ព័ត៌មាន​ទាន់ហេតុការណ៍
ប្រជាពលរដ្ឋជិតមួយពាន់គ្រួសារ ក្នុងឃុំបាគងស្រុកប្រាសាទបាគងនៅខេត្ដសៀមរាប ទទួលចង្រ្កានថាមពល ពីក្រុមការងារចុះមូលដ្ឋាន - ទិវាជនមានពិការភាពកម្ពុជាលើកទី២៦និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤២ក្នុងខេត្តសៀមរាប - តើតាយឿងជាអ្នកណាដែលហ៊ានផ្គើន ហើយនិងកំពុងបើកសិប្បកម្មធ្វើទ្វារខុសច្បាប់... - យុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បារម្ពអំពីការបាត់បង់ខ្លែងឯក និងរំពឹងថា ខ្លែងឯកខ្មែរ នឹងបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលខាងមុខ - អាជ្ញាធរខេត្តសៀមរាបឱ្យឈ្មោះ សេក ដារ៉ា បញ្ឈប់ជាបន្ទាន់នូវការព្យាបាល និងការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការព្យាបាលជំងឺគ្រប់ប្រភេទ ដោយការចាក់ម្ជុលវិទ្យាសាស្ត្រដោយខុសច្បាប់ - ក្រសួងកិច្ចការនារីបើកសិក្ខាសាលាបិទគម្រោង"ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល" នៅក្នុងខេត្តសៀមរាប - ប្រជាពលរដ្ឋក្រីក្រ២៥០គ្រួសារក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបទទួលបានអំណោយមនុស្សធម៌ពីនឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក្នុងឱកាសចម្រើនជន្មាយុឆ្នាំ របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ត... - រដ្ឋបាលខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤សម្រាប់គោលដៅទី១ក្នុងស្រុកស្រីស្នំ - កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ របស់គណកម្មាធិការ អាយស៊ី ស៊ីអង្គរនិងសំបូរព្រៃគុក កំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប  - ដីព្រៃជាច្រើនហិកតាឋិតនៅភូមិសាស្ត្រឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ កំពុងរងការឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញដែលមានឥទ្ធិពល...
0

ពិធីបិទវគ្គសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារដល់មន្ត្រីនៅថ្នាក់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍មកពីបណ្តាខេត្តចំនួន១៤


ខេត្តសៀមរាប ÷ អង្គសិក្ខាសាលាដែលស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារដល់មន្ត្រីនៅថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ដើម្បីប្រសិទ្ធភាពអនុវត្តការងារ(ជំហ៊ានទី២) ដែលវគ្គបណ្តុះបណ្តាលនេះមានរយ:ពេលចំនួន៣ថ្ងៃដែលចាប់ផ្តើមពីថ្ងៃទី២៥ខែមេសាមក ដោយមានសិក្ខាកាមដែលជាមន្ត្រីជំនាញបានអញ្ជើញមកពីតាមបណ្តាមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តចំនួន១៤ ហើយមានសិក្ខាកាមប្រមាណជាង១០០នាក់បានចូលរួម ដែលខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះនោះ ត្រូវបានធ្វើពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាលកាលពីរសៀលថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២៣នេះហើយក្រោមអធិបតីភាពរបស់ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ។

តាមការបញ្ជាក់របស់លោកស្រីគណៈគ្រប់គ្រងវគ្គ បានលើកនូវ ប្រធានបទសំខាន់ៗរួមមានឱកាស និងបញ្ហាប្រឈមក្នុងវិស័យ ប្រៃសណីយ៍ ការគ្រប់គ្រងអាជីកម្មប្រៃសណីយ៍ វិស័យទូរគមនាគមន៍ ការគ្រប់គ្រងធនធានវិសាលនៃ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បច្ចេកវិទ្យាថ្មីៗ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធតាមជំនាញនីមួយៗ ការងារគ្រប់គ្រងធនធានមនុស្ស សវនកម្ម និងអធិការកិច្ចជាដើម ដែលអង្គពិភាក្សាបានលើកឡើង ។

លោកស្រី កេត គឹមសុទ្ធ តំណាងសិក្ខាកាមមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តទាំង១៤ ដែលបានចូលរួមជាសិក្ខាកាមក្នុងសិក្ខាសាលាបានមានប្រសាសន៍ថា សិក្ខាសាលាស្តីពី ការពង្រឹងសមត្ថភាពអនុវត្តការងារមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍៍ (ជំហានទី២) បានសិក្សាអស់រយៈពេល៣ថ្ងៃកន្លងមកនេះ សិក្ខាកាមទាំងអស់ពិតជាទទួលបានចំណេះដឹងនិងបទពិសោធន៍ថ្មីៗពីគ្រូឧទ្ទេស វាគ្មិនជាច្រើនក្នុងការលើកកម្ពស់សមត្ថភាពបំពេញការងាររបស់យើងខ្ញុំទាំងអស់គ្នាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនឲ្យបានកាន់តែល្អប្រសើរ ។

លោកស្រីបន្ថែមទៀតថាវគ្គសិក្ខាសាលានេះមិនត្រឹម តែទទួលបានចំណេះដឹងនិងបទពិសោធន៍ថ្មីៗបន្ថែមទៀតប៉ុណ្ណោះទេ គឺបានធ្វើអោយមានការទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងមន្ត្រីខេត្តមួយទៅខេត្តមួយទៀតមានការទំនាក់ទំនងរវាងមន្ត្រីមន្ទីរខេត្តមួយទៅខេត្តមួយទៀតនិងចែករំលែកបទពិសោធន៍ពីគ្នាមានការទំនាក់ទំនងរវាងមន្ត្រីមន្ទីរខេត្តជាមួយថ្នាក់ដឹកនាំក្រសួងគ្រូឧទ្ទេស វាគ្មិន ដែលអញ្ជើញមកផ្ទាល់ផងដែរ ។ ក្នុងនាមសិក្ខាកាមទាំងអស់ លោកស្រី ក៏បានស្នើសុំដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ឲ្យមាន បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអនុវត្តការងារមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ជារៀងរាល់ឆ្នាំ និងវគ្គបណ្តុះបណ្តាលថ្មីៗផ្សេងទៀតឱ្យស្របតាមការវិវឌ្ឍន៍ និងការរីកចម្រើននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ។

មានប្រសាសន៍សំណេះសំណាលនាពេលនោះដែរ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគ្រូឧទ្ទេសទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមធ្វើបទបង្ហាញ ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗដល់សិក្ខាកាមក្នុងអង្គសិក្ខាសាលានេះផងដែរ ហើយសិក្ខាកាមទាំងអស់គ្នានៅតែចងចាំនូវការពន្យល់ ការបកស្រាយ ការផ្តល់អនុសាសន៍សម្រាប់ដោះស្រាយនូវបញ្ហាចម្បងៗពាក់ព័ន្ធនឹងការអនុវត្តការងារជាក់ស្តែងប្រចាំថ្ងៃ។

ឯកឧត្តមបានបន្តថា សិក្ខាសាលារយៈពេល៣ថ្ងៃនេះពិតជាធ្វើឲ្យសិក្ខាកាមទាំងអស់គ្នាកាន់តែយល់ច្បាស់ ថា គ្មានភាពជោគជ័យណាមួយអាចកើតឡើងបានទេ បើគ្មានការពង្រឹងសមត្ថភាពចំណេះដឹង ក្នុងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តដូចដែលយើងបានឆ្លងកាត់ប៉ុន្មានថ្ងៃនេះ ។

ឯកឧត្តមក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់បន្តពង្រឹងនិងពង្រីក ចំណេះដឹងបន្ថែមទៀត សម្រាប់ចូលរួមចំណែកបំពេញតួនាទីភារកិច្ចប្រកបដោយក្រមសីលធម៌វីជ្ជាជីវៈ ក្នុងការអនុវត្តការងារប្រចាំថ្ងៃនៅតាមអង្គភាពរៀងៗខ្លួនឲ្យទទួលបានលទ្ធផលល្អប្រសើរបន្ថែមមួយកម្រិតទៀត។ ឯកឧត្តមក៏បានបន្តទៀតថា ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ គឺចង់អភិវឌ្ឍន៏ធនធានមនុស្សឲ្យមានចំណេះដឹងជំនាញវិជ្ជាជីវៈ និងគុណវុឌ្ឍគ្រប់គ្រាន់ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និង ឌីជីថល ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ឯកឧត្តមក៏មានជំនឿជឿជាក់ថា លទ្ធផលដែលទទួលបានក្នុងអង្គសិក្ខាសាលានាប៉ុន្មានថ្ងៃនេះ ពិតជាមិនទាន់បានល្អគ្រប់ជ្រុងជ្រោយទេ ព្រោះការលើកឡើងនូវដំណោះស្រាយខ្លះមិនទាន់ឆ្លើយតបតាមការចង់បានរបស់សិក្ខាកាម ដោយសារលិខិតបទដ្ឋានគតិយុត្តិខ្លះនៅមានភាពមិនច្បាស់លាស់ ដែលទាមទារឲ្យមានការធ្វើវិសោធនកម្ម និង កសាងបន្ថែម ឬកែលម្អតាមការចាំបាច់។

ក្នុងឱកាសនោះដែរ ឯកឧត្តម ខាយ ឃុនហេង ក៏បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់តាមដាន ដោយមានការលើកឡើងនូវចំណុចសំខាន់ពាក់ព័ន្ធដែលបានជួបប្រទះ ដូចជាប្រភេទបទល្មើសទូរគមនាគមន៍ ការងារគ្រប់គ្រងបង្គោល អង់តែន រួមទាំងដំណោះស្រាយចំពោះទស្សនៈមិនត្រឹមត្រូវតាមបច្ចេកទេសចំពោះការកំណត់ដែន អេឡិចត្រូម៉ាញេទិច និងបញ្ហាសេវាខ្សោយឬមិនមានសេវាគ្របដណ្តប់នៅតាមតំបន់ខ្លះពីសេវាទូរសព្ទចល័ត3G និង4Gជាដើមព្រមទាំងធ្វើការសិក្សាស្រាវជ្រាវបន្ត តាមប្រព័ន្ធអ៊ិនធឺណេត ក្នុងការបង្កើននូវចំណេះដឹងរបស់ខ្លួនបន្ថែម ឬ តាមរយៈភេជរបស់ក្រសួងជាដើម ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2024 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.