ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ផ្លូវល្បឿនលឿនជាបន្តបន្ទាប់ជាច្រើនទៀតនៅកម្ពុជាខណៈផ្លូវល្បឿនលឿនទី៣ ភ្នំពេញ សៀមរាប គ្រោងបញ្ចប់ការសិក្សានៅខែឧសភា ២០២៣


ខេត្តសៀមរាប ÷ នៅក្នុងសន្និសីទស្តីពីការលើកកម្ពស់ការ តភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់សម្រាប់ អាស៊ីកណ្តាល និងអាស៊ីអាគ្នេយ៍ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលអង្គរ ភូគីត្រា ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណ ការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានថ្លែងឲ្យដឹងថា កម្ពុជានឹងមានផ្លូវល្បឿនលឿនជាច្រើនបន្ថែមទៀត ខណៈផ្លូវល្បឿនលឿនសៀមរាប ភ្នំពេញ នឹងបញ្ចប់ការសិក្សាគម្រោងនៅខែឧសភាឆ្នាំ២០២៣ នេះ ។

ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានលើកឡើងទៀតថា សម្រាប់កម្ពុជា ការអភិវឌ្ឍន៏មានច្រើនជាបន្តបន្ទាប់ មានទាំងគម្រោងតូច គម្រោងធំ ហើយនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ នេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវ៉ិត នៅថ្ងៃទី០១ ខែឧសភា ខាងមុខនេះដែរ សម្តេចតេជោក៏នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និងសម្ពោធបើកការដ្ឋានសាងសង់ផែកុងទីន័រថ្មីមួយទៀតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានជម្រៅទឹក ១៤,៥ម៉ែត្រ ដែលផែថ្មីនេះ គឺអាចឲ្យនាវាប្រមាណជា៩៣ភាគរយ ដែលចរាចរណ៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចចូលចតបាន ខណៈពេលបច្ចុប្បន្ននេះ មាននាវាប្រមាណតែ ១៨ភាគរយប៉ុណ្ណោះ ដែលអាចចូលចតបាន ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ជាមួយគ្នានេះ យើងក៏បានសិក្សាផ្លូវរថភ្លើង ដែលបច្ចុប្បន្នមានល្បឿនយឺត ឲ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញទៅប៉ោយប៉ែត ហើយពីភ្នំពេញទៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ជាមួយគ្នានឹងការសិក្សាគម្រោងដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេបាសាក់ ដោយ បើកផ្លូវទឹកទៅកាន់សមុទ្រនៅខេត្តកែប ក៏បានបញ្ចប់ផងដែរ នៅ។

ក្នុងនោះឯកឧត្តមបានបញ្ជាក់បន្ថែមថា នៅមានគម្រោងជាច្រើនទៀត ទាំងតូច ទាំងធំ ក្នុងនោះក៏មានគម្រោងផ្លូវល្បឿនលឿនទី៣ ចេញពីភ្នំពេញ មកខេត្តសៀមរាប ហើយក៏អាចមានផ្លូវល្បឿនលឿនទី៤ ទី៥ ទី៦ ជាបន្តបន្ទាប់ទៀតដែរ ។

តាមការបញ្ជាក់របស់លោកបណ្ឌិត Young Tae Kim អគ្គលេខាធិកា ITF បានបង្ហាញថា វេទិកាដឹកជញ្ជូនអន្តរជាតិ (ITF) កំពុងដឹកនាំការងារទាក់ទងនឹងការដឹកជញ្ជូននៃ “កម្មវិធីហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពនៅអាស៊ី” (SIPA) ដែលជាកម្មវិធី រយៈពេលបួនឆ្នាំ (២០២១-២៥) ដែលដឹកនាំដោយ OECD ដើម្បីលើកទឹកចិត្តដល់ការផ្លាស់ប្តូរឆ្ពោះទៅរកថាមពលស្អាត ការដឹកជញ្ជូន និងប្រព័ន្ធឧស្សាហកម្មនៅអាស៊ីកណ្តាល និងអាស៊ីអាគ្នេយ៍ ។ លោកបានបន្តទៀតថា SIPA មានបំណងរៀបចំការវិនិយោគហេ ដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ឲ្យកាន់តែប្រសើរឡើង ក្នុងអំឡុងពេលនៃការស្តារសេដ្ឋកិច្ចឡើងវិញពីជម្ងឺរាត ត្បាត Covid-19 ជាមួយនឹងគោលបំណងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និង គោលដៅអភិវឌ្ឍន៍ ប្រកបដោយ ចីរភាពរបស់អង្គការសហប្រជាជាតិ ។ ការរួមចំណែករបស់ ITF ដល់ SIPA ផ្តោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រកបដោយនិរន្តរភាពនៅអាស៊ីកណ្តាល និងអាស៊ីអាគ្នេយ៍ ជាមួយនឹងការសិក្សាដែលគ្របដណ្តប់កម្រិតតំបន់ និងថ្នាក់ជាតិ យោងទៅលើថ្នាក់តំបន់ ITF នឹងវាយតម្លៃសមត្ថភាពនៃការដឹកជញ្ជូនទ្រង់ទ្រាយធំកម្មវិធីហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ទាំងពីរដើម្បីធ្វើឲ្យប្រសើរឡើង នូវការតភ្ជាប់និងកាត់បន្ថយការចំណាយផ្នែកបរិស្ថាន ។ គម្រោងនេះនឹងយកភាគហ៊ុននៃគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបច្ចុប្បន្ន និងដែលបានគ្រោងទុកនៅក្នុងតំបន់ ហើយវាយតម្លៃផលប៉ះពាល់របស់ពួកគេតាមរយៈការវិភាគសេណារីយ៉ូ ។ វាក៏នឹងណែនាំផងដែរនូវយុទ្ធសាស្រ្តក្នុងការផ្តល់ហិរញ្ញប្បទានដល់ការវិនិយោគ ដើម្បីបិទគម្លាត ហេដ្ឋារចនាសម្ព័ន្ធដែលបានកំណត់ណាមួយនោះ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.