ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សាលាធម្មសភា ផ្លូវថ្នល់និងនិងសមិទ្ឋផលនានានៅវត្តគគីរ ស្រុកប្រាសាទបាគង ត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ


ខេត្តសៀមរាប ÷ សាលាធម្មសភា ផ្លូវថ្នល់និងសមិទ្ឋផលនានា នៃវត្តសុវណ្ណព្រឹក្សាហៅវត្តគគីរ ស្ថិតក្នុងភូមិស្រិតខាងកើត ឃុំកន្ទ្រាំងស្រុកប្រាសាទបាគងខេត្តសៀមរាប ត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៨ខែមេសាឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ  តំណាងរាស្ត្រមណ្ឌលសៀមរាប និង លោកស្រី យូ សុភា អភិបាលរងខេត្ត រួមជាមួយវត្តមាន លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន ដូនជី តាជី លោកគ្រូអ្នគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។សមិទ្ឋផលថ្មីជាគរុភ័ណ្ឌវត្តនេះ មានដូចជា សាលាធម្មសភា មួយខ្នងមានទំហំ១៦ម៉ែត្រគុណនឹង៣៧ម៉ែត្រ ផ្លូវថ្នល់មុខវត្តប្រវែង១២០០ម៉ែត្រទទឹង៨ម៉ែត្រ និងសមិទ្ឋិផលនានាមួយចំនួនទៀតចំណាយក្នុងការកសាងអស់ថវិកាសរុបជាង៤១ ម៉ឺនដុល្លា និងនៅខ្វះថ្លៃជាងនិងសម្ភារៈសំណង់៦៨០០ ដុល្លារទៀត។

ក្នុងនាមរដ្ឋបាលខេត្ត លោកស្រី យូ សុភា អភិបាល រងខេត្ត មានប្រសាសន៍ថា៖សង្គមខ្មែរយើងបានចាត់ទុកព្រះពុទ្ឋសាសនាជាវិស័យដ៏មានសារៈសំខាន់ ជាដៃគូអភិវឌ្ឍមិនអាចខ្វះបាន ហើយពុទ្ឋចក្រដែលថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់តែងបានយកចិត្តទុកដាក់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ឋនានាក្នុងវិស័យនេះ ដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពុទ្ឋបរិស័ទ មកបំពេញបុណ្យកុសលតាមសេចក្តីជ្រះថ្លា ជាមួយគ្នានេះវត្តអារាមបានផ្តល់គុណសម្បត្តិដល់ពុទ្ឋបរិស័ទដែលមានព្រះសង្ឃជាតួអង្គសំខាន់ និងបានជួយអភិវឌ្ឍសង្គមកម្ពុជាតាំងពីសម័យមុនរហូតមកដល់បច្ចុប្បន្ន ។

សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានកោតសរសើរចំពោះព្រះចៅអធិការព្រះសង្ឃ គណៈកម្មការ អាចារ្យវត្តគគីរ អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានដែលបានសាមគ្គី ចូលរួមចំណែកជាកម្លាំងកាយ កម្លាំងចិត្ត និងទ្រព្យធនធ្វើឲ្យការកសាងសាលាធម្មសភានិងសមិទ្ឋផលមួយចំនួនទៀត បានសម្រេចរួចរាល់ជាស្ថាពរ។

ឯកឧត្តម មានប្រសាសន៍ថា៖ ប្រទេសកម្ពុជាបានជួបនូវវិបត្តិសង្គ្រាមស៊ីវិលរ៉ាំរ៉ៃអស់ជាច្រើនទសវត្ស ជាពិសេសក្នុងអំឡុង៣ឆ្នាំ៨ខែនិង២០ថ្ងៃក្នុងរបបប៉ុល ពត កម្ពុជាទាំងមូលរងនូវទុក្ខសោកនាដកម្មយ៉ាងធំធេងដែលមិនត្រឹមតែប្រជាជនសាមញ្ញដែលត្រូវរបបនោះកាប់សម្លាប់ទេ សូម្បីព្រះសង្ឃ និងហេដ្ឋារចនាសម្ពន្ឋ័សង្គមជាតិក៏ត្រូវទទួលរងនូវការបំផ្លិចបំផ្លាញស្ទើរតែសូន្យ ព្រះសង្ឃ វត្តអារាមនិងសាសនាផ្សេងៗទៀត ក៏ត្រូវទទួលរងនូវការកាប់សម្លាប់និងបំផ្លិចបំផ្លាញស្ទើរគ្មានសល់។ តែដោយសារគុណថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ យើងបានរស់រានមានជីវិតឡើងវិញ ប្រមុខដឹកនាំប្រទេសបានស្វះស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រទេសឡើងវិញជាបន្តបន្ទាប់ ។ ឯកឧត្តម បញ្ជាក់ថា៖រាល់សមិទ្ឋផលនានាទាំងនៅទីនេះនិងនៅទីដ៏ទៃក្នុងទូទាំងប្រទេស អាចកើតឡើងទៅបានគឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ  បើគ្មានសន្តិភាពទេ យើងមិនអាចធ្វើការអភិវឌ្ឍន៏ឱ្យរីកចម្រើនដូចពេលនេះបានឡើយ។

ឯកឧត្តម បានអំពាវនាវដល់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុគ្រប់ និងមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខានឡើយ។ជាមួយនោះដែរឯកឧត្តម បានប្រគេនព្រះចៅអធិការវត្តនូវថវិកាចំនួនប្រគេនបច្ច័យចំនួន ១០លានរៀលនិង ចែកជូនតាជីយាយជី ២០០នាក់ សិស្សានុសិស្ស ១០០នាក់ លោកគ្រូ អ្នកគ្រូ ១៥នាក់ ប្រជាពលរដ្ឋ១០០០នាក់ សរុបអស់ថវិកា ១៧លានរៀលទៀត ៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.