលា អគ្គលេខាធិ ការរង នៃសមាគមសម្ព័ន្ធប្រជាជន ដើមី្បសន្តិភាព មានប្រសាសន៍ថាការសាងសង់ផ្លូវបេតុងពេលនេះ វាជាការកែលម្អ ឲ្យបានល្អប្រសើរ ដើម្បីធ្វើការដោះស្រាយបញ្ហា និង ឆ្លើយតបនឹងតម្រូវការ ចំពោះមុខរបស់បងប្អូនប្រជាពលរដ្ឋ ដែលធ្វេីដំណេីរ លេីផ្លូវនេះ ។ លោកស្រីក៏បានគូសបញ្ជាក់ថា ផ្លូវចាក់បេតុងមួយខ្សែនេះ គឺផ្តើមចេញពីកម្លាំងសាមគ្គីរបស់ព្រះសង្ឃ ពុទ្ធបរិស័ទ ក្រុមការងារ រួមជាមួយសមាគមសម្ព័ន្ធប្រជាជន ដើមី្បសន្តិភាព អាជ្ញាធរមូលដ្ឋាន ដែលជាសមិទ្ធផលថ្មី ដែលលេចឡើងនៅក្នុងមូលដ្ឋាន គឺជាលទ្ធផលដែលកើតចេញពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ ដែលជាមនុញ្ញផល នៃគោលនយោបាយឈ្នះឈ្នះ និង ការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនោះដែរសមាគមសម្ព័ន្ធប្រជាជន ដើមី្បសន្តិភាព ក៏បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនដល់ គ្រួសារក្រីក្រ ចាស់ជរា ចំនួន៥៩គ្រួសារ ដោយមួយគ្រួសារទទួលបាន អង្ករសុខភាព ,ទឹកត្រី ,ទឹកស៊ីអ៊ីវ , ស្ករស , អំបិល , ប៊ីចេង និង ត្រីខ ចំពោះប្រជាពលរដ្ឋចូលរួមពិធី ២០០នាក់ម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល និង ប្រជាការពារ ម្នាក់ៗទទួលបាន២ម៉ឺនរៀលផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.