ខេត្តកែប ÷ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី មៀច ប៊ុនថា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកែប បានអញ្ជើញនិងដឹកនាំកម្លាំងនាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប ចុះទៅសាកសួរសុខទុក្ខ ម្ដាយលោក ស៊ុប អះម៉ាត់ ដែលជានិវត្តន៍ជននៃកងរាជអាវុធហត្ថ ដែលមានជំងឺប្រចាំកាយគឺលោកយាយ សុប ផិតម៉ាស់ ភេទស្រី អាយុ៦៨ឆ្នាំ កំពុងសម្រាកព្យាបាលនៅផ្ទះ ដែលស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ក្នុងឱកាសនេះដែលលោកវរសេនីយ៍ត្រីមៀច ប៊ុនថានិងក្រុមការងារក៏បានពាំនាំនៅការផ្ដាំផ្ញើសួរសុខទុក្ខ ពីលោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា និងបានយកអំណោយរួមមានដូចខាងក្រោម
_ថវិកាចំនួន ៤០០.០០០៛
_អង្ករមួយបាវតូច
_មីចំនួនពីរកេះតូច
_ទឹកសុទ្ធមួយកេះ
_ទឹកដោះគោឆៅពីយួរ
_ទឹកត្រីមួយយួរ
_ទឹកស៊ីអ៊ីវមួយយួរ
អំណោយសួរសុខទុក្ខនិងទុកជាការចែករំលែកសម្រាលបន្ទុកដល់ក្រុមគ្រួសារលោកស៊ុបអះម៉ាត់។
ជាចុងក្រោយលោកស៊ុប អះម៉ាត់និងក្រុមគ្រួសារក៏សូមថ្លែងអំណរគុណនិងបួងសួងជូនពរដល់លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា និងក្រុមការងារ សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច។
ដោយ ÷ ស៊ុប អះម៉ាត់