ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

កិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគម្រោង ស្តីពីកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ជំនាញឧស្សាហកម្ម ៤.០Sterring Committee Meeting on Master Degree in Industry 4.0 


ខេត្តត្បូងឃ្មុំ ÷ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំគណៈកម្មការ គ្រប់គ្រងគម្រោងស្តីពី “កម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ក្នុងឧស្សាហកម្ម ៤.០” នៅសណ្ឋាគារអង្គរ ប៉ារ៉ាឌី ខេត្តសៀមរាប  ក្រោមអធិបតីភាព លោកបណ្ឌិត និត ប៊ុនឡៃ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧត្តមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា។ គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីធ្វើបច្ចុប្បន្នភាពគម្រោងដែលបានអនុវត្តកន្លងមក និងធ្វើការរៀបចំផែនការអនុវត្តជាបន្ត ដើម្បីឲ្យទទួលបានជោគជ័យទៅតាមផែនការគម្រោង “កម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ជំនាញឧស្សាហកម្ម ៤.០”។ តាមរយៈគម្រោង Ind4.0 សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នឹងបង្កើតឱ្យមានកម្រិតបរិញ្ញាបត្រ ជាន់ខ្ពស់ (អនុបណ្ឌិត) លើជំនាញឧស្សាហកម្ម ៤.0  និងការកសាងភាពជាដៃគូស្រាវជ្រាវក្នុងចំណោមភាគី ពាក់ព័ន្ធនៅប្រទេសកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសនៅសហគមន៍អឺរ៉ុប។

បច្ចុប្បន្នសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បាននឹងកំពុងអនុវត្តគម្រោងឈ្មោះថា “កម្មវិធី បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ជំនាញឧស្សាហកម្ម ៤.០ (Ind4.0)” ដែលមានរយៈពេល០៣ ឆ្នាំ (២០២១- ២០២៤) ដែលទទួលបានថវិកាពីមូលនិធិសហភាពអឺរ៉ុប (Erasmus+ CBHE) ដែល សាកលវិទ្យល័យ UiTM នៅប្រទេសម៉ាឡេស៊ីជាស្ថាប័នសម្របសម្រួលគម្រោង។ គម្រោងនេះមាន កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងដៃគូ អនុវត្តគម្រោងចំនួន១៥ ដោយនៅអាស៊ានមានចំនួន ៣ប្រទេស គឺកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី និងនៅសហគមន៍អឺរ៉ុប មានចំនួន ៣ ប្រទេសគឺ ក្រិច អ៊ីតាលី និងអាឡឺម៉ង់។

គោលបំណងសំខាន់នៃគម្រោងនេះគឺដើម្បីរួម ១.  បង្កើតកម្មវិធីសិក្សាឯកទេសថ្មី និងការច្នៃប្រឌិត កម្មវិធីថ្នាក់អនុបណ្ឌិតវិទ្យាសាស្ត្រលើឧស្សាហកម្ម 4.0 និងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុង ប្រទេសដៃគូ ២.  បង្កើតភាពស្និទ្ធស្នាល និងទំនាក់ទំនងជាមួយឧស្សាហកម្មក្នុងតំបន់ក្នុងការផលិត (វិស័យកសិកម្ម/ វារីវប្បកម្ម និងសុខភាព) ដោះស្រាយតម្រូវការរបស់ពួកគេនៅក្នុងឧស្សាហកម្ម 4.0 ៣.  ពង្រឹងហេដ្ឋារចនា សម្ព័ន្ធនៃប្រទេសដៃគូ គ្រឹះស្ថានឧត្តមសិក្សា ដោយបង្កើតមន្ទីរពិសោធន៍ឧស្សាហកម្ម 4.0 ។ ៤.  ពង្រឹង សមត្ថភាពរបស់គ្រឹះស្ថានអប់រំឧត្តមសិក្សា ដោយការបណ្តុះបណ្តាលបុគ្គលិកសិក្សា របស់ពួកគេនៅក្នុង វគ្គសិក្សាថ្មី និងវិធីសាស្រ្តចែកចាយសមស្រប និង ៥.  ជំរុញទំនាក់ទំនងមនុស្សកាន់តែច្រើនតាម រយៈការផ្លាស់ប្តូរនិស្សិត និងបុគ្គលិក ដែលអាចអនុញ្ញាតបានតាមរយៈបណ្តាញសកលតំបន់ និង សមាគមនៃគ្រឹះស្ថានឧត្តមសិក្សា នៅអាស៊ាន និងសហគមន៍អឺរ៉ុប៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.