ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម ​អ៊ូច ​ភា ​អភិបាល​ខេត្ត​តាកែវ ​បាន​ដឹក​នាំ​មន្រ្តី​ក្រោម​ឱវាទ​ចូល​គោរព​វិញ្ញាណ​ក្ខន្ធ​លោក​តា​ព្រឹទ្ធ​ភិរម្យ​វោហា​​ ប្រាជ្ញ​​ ឈួន​​


រាជធានីភ្នំពេញ ៖ ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ នៅព្រឹកថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ បានដឹកនាំមន្រ្តីរាជការក្រោមឱវាទចូលគោរព​វិញ្ញាណក្ខន្ធ​លោកតា ប្រាជ្ញ ឈួន​ អធិរាជចាប៉ីដងវែង ដែលបានទទួល​មរណភាព នៅ​យប់ថៃ្ងទី១៧​ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងព្រះជន្ម៨២ឆ្នាំ ដោយ​ជរាពាធ ហើយត្រូវបានយកមកតម្កល់​ធ្វើបុណ្យ នៅសាលាធម្មសភាវត្តបទុមវតី​ ស្ថិតនៅក្នុងសង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ដើម្បី​ប្រារព្ធ​ធើ្វបុណ្យ​តាមប្រពៃណីព្រះពុទ្ធសាសនា។

ឯកឧត្តម​ អ៊ូច ភា ​បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រូសារសព និងសម្ដែងការសោកស្ដាយ ក្ដីអាលះអាល័យជាពន់ពេក ចំពោះការ​បាត់​បង់នូវវីរ​សិល្ប​ករ ដ៏ល្បីល្បាញលោកតា​ព្រឹទ្ធភិរម្យវោហាសាស្រ្ត​ ប្រាជ្ញ​ ឈួន​ ដែលជាអធិរាជចាប៉ីដងវែង និងដែលត្រូវចាត់ទុក​ជាសម្បត្តិបេតិភណ្ខ​មនុស្សអរូបិយ ដែលពិភពលោកទទួលស្គាល់ ថាគ្មានអ្នកណាម្នាក់ មានទឹកដម ទឹកដៃ និងវោហាសាស្រ្ត ប៉ិនប្រសប់សម្ដែងដូចលោក​តានោះ​ឡើយ។

ក្រៅពីចូលរួមរំលែកទុក្ខដល់ក្រុមគ្រូសារសព និងសំដែងនូវក្ដីសោកស្ដាយចំពោះការទទួលមរណ​ភាពលោកតា ប្រាជ្ញ ឈួន, ឯកឧត្តម អភិបាលខេត្ត​តាកែវ ក៏បាននាំមកនូវបច្ច័យចំនួន៣លានរៀល មកចូលបុណ្យសពផងដែរ។

សូមជម្រាបថា លោក​តា ប្រាជ្ញ ឈួន ប្រសូត្រនៅខែតុលា ឆ្នាំ១៩៣៦ ​ជា​កូន​ពៅ​ក្នុង​គ្រួសារ​កសិករ​ ដែល​មាន​កូន​០៦​នាក់ ​នៅ​ភូមិ​ត្រពាំង​កក់ ​ឃុំខ្វាវ​ ស្រុក​ទ្រាំង​ ខេត្ត​តាកែវ៕

ដោយ ៖ វិចិត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.